រដ្ឋាភិបាល​មានគំរោង​សាងសង់​ផ្ទះ​លក់​ និង​ជួល​ឲ្យ​ប្រជាជន​ក្រី​ក្រ​

ក្នុងគោលដៅ​សម្រាល​ការលំបាក​របស់​ប្រជាពលរដ្ឋ​ ​ក្រសួង​រៀបចំ​ដែនដី​នគរូប​នីយកម្ម​ និង​សំណង់​បាន​ និង​កំពុង​​រៀបចំ​​យន្តកា​រ​​ និង​គោល​នយោបាយ​​ ដើម្បី​សាងសង់​លំនៅដ្ឋាន​​សម្រាប់​​ជួល​ និង​លក់​ជូនប្រជាជនក្រីក្រ​ និង​​មាន​ប្រាក់​ចំណូល​មធ្យម​នៅ​កម្ពុជា​។

111លោក​បណ្ឌិត​ បេងហុង​ សុជាតិ​ខេមរ៉ូ​ អគ្គនាយក​នៃអគ្គនាយក​​ដ្ឋាន​លំ​នៅដ្ឋាន​ក្រសូង​ដែនដី​នគរូបនីយកម្ម​ និងសំណង់​​​​​បាន​ថ្លែង​​​ឲ្យ​ដឹង​នៅ​​ពេល​​ថ្មីៗ​​នេះ​ថា​ ចាប់​តាំងពីរាជរដ្ឋាភិបាល​អនុម័ត​​គោល​នយោបាយ​ជាតិ​លំនៅ​ដ្ឋាន​រួចមក​រាជរដ្ឋាភិបាល​​បាន​​បង្កើត​​យន្តកា​រ​អចិន្រ្តៃយ៍​ ដែលមាន​អគ្គនា​យកដ្ឋាន​លំនៅដ្ឋាន​ចំណុះ​​ឲ្យក្រសួង​​រៀប​ចំ​ដែន​ដី​​​នគរូបនីយ​កម្ម​ និង​សំណង់​​ជាអ្នក​​ធ្វើការងារ​នេះ​។ អគ្គ​នាយកដ្ឋាន​នេះ​មាន​នាយ​កដ្ឋាន​ចំណុះ​ចំនួន៣​ ដើម្បី​គាំទ្រ​ដល់​​អគ្គ​នា​យក​ដ្ឋាននេះ​ ហើយ​​យើង​កំពុង​​យន្តការ​ ដើម្បី​គាំទ្រ​ដល់​នាយក​ដ្ឋាន​បីនេះ ​ដែលមាន​ការិ​យា​​ល័យ​ចំនួន៤​ទៀត​ត្រូវ​បង្កើត​​ទ្បើង​ដើម្បី​​យើង​មានសមាសភាព​ និង​ធនធា​ន​មនុស្ស​គ្រប់គ្រាន់ ​ដើម្បីធ្វើ​ការងារ​​ទាំងអស់នេះ។​ នេះ​សម្រាប់​​ការ​ងារ​ថ្នាក់​ជាតិ។

លោកបន្ត​​ថា​ “ក្នុងពេលតែមួយ​នេះ​ តាម​បណ្តា​រាជធានី​ខេត្ត​គេ​កំពុង​រៀបចំ​ការិយាល័យ​លំនៅដ្ឋានរាជធានី​ខេត្ត ​ព្រោះ​ពួក​គាត់​ក៏​ចូលរូម​រៀប​ចំ​លំនៅ​ដ្ឋាន​សម្រាប់ខេត្ត​ រាជធានី​របស់គាត់​ផងដែរ។ ការ​ងារ​នេះ​ត្រូវធ្វើ​នៅទូទាំង​ប្រទេស​ បន្ទាប់​ពីនេះ​យើង​ឈាន​ទៅ​រៀបចំ​យន្ត​ការថ្នាក់ក្រុង​ ស្រុកខ័ណ្ឌ”​។ លោកបន្តថា​“ការងារទី១​របស់​​យើង​ គឺការងាររៀបចំ​យន្តការ​ និង​ការងា​រ​​ទី២ គឺការរៀបចំ​បំពាក់​​បំប៉ន​​ចំណេះដឹង​បន្ថែមសម្រាប់​ការងារលំនៅដ្ឋាន​សម្រាប់មន្រ្តី​ថ្នាក់​ជាតិ ​ថ្នាក់រាជធានី ​ខេត្ត ស្រុកខ័ណ្ឌ និង​មន្រ្តីពាក់ព័ន្ឋនានាផងដែរ”។

លំនៅដ្ឋានដែលយើងគ្រោងនឹងសាងសង់នោះ មានពីរប្រភេទ ទី១ គឺ​លំនៅដ្ឋានសំរាប់លក់ និងទី២ សាងសង់លំនៅដ្ឋានសម្រាប់ជួលឲ្យអ្នក​ធ្វើការដែលមានប្រាក់ចំណូលកម្រិតមធ្យមហើយតំលៃណានោះវាអាស្រ័យលើលទ្ឋផលនៃការសិក្សា និងការចុះស្រង់ទិន្ន​ន័យរបស់អគ្គនាយកដ្ឋានលំនៅដ្ឋានជាមុនសិន។

​តើគំរោងនេះអាចនឹងចាប់់ផ្តើមនៅពេលណា? ​លោកបណ្ឌិត សុជាតិ ខេមរ៉ូបានថ្លែងថា នៅពេលយើងមានយន្តការហើយ ពេល​យើងមានសមត្ថភាពហើយ ទើបយើងឈានទៅអនុវត្តន៍គំរោ​ងសា​ក​ល្បង ដែលអាចនឹង​ចាប់ផ្តើមនៅឆ្នាំ២០១៧ ឬឆ្នាំ២០១៨ខាង​មុខ។ ការអនុវត្តន៍ការងារនេះ វាអាស្រ័យលើការពិភាក្សាជាមួយ អាជ្ញាធរ​ដែនដីជាម្ចាស់ការងារលំនៅដ្ឋាន។​លោកបន្តថា ​គោលដៅ​របស់​គោ​លនយោបាយ​ជាតិ​លំនៅដ្ឋាន គ្របដណ្តប់​ទៅលើបីចំណុច​សំខាន់ៗ ទី១ គ្របដណ្តប់លើប្រជាពលរដ្ឋ​ដែលមា​ន​ប្រាក់ចំណូល​មធ្យម ទី២ ប្រជាពលរដ្ឋក្រីក្រ និងទី៣ ប្រជាពលរដ្ឋ​ដែល​ងាយរង​គ្រោះ។

លោកបន្តថា បច្ចុប្បន្ន​យើងមានកិច្ចសហការជាមួយ​ដៃគូជា​ច្រើនដោយយើងបាន ចុះអនុស្សរណៈជាមួយអង្គការACHR ក្រុម​ការងារអគ្គនាយកដ្ឋាន បានទៅដកពិសោធន៍ការងារនេះ​នៅប្រទេ​សថៃ ហើយថ្មីៗនេះលោ​កទេសរដ្ឋមន្រ្តី អ៊ឹម ឈុនលឹមរដ្ឋមន្រ្តីក្រសួង​រៀបចំដែនដីនគរូបនីយ​កម្ម និងសំណង់បានទៅទស្សន​កិច្ចនៅ​ប្រទេសជប៉ុនដើម្បីសិក្សានិង​ដកពិទពិសោធន៍ នៅប្រទេសជប៉ុន ហើយភាគីជប៉ុនបានសន្យាផ្ទេរ​ចំណេះដឹងចំណេះធ្វើ និងបទពិ​សោ​ធ​ន៍មួយចំនួនពាក់ព័ន្ឋលំនៅ​ដ្ឋាន​សាធារណៈដល់កម្ពុជា។ នេះជាកិច្ចសហការបណ្តើរៗដែល​យើងទទួលបាន។ លើសពីនេះយើងក៏មានគំរោងមួយចំនួនជាមួយអង្គការCARITAS និងអង្គការ​ GIZ ផងដែរ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative