លោក អ៊ិត សំហេង ស្នើឲ្យ​អ្នកវិនិយោគ ​និង​​ប្រជាជន​​ចិន​​ស្នាក់នៅ​​រក​ស៊ី​នៅ​កម្ពុជា​​រៀន​ភាសាខ្មែរ​

លោក អ៊ិត សំហេង​ រដ្ឋមន្ត្រី​ក្រសួង​​ការងារ​ និង​​បណ្តុះបណ្តាល​​វិជ្ជាជីវៈ​ តាមរយៈ​វិទ្យាស្ថាន​ខុង​ជឺ​ និង​​លោកស្រី​ ពូ ជាន​គ័​រ ​ឯកអគ្គរដ្ឋទូត​​វិសាមញ្ញ​ ​និង​​ពេញ​​សមត្ថភាព​​នៃ​សាធារណៈ​រដ្ឋ​​ប្រជាមានិត​ចិន​​ប្រចាំ​​កម្ពុជា បានស្នើ​​ឲ្យ​ជួយ​ផ្សព្វផ្សាយ​​ដល់​អ្នកវិនិយោគ ​និង​ប្រជាជន​ចិន ដែល​កំពុង​រស់នៅ​រក​ស៊ីក្នុង​ប្រទេស​​កម្ពុជា ឲ្យ​រៀន​ភាសារ​ខ្មែរ និង​ស្វែងយល់​ពី​វប្បធម៌ អរិយធម៌​​ខ្មែរ​ឲ្យ​បាន​ច្រើន​ដើម្បី​ងាយស្រួល​​ក្នុង​ការធ្វើទំនាក់ទំនង​​លើ​មុខ​ជំនួញ​ ក៏ដូចជា​ការប្រាស្រ័យ​​ទាក់ទង​គ្នា​​បំរើកា​រ​ងា​រ​តាម​ស្ថាប័នរដ្ឋ​ និង​​ជីវភាព​​រស់​នៅ​ប្រចាំថ្ងៃ។

2ការស្នើ​​នេះ​ ​បានធ្វើ​ឡើង​​ក្នុង​ពិធី​​សម្ពោធ​​ស្លាក​រៀន​​ភាសារ​ចិន​ របស់​វិទ្យាស្ថាន​​ខុង​ជឺ​ នៃ​រាជបណ្ឌិត​សភា​​កម្ពុជា​​ប្រចាំ​ក្រសួង​​ការងារ​​ និង​បណ្តុះបណ្តាល​​វិជ្ជាជីវៈ​​នាទីស្តី​ការ​​ក្រសួង​​នៅ​ព្រឹក​​ថ្ងៃទី២០​ ខែឧសភា​​ ឆ្នាំ២០១៥​នេះ​ ដោយ​មាន​វត្តមាន​​លោកស្រី​ ពូ ជាន​គ័​រ​ ឯកអគ្គរដ្ឋទូត​ចិន​​ប្រចាំ​​កម្ពុជា​ ​និង​​មានការ​ចូលរួម​​ពី​នាយក​វិទ្យាស្ថាន​​ខុង​ជឺ​​ព្រមទាំង​មន្ត្រីរាជការ​​ក្រសួង​ជា​ច្រើនរូប។

ជាមួយគ្នា​​នោះ​លោក​រដ្ឋមន្ត្រី​ ​បាន​លើកឡើង​ថាបច្ចុប្បន្ននេះ​មាន​គេ​​ចាប់អារម្មណ៍​រៀន​ភាសារ​ចិន​​ជាច្រើន​​រយ​លាន​នាក់​​នៅ​ពាសពេញ​ពិភពលោក​ ​បន្ទាប់​ពី​ភាសារ​អង់គ្លេសក្រៅពី​ជនជាតិ​ចិន​។ សម្រាប់​កម្ពុជា​​ដែលជា​ប្រទេស​​មាន​កិច្ចសហប្រតិបត្តិការ​​ជា​ដៃគូរ​យុទ្ធសាស្ត្រ​​គ្រប់​ជ្រុងជ្រោយ​​រវាង​ប្រជាជន​ ​និង​ប្រទេស​ទាំងពី​​កម្ពុជា-ចិន​ ក៏បាន​លើកកម្ពស់​ និង​លើកទឹកចិត្ត​ដល់​​ប្រជាជន​​ក៏ដូចជា​មន្ត្រីរាជការ​ នៅតាម​ក្រសួង​​ស្ថាប័ន​​ចាំបាច់​​ត្រូវ​រៀន​ភាសារ​ចិន​​ដែល​ផ្តើមចេញ​ពី​វិទ្យាស្ថាន​ខុង​ជឺ​​នេះ​​ទៅងាយស្រួល​​ក្នុងការ​ទំនាក់​ទំនង​​បំរើកា​រងារ ​ក៏ដូចជា​​បំរើការ​រកស៊ី​ខ្លួន​​ផងដែរ។

នាយក​វិទ្យាស្ថាន​​ខុង​ជឺ​ នៃ​រាជបណ្ឌិត​សភា​កម្ពុជា​ លោក ជា មុន្នី​ឬ​ទ្ធិ​ បាន​លើកឡើងថា​ វិទ្យាស្ថាន​ខុង​ជឺ​ មាន​បេសកកម្ម​របស់​ខ្លួន​​សំខាន់៤​ គឺការរួមចំណែក​​ពង្រឹង​​ និង​ពង្រីក​ទំនាក់ទំនង​​មិត្តភាព​កម្ពុជា-ចិន​ លើ​វិស័យ​វប្បធម៌​ ​និង​អប់រំ​ ការបង្រៀន​​ភាសារ​​ចិន​​ ស្របតាម​ស្តង់ដា​អន្តរជាតិ​ ការចែករំលែក​​ការយល់​ដឹង​ពី​​វប្បធម៌​​នៃ​ប្រទេស​ទាំងពីរ​ និង​ជា​ស្ពាន​ចម្លង​​អ្នកសិក្សា​ អ្នកស្រាវជ្រាវ​ និង​មន្ត្រីរាជការ​កម្ពុជា​​ទៅ​ទស្សនកិច្ច ទៅ​សិក្សា​យល់ដឹង​ពី​​ប្រទេស​ចិន។

លោក​បាន​ឲ្យ​ដឹងថា​ គិត​មកដល់ពេលនេះ ​វិទ្យាស្ថាន​ខុង​ជឺ​មាន​ថ្នាក់​រៀន​ភាសារ​ចិន​ចំនួន១៨​កន្លែង​ដែល​​រាប់​បញ្ចូល​​​ទាំង​ថ្នាក់​រៀន​របស់​ក្រសួង​​ការងារ​នាពេលនេះ​ផង​។ ការបង្កើត​ថ្នាក់រៀន​នៅទី​នេះ​ទទួលបាន​ការគាំទ្រ​​ពេញទំហឹង​ពី​​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំង​កម្ពុជា​​ និង​ចិន។

លោកស្រី​ ពូ ជាន​គ័​រ ​បាន​មានប្រសាសន៍ថា​ ចាប់តាំងពី​វិទ្យាស្ថាន​ខុង​ជឺ​បើក​នៅ​កម្ពុជា​​កាលពី​ឆ្នាំ២០០៩ រហូត​មកដល់​ពេលនេះ​វិទ្យាស្ថាន​​នេះ​បានក្លាយ​ជាទី​កន្លែង​​មួយ​សំរាប់​ការផ្សព្វផ្សាយ​​នូវ​ភាសា​ចិន​​ និង​វប្បធម៌​ចិន​ ​និង​ជាទី​កន្លែង​រៀន​ភាសា​ចិន​​ពិសេស​ជា​ស្ពាន​សំរាប់​ត​ភ្ជាប់​​ក្នុងការ​រិត​ចំណងមិត្តភាព​​រវាង​ប្រទេស​កម្ពុជា​​ និង​ចិន​ក៏ដូចជា​ផ្លាស់ប្តូរ​មនុស្ស​សាស្ត្រ​ប្រទេស​​ទាំងពីរ​ផងដែរ​។ លោកស្រី​ទួត​បាន​បន្ត​ថា​​បច្ចុប្បន្ន​នេះ​​ភាសា​ចិន​បាន​ពង្រីក​​នៅតាម​ស្ថាប័នធំៗ​នៅក្នុង​ប្រទេស​កម្ពុជា​​ដូចជា​រដ្ឋសភា​ទីស្តីការ​គណៈរដ្ឋមន្ត្រី​​ក្រសួង​ការពារជាតិ​​ក្រសួង​ការងារ ​​និង​ស្ថាប័ន​នានា​ជា​ច្រើ​ទៀត។

លោកស្រី​ទួត​ ​បាន​បញ្ជាក់ថា​ក្រៅពីនោះ​​ជនជាតិ​ចិន​នៅលើ​ពិភព​លោក​មាន​ប្រជាជន​១០០លាន​នាក់​ ​បាន​ប្រើប្រាស់​ភាសា​​ចិន​ដែល​​ធ្វើ​ឲ្យ​ភាសា​ចិន​ក្លាយជា​ភាសា​ដែលមាន​អ្នក​ប្រើប្រាស់​ច្រើន​ ជាប់​ចំណាត់ថ្នាក់​ទី២នៅ​លើ​ពិភពលោក។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative