សោកនា​ដកម្ម​រថយន្ត​​ទេសចរណ៍​​បុករថយន្ត​ទួរី​ស​​ដឹក​កម្មករ​​រោងចក្រ​​ស្លាប់​ ​និង​​របួស​​៣៩​​នាក់​​នៅខេត្តស្វាយរៀង

សោកនា​ដកម្ម​​ដ៏ធំមួយ​រវាងរថយន្ត​​ទេសចរណ៍​​បុករថយន្ត​​ទួរី​ស​​ដឹក​កម្មករ​​រោងចក្រ​​បានបណ្តាល​ឲ្យ​មាន​​មនុស្ស​ប្រុស​​ ​ស្រី​​១៧​នាក់​​បាន​ស្លាប់​ភ្លាមៗ​​នៅ​នឹង​កន្លែង​​កើតហេតុ​​ និង​២២​នាក់​​ផ្សេង​ទៀត​រង​របួស​​​ធ្ងន់​ធ្ងរ​​​​បាក់ដៃ​​​ បាក់ជើង​ ​បែកក្បាល​​សន្លប់​​ស្តូកស្តឹង​ដេក​រដូករ​ណែល​គួរ​ឲ្យ​រន្ធត់​ ។

1សោកនា​ដកម្ម​​នេះ​​ បាន​​កើតឡើង​កាល​ពី​វេលា​ម៉ោង​៦​​និង​៤០​នាទី​​ព្រឹក​ ថ្ងៃទី​១៩​ ខែ​ឧសភា ឆ្នាំ​២០១៥​ ​នៅ​លើ​កំណាត់​​​ផ្លូវជាតិ​​លេខ​១​ ​ស្ថិតនៅ​ភូមិ​​ដើម​ពោធិ​​ ឃុំ​កណ្ដៀង​រាយ​​ ស្រុក​ស្វាយទាប​។ មូលហេតុ​​​​គឺ​​​មក​​​ពី​​​​​​​​​​​រថយន្ត​​​​ក្រុង​​​ទេសចរណ៍​​​បើក​វ៉ា​ជែង​​ជ្រុល​​ទៅ​​បុក​រថយន្ត​​ទួរី​ស​​ដឹក​​កម្មករ​​កម្មការិនី​​ចំ​ពីមុខ​ពេញ​ទំហឹង​​ បណ្ដាល​​ឲ្យ​អ្នក​ជិះ​ក្នុង​​រថយន្ត​ទួរី​ស​​ស្លាប់​ភ្លាមៗ​​នៅ​នឹង​​កន្លែង​​១៧ នាក់​​ស្រី​១៦​នាក់​​ រង​របួស​​ធ្ងន់​២២​នាក់​​ និង​ស្រាល​ម្នាក់​​។

បើ​តាម​អ្នក​​បានឃើញ​​ហេតុការណ៍​​ផ្ទាល់​ភ្នែក​​បាន​ឲ្យ​ដឹងថា​ មុន​ពេល​កើត​ហេតុ​គេ​ឃើញ​​រថយន្ត​មួយ​​គ្រឿង​​ម៉ាកទួរី​ស​​ពណ៌​ស្លាប​​ក្រភេន​​ ពាក់​ស្លាក​លេខ​​​ភ្នំពេញ​​​​២Q៧៧២៥ ​​ដឹក​កម្មករ​កម្មការិនី​​រោង​ច្រក​​៣៩​នាក់​​ចេញ​ពី​ភូមិ​​ព្រៃខ្លា​​ ភូមិ​ព្រៃធំ ​​និង​ភូមិ​ព្រៃ​​ដំឡូង​​ ឃុំ​ពោធិ​រាជ​​ ស្រុក​ស្វាយជ្រុំពី​ទិស​ខាង​​លិចទៅ​កើត​ ​លុះ​មកដល់​​កន្លែង​កើត​ហេតុ​ក៏​​មាន​រថយន្ត​​មួយ​គ្រឿង​​ម៉ាក​​ហ៊ីយ៉ាន់ដាយ​​ ប្រភេទ​​ទេសចរណ៍​​៤៥​កៅអី​ ​ពណ៌​ក្រហម​​ ពាក់​ស្លាក​លេខ​ភ្នំពេញ​​៣C៦៣៣៥ ​បើកបរ​ពី​​ទិស​ខាង​កើត​​ទៅ​លិច​បញ្ច្រាស​ទិស​គ្នា​យ៉ាង​លឿន​ ហើយ​បើក​វ៉ា​ជែង​​រថយន្ត​កាមរី​ឆ្លាម​ ​រួច​ជ្រុល​ចង្កូត​​ទៅ​បុក​រថយន្ត​​ទួរី​ស​​ដឹក​កម្មករ​ ​កម្មការិនី​​ពេញទំហឹង​​លាន់​ដូច​រន្ទះបាញ់​ ​បណ្ដាល​ឲ្យ​រថយន្ត​​ដឹក​កម្មករ​​ កម្ម​ការិនី​​ខ្ទេច​អស់​​ទាំង​ស្រុង​​ ​រួម​ទាំង​អ្នក​បើកបរ​ ​សរុប​៣៩​នាក់​​ ប្រុស​៤​នាក់​​ ស្លាប់​ភ្លាមៗ​​១៨​នាក់​ ​របួស​ធ្ងន់​៩​នាក់​​(សង្ឃឹម​រស់​តិច)​ ​១៣​នាក់​​ទៀត​របួសធ្ងន់​​ និង​​ស្រាល​ម្នាក់​។

រីឯ​អ្នកបើក​បរ​រថយន្ត​បង្ក​​ត្រូវ​​ប្រជាពលរដ្ឋ​​ចាប់បាន​​ព្រួត​វាយ​​ទ្រោម​ខ្លួន​​ សំណាងល្អ​​សមត្ថកិច្ច​​មក​ទាន់​​រំដោះ​​យក​ចូល​​រថយន្ត​ដឹក​ទៅ​​អធិការដ្ឋាន​​ នគរបាល​​ស្រុក​ស្វាយទាប។

សមត្ថកិច្ច​​បាន​មាន​ប្រសាសន៍​​ថា ​រថយន្ត​នេះ​​មុនដំបូង​​មាន​មនុស្ស​ជិះ​​៤១​នាក់​​ ដោយ​ចង្អៀត​​ពេក​​ ក៏​សាង​អ្នក​​ពោះធំ​​២​នាក់​​ឲ្យ​ជិះ​រថយន្ត​​ផ្សេង​ ក្រោយ​មក​​ពេល​បើក​ចេញ​​បាន​១​ពាន់​ម៉ែត្រ​​ ក៏​ជួប​គ្រោះ​តែម្តង​។ មុនដំបូង​​រាប់​ឃើញ​​អ្នក​ស្លាប់​​២១​នាក់​​ តែ​ពេល​​ដឹក​​ដល់​មន្ទីរពេទ្យ​បញ្ចូល​​អុកស៊ីហ្សែន​​រស់​៤​នាក់​ទៀត​​ សរុប​ស្លាប់​​១៧​នាក់​ ​ប្រុស​២​នាក់​ ​របួសធ្ងន់​​បំផុត​៩​នាក់​ (​ប្រុស​២​នាក់​) និង​​របួសធ្ងន់​​១៣​នាក់​ ស្រាល​ម្នាក់។

ជនរង​គ្រោះ​ត្រូវ​បានគេដឹក​​ទៅ​មន្ទីរពេទ្យ​ជី​ភូ​​ ៥​នាក់ ​ដឹក​ទៅ​មន្ទីរពេទ្យ​ខេត្ត​​២៣​នាក់​ ​រីឯ​សព​១៧​នាក់​​យក​មក​ដាក់​​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​ ​រង់ចាំ​ប្រគល់​​ឲ្យ​ក្រុម​គ្រួសារ​​យក​ទៅ​ធ្វើបុណ្យ​​តាម​ប្រពៃណី។ ​ក្នុង​ពេល​នោះ​ដែរ​​ លោក ​ជៀង ​អំ​ ​អភិបាលខេត្ត​​បាន​ឧបត្ថម្ភ​​ដល់​គ្រួសារ​​អ្នក​ស្លាប់​១៧​នាក់​ ​និង​អ្នករបួស​២៤​នាក់​ ក្នុង​ម្នាក់ៗ​​១០​ម៉ឺន​រៀល​​ ចំណែក​​សាខា​កាកបាទ​ក្រហម​​ខេត្ត​​ឧបត្ថម្ភ​​ទាំង​អ្នក​ស្លាប់​ ​និង​របួស​៣៩​នាក់​ ​ក្នុង​ម្នាក់​ៗ៤០​​ម៉ឺន​រៀល​។​លោកជំទាវ​​ ម៉ែន​ ភក្តី​ហុក​ឡងឌី ​​ឧបត្ថម្ភ​​អ្នក​ស្លាប់​​១៧​នាក់ ​ក្នុង​ម្នាក់​ៗ២០០ដុល្លា​និង​អ្នក​របួស​ធ្ងន់​៩​នាក់ ​ក្នុង​ម្នាក់ៗ​២០០​ដុល្លារ។

សម្តេច ហេង សំរិន ប្រធានរដ្ឋសភា រួមនឹងមន្រ្តីជាន់ខ្ពស់ រាជរដ្ឋាភិបាលជាច្រើនរូប បាន បរិច្ចាគថវិកាផ្ទាល់ខ្លួន ជួយកម្មករជួបគ្រោះថ្នាក់ចរាចរ នៅស្វាយរៀងនាព្រឹកមិញ ដើម្បីដោះស្រាយ ទុក្ខលំបាកផ្សេងៗ។ ក្នុងនោះអ្នកស្លាប់ទទួលបានជាង ៧០០ដុល្លារ និងអ្នករងរបួសទទួលបានជាង ៥០០ដុល្លារក្នុងម្នាក់ៗ។

យោងតាមរបាយការណ៍ពីមន្រ្តីសាលាខេត្តស្វាយរៀង បានឲ្យដឹងថា សម្បុរសជន ដែលបានបរិច្ចាគ ថវិកាចូលរួមសម្រាលទុក្ខលំបាករបស់កម្មករ និងក្រុមគ្រួសារនេះ រួមមាន៖សម្តេច ហេង សំរិន បរិច្ចាគ ១លានរៀលសម្រាប់អ្នកស្លាប់ និងអ្នករងរបួស ៥០ម៉ឺនរៀ។ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បរិច្ចាគថវិកាសម្រាប់អ្នកស្លាប់ និងអ្នករងរបួសម្នាក់ៗ ៥០ម៉ឺនរៀល។នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បរិច្ចាគថវិកាសម្រាប់អ្នកស្លាប់ និង អ្នករងរបួសម្នាក់ៗ ២០ម៉ឺនរៀល។ លោក ចៅ ភារុណ បរិច្ចាគថវិកាសម្រាប់អ្នកស្លាប់ និងរងរបួសម្នាក់ៗ ១៥ម៉ឺនរៀល។លោក កឹម ងួន បរិច្ចាគថវិកាសម្រាប់អ្នកស្លាប់ និងអ្នករងរបួសម្នាក់ ៥ម៉ឺនរៀល។

2នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥នេះ លោក ហ៊ុយ ហានសុង រដ្ឋលេខាធិការ ក្រសួង​ការងារ​ និងបណ្តុះបណ្តាល វិជ្ជាជីវៈ នឹងដឹកនាំប្រតិភូ ក្រសួងចូលរួម ពិធីគោរពវិញ្ញាណក្ខន្ធ កម្មករកម្មការិនី ដែលបានបាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ ចរាចរ នៅខេត្តស្វាយរៀង។ ដោយឡែក  នាថ្ងៃស្អែក ទី២០ ខែឧសភា លោករដ្ឋមន្ត្រី អ៊ិត សំហេង នឹងដឹកនាំប្រតិភូ ទៅចូលរួមបុណ្យសព និង ចូលសួរសុខទុក្ខ អ្នករងរបួស នៅតាមមន្ទីរពេទ្យដោយផ្ទាល់ ។

ក្នុងឱកាសដ៏រន្ធត់ និង ក្រៀមក្រំនេះ ក្រសួងការងារចូលរួម បច្ច័យបុណ្យសព ក្នុង១សពចំនួន​ ១លានរៀល និង ជួយអ្នករងរបួសចំនួន៥០ម៉ឺនរៀល ។ចំណែកឯបេឡាជាតិរបបសន្និសុខសង្គម (បសស )របស់ក្រសួង ក៏បានធានាខុសត្រូវ លើថ្លៃព្យាបាល ជនរងគ្រោះ ចិញ្ចឹមជនរងគ្រោះ ដែលធ្លាក់ខ្លួនពិការ និង អ្នករស់នៅក្នុងបន្ទុក របស់ជនរងគ្រោះដែល បានបាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ចរាចរនេះ។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative