គ្រោះថ្នាក់​ចរាចរណ៍​ ថ្ងៃទី​១៨ ​ ឧសភា​ ​ស្លាប់​មនុស្ស​ ​០៨​នាក់ និងរបួសធ្ងន់​ស្រាល​១៩​នាក់​

តាម​របាយ​ការ​ណ៍​ពី​នាយកដ្ឋាន​​សណ្ដាប់ធ្នាប់​ នៃ​អគ្គស្នង​ការដ្ឋាន​​នគរ​បាល​​ជាតិ​ នៅ​ថ្ងៃទី​១៨​​ ខែឧសភា ​ឆ្នាំ​២០១៥ នេះ មាន​គ្រោះថ្នាក់​​ចរាចរណ៍​ នៅ​​ទូទាំង​​ប្រទេស​​ចំនួន​១១​លើក​ យប់​៦​លើក​​ បណ្តាល​​អោយ​​មនុស្ស​​ស្លាប់​​៨​នាក់​​(​ស្រី​២​នាក់​) ​របួសធ្ងន់​ ៩​នាក់​​(​ស្រី​៣​នាក់​)​​​ និង​​របួសស្រាល​១០​(​ស្រី​៥​នាក់​)​។​

5ក្នុង​គ្រោះថ្នាក់​​ចរាចរណ៍​​ទាំង​ ១១​លើក​​នេះ​ បាន​បង្ក​​ឲ្យ​ខូច​ខាត​​​យាន​យន្ត​​​សរុប​​២១គ្រឿង​ ក្នុង​​នោះ​​មាន​​ម៉ូតូ​​ចំនួន​​១៣​គ្រឿង​​ រថយន្ត​​ធុន​ធំ​​២​គ្រឿង​​ រថយន្ត​​ធុន​ធំ​​២​​គ្រឿង​ ​និង​​យាន​​ផ្សេងៗ​​២​គ្រឿង​​។​ មូល​ហេតុ​​ដែល​​បណ្តាល​​ឲ្យ​មាន​​គ្រោះ​ថ្នាក់​​រួមមាន​ ល្មើស​​ល្បឿន​៥លើក​​ មិន​ប្រកាន់​ស្តាំ​​១​លើក​​ ស្រវឹង​​១​លើក​ បត់​គ្រោះ​ថ្នាក់​​១​លើក​។ ចំពោះ​អ្នក​ជិះ​ម៉ូតូ​គ្រោះ​ថ្នាក់​​ដោយ​មិនបាន​​ពាក់មួក​​សុវត្ថិភាព​​ចំនួន​​១០​នាក់​(​យប់​០៤​នាក់​) ។​

ចំពោះរថយន្ត​​ពិន័យ​​សរុប​​ចំនួន​៤១៧​គ្រឿង​​(​រថយន្ត​ធំ​១១៣​គ្រឿង​)​​ស្មើ​នឹង​​៤៣៧​ករណី​​ ករណី​ល្មើស​​ក្រដាស​ស្នាម​​២៣១​គ្រឿង​ ស្មើនឹង​​២៥១​ករណី​​ ចំពោះ​​ករណី​​ល្មើស​​បច្ចេកទេស​​១៨៦​ស្មើ​នឹង​​១៨៦​​ក​រ​ណី​ ដោយឡែក​​ម៉ូតូ​ត្រូវ​​បាន​ពិន័យ​​សរុប​ចំនួន​​១,២៩៣​គ្រឿង​​។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative