កុមារស្ថិតក្នុងវ័យ​សិក្សា​ប្រឈម​នឹងខ្ពស់​នឹងជំងឺ​គ្រុន​ឈាម​

យោងតាមរបាយការណ៍​របស់​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹងជំងឺ​គ្រុនចាញ់​ប៉ារ៉ា​សេតសាស្ត្រ​ និង​​បាណកសាស្ត្រ​​បាន​ឲ្យ​ដឹងថា​​កុមារ​ដែលមាន​អាយុចាប់ពី​៥ដល់១៤ឆ្នាំ​ដែលជាវ័យ​កំពុងស្ថិត​នៅក្នុងវ័យសិក្សា​​កំពុងប្រឈម​នឹងជំងឺ​គ្រុន​ឈាម​ ​។

2របាយការណ៍​​ដដែល​បាន​ឲ្យ​ដឹង​​ទៀត​ថា​​​មូលហេតុ​ដែល​បណ្តាល​​ឲ្យកុមារ​ប្រឈម​​នឹង​ជំងឺ​គ្រុនឈាម​ដោយសារ​​តែ​ពួក​គេ​​នៅ​វ័យ​ក្មេង​​នៅមិនទាន់​​មាន​ការ​​យល់​​ដឹង​​​ពីវិធី​ការពារ​ពីជំងឺ​គ្រុនឈាម​​នៅឡើយ​ទេ​​ គឺមានតែ​អាណា​ព្យាបាល​​ និង​​ឪពុក​ម្តាយ​​ជាអ្នក​ការពារ​​​ និង​ថែទាំ​កុំឲ្យឆ្លង​ជំងឺនេះ​។ ជំងឺ​គ្រុនឈាម​ មិនមែន​កើត​តែ​ចំពើកុមារ​តែសូម្បី​​តែមនុស្សចាស់​​ក៏មានកើត​ដែរតែ​ក្នុង​​អត្រា​​​ភាគរយ​តិច​បំផុត​។

ក្នុងការការពារ​ជំងឺនេះ​អ្នកជំនាញ​បានផ្តល់​យោបល់​នៅ​ក្នុង​របាយការណ៍​នោះ​ថា​​យើង​​ត្រូវ​នាំ​គ្នា​យក​ចិត្ត​​ទុក​ដាក់​ពីជំងឺ​នេះ​​ឲ្យ​បាន​ខ្លាំងក្លា​ដើម្បីធ្វើយ៉ាងណា​កុំឲ្យកុមារយើង​ប្រឈម​នឹងជំងឺ​នេះបន្ត​ទៀត​។ព្រោះថា​ជំងឺគ្រុនឈាម​ជា​ជំងឺ​មួយ​ដែលយើង​​អាច​ការពារបាន​ដោយគ្រាន់តែ​នៅតាម​សហគមន៍​​ និងស្ថាប័ន​ពាក់ព័ន្ធ​នានា​ត្រូវ​សហកា​រ​​ និងរួមគ្នា​ធ្វើបរិស្ថាន​ឲ្យបាន​ស្អាត​ពិសេស​នៅ​តាម​​លំនៅ​ដ្ឋាន​នីមួយៗ។

ក្រៅពីនេះការសំអាត​លំនៅដ្ឋាន​ឲ្យបានស្អាត​ នេះវា​នឹងមិន​ធ្វើឲ្យមានមួសខ្លា​ដែលជា​ភ្ងាក់ងារចំលង​នៃជំងឺគ្រុនឈាម​ព្រោះ​ ជំងឺ​គ្រុនឈាម​វា​ឆ្លង​តាមរយៈមូសខ្លា​ដែលវារស់​នៅទីកន្លែង​ណា​ដែលកង្វក់​​ ឬមិនស្អាត​ដោយវាក​កើត​មកពីដង្កូវ​ទឹក​ដែល​នៅ​ក្នុងទឹកថ្លុកដក់នៅក្នុង​វត្ថុដែលអាចដល់​ទឹក​បានដូច​ជា​​សំបក​ដូង សំបកកង់កង់ ឬឡានចាស់ៗជាដើម​។

ការលប់បំបាត់ជំរក​ដង្កូវទឹកតាមផ្ទះ​ និងការបញ្ជួនការ​កុមារ​មានជំងឺ​គ្រុនឈាម​ទៅកាន់មន្ទីរពេទ្យ​ជាកាតព្វកិច្ច​របស់គ្រួសារ​នីមួយៗ​ព្រោះថាជំងឺ​គ្រុនឈាម​មិនអាច​ព្យាបាល​នៅតាមផ្ទះ​បានទេត្រូវ​តែ​បញ្ជួនទៅ​មន្ទីរពេទ្យរដ្ឋ។ក្រសូង​សុខាភិបាល​មាន​ភារកិច្ច​ផលិតសារអប់រំ​សុខភាព​ផ្គត់ផ្គង់​ថ្នាំអាបែត​រៀបចំមន្ទីរពេទ្យ​ទទួលអ្នកជំងឺព្យាបាល​ព្រមទាំងអង្កេត​តាមដានសភាព​ការណ៍​ជំងឺ​ដើម្បីចា​ត់​វិធាន​ការណ៍​ឲ្យបាន​ទាន់ពេល។

ជាងនេះទៅទៀត​ការចូលរួម​ពីសំណាក់លោកគ្រូ​អ្នកគ្រូ ​និងសិស្សានុសិស្ស​​នៅតាមសាលារៀន​​ពិសេស​​នៅ​កំរិត​​បឋម​​សិក្សា​​មានសារ​សំខាន់​ណាស់​​ និង​មាន​ប្រសិទ្ធ​ភាព​ជា​ទីបំផុត​​ក្នុងការ​អន្តរាគមន៍​ប្រយុទ្ធ​នឹងជំងឺនេះ។ ការធ្វើ​បរិស្ថាន​ឲ្យបានស្អាត​មាន​សារ​សំខាន់​ណាស់ដើម្បីកុំ​​ឲ្យ​មាន​សត្វ​មូស​ខ្លា​ចំលងមេរោគ​គ្រុនឈាម។ដូចនេះ​ត្រូតែមានការ​ចូលរួម​ពីសហគមន៍​ក្រសួង​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន​លោកគ្រូ​អ្នកគ្រូ​សិស្សា​នុសិស្ស​ទើប​ការងារ​ប្រយុទ្ធ​នឹងជំងឺ​គ្រុនឈាម​ទទួល​បាន​ជោគជ័យ​។

លោក​វេជ្ជបណ្ឌិត​ ហ៊ុយ រ៉េកុល ប្រធាន​មជ្ឈមណ្ឌល​ជាតិប្រយុទ្ធ​នឹងជំងឺ​គ្រុនចាញ់​ប៉ារ៉ាស៊ីត​សាស្ត្រ​បាណក​សាស្ត្រ​ ធ្លាប់​បាន​អំពាវនាវ​ដល់ប្រជាពលរដ្ឋ​ត្រូវមានការ​ប្រុងប្រយ័ត្ន​​ខ្ពស់​ចំពោះ​ជំងឺ​គ្រុន​ឈាម​​​​ពិសេស​​នៅ​ក្នុង​រដូវ​វស្សាដែល​ នឹង​ខិតជិត​មក​ដល់​នាពេលខាងមុខនេះ។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative