កម្ពុជាមានពលករ​ធ្វើការ​នៅក្រៅ​ប្រទេស​ប្រមាណ​ជាង៧២​ម៉ឺននាក់

បច្ចុប្បន្ន​នេះមានពលករ​កម្ពុជាចេញ​ទៅធ្វើការងារ​នៅក្រៅប្រទេស​ចំនួនជាង៧២ម៉ឺនាក់​ដែលអាចរក​ចំណូល​ត្រឡប់​​មកប្រទេសវិញ​បានប្រមាណ​ជាង១ពាន់​លានដុល្លា​​ក្នុង​មួយ​ឆ្នាំ​។

3យោងតាមលទ្ធផល​នៃ​ការ​អង្កេត​​​ជំរឿន​​សហគ្រាស​​នៃ​ក្រសួង​​ផែនការ​​​នៅ​​កម្ពុជា​​​​ឲ្យ​ដឹង​ថា​ផ្នែកវិស័យ​ឧហ្សាហកម្ម​កាត់ដេរ​​សម្លៀក​​បំពាក់ និង​ផលិត​ស្បែក​ជើង​​​មា​ន​​រោងចក្រ​ចំនួន​១០៨៧​ និង​​មានក​ម្មករ​​និយោជិក​​ចំនួន​​ប្រមាណ​​៧០​ម៉ឺន​​​នាក់​​​ ដោយ​​ទទួល​​​បា​ន​ប្រា​ក់​ឈ្នួល​​ជា​មធ្យម​​ប្រ​មាណ​ជាង​១ពាន់​​លានដុល្លា​​ក្នុង​​មួយ​​ឆ្នាំ​​ព្រមទាំង​បានបង្កើត​​មុខរ​បរ​ដោយ​ប្រយោ​ល​​បន្ថែម​​​ដ​ល់​ប្រជាជន​​ប្រមាណ​​​២​លាន​នាក់​​បន្ថែម​​ទៀត​។ តម្លៃ​សរុប​​នៃការនាំចេ​ញ​​ផលិតផល​​ផ្នែក​​កាត់​​ដេ​រ​ស​ម្លៀ​ក​បំពាក់់​ និងផលិតផល​ស្បែកជើង​បានកើន​ឡើងខ្ពស់​​ជា​រៀ​ង​​រាល់​​ឆ្នាំ​ដោយ​ឡែក​ឆ្នាំ​​២​០១៤ មានចំនួន​​ប្រមាណ​​ជាង​៦ពាន់​លាន​ដុល្លា​​អាមេរិក​​។​ ជាមួយគ្នា​​នោះពលករ​​ធ្វើការងារ​នៅ​ក្រៅ​​ប្រ​ទេស​មាន​ចំនួន​​ជាង៧២​ម៉ឺ​ននាក់​ដែលអាចរក​ចំណូល​ត្រឡប់​មកវិ​ញ​ប្រមាណ​ជាង១ពាន់​លា​ន​ដុ​ល្លា​ក្​នុងមួ​យឆ្នាំ​​។

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ធ្លាប់បានមាន​ប្រសាសន៍ឲ្យ​ដឹង​ថា​ នៅឆ្នាំ២០១៤​នេះ​ ពលករ​ខ្មែរ​ដែលធ្វើការនៅ​ក្រៅប្រទេស​មានចំនួន ​៧២១.៦១១​នាក់​ក្នុង​នោះ​ពលករ​ខ្មែរ​​នៅ​ប្រទេសថៃ​​មានចំនួន​​ ៦៤ម៉ឺននាក់​ នៅ​ម៉ាឡេស៊ី​មានចំនួន​ ៤,៥ម៉ឺននាក់​ នៅប្រទេស​សិង្ហបូរី​ ២៩៩នាក់​ ជប៉ុនចំនួន​ ៦០១នាក់​ និង​សាធារណរដ្ឋកូរ៉េ​ចំនួន​ ៣,៥ ម៉ឺន​នាក់​។ ក្នុងនោះ​ពលករមិនទាន់​ស្របច្បាប់​នៅប្រទេសថៃ​ប្រមាណ​ ៥០ម៉ឺននាក់ ។ ដោយឡែក​ពលករមិនស្រប​ច្បាប់​នៅ​ប្រទេស​ម៉ាឡស៊ី និងកូរ៉េមានមួយចំនួនតូចថែមទៀត។

លោករដ្ឋមន្ត្រី​បានបញ្ជាក់ថា​ ចំណូលនេះ​មានត្រឹមតែ​៥០%ប៉ុណ្ណោះ​នៃចំណូលសរុប​របស់ពលករ​ខ្មែរ​ជាង​៧២ម៉ឺន​នាក់​ ដែល​រក​ប្រាក់​បាននៅក្រៅប្រទេស​ដែលបានចូលរួមចំណែក​យ៉ាងសំខាន់​ក្នុង​ការ​លើក​​ស្ទួយដល់​សេដ្ឋកិច្ច និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​។ លោកថា​ «ឥឡូវនេះ​សរុបពលករ​ទាំងអស់​មាន៧២​ម៉ឺននាក់​ដែលកំពុង​ធ្វើការ​នៅក្រៅប្រទេស​ហើយយើងគិត​ ចំណូលនេះ​ត្រឹមតែ៥០ភាគរយ​ទេ​ដែលគាត់បញ្ជូន​មកក្នុងស្រុក​អញ្ចឹង​ទេ​វាប្រហែល​ជាង​១ពាន់​លាន​ដុល្លារក្នុងមួយឆ្នាំ»។

លោករដ្ឋមន្ត្រី​បានបន្ថែមថា​ រាជរដ្ឋាភិបាល​បានយកចិត្តទុកដាក់​ដល់ការកែ​លម្អ​ជីវភាព​រស់នៅ​ និង​លក្ខខណ្ឌការ​​ងារ​របស់​កម្មករ​ នយោជិត។ លោកបានបន្តថា​ក្នុងរយៈពេ​ល​​១០​ឆ្នាំ​​ រាជរដ្ឋាភិបាល​បាន​តម្លើង​​ប្រា​ក់ឈ្នួល​អប្បរមា​ជាបន្ត​បន្ទាប់​ចំនួន​៩លើក ជាក់ស្តែង​ឆ្នាំ​២០១៥ ប្រាក់ឈ្នួល​អប្បរមា​បាន​ដំឡើង​ពី១០០​ ដល់១២៨ដុល្លា​អាមេរិក​បើបូករួម​ និងប្រា​ក់​អត្ថប្រយោជន៍ផ្សេងៗទៀតនោះបាន​​ធ្វើ​ឲ្យ​កម្មករ​ទទួល​បានប្រាក់​កើនឡើង​ពីចន្លោះ១៤៧ ​ដល់១៥៦​ដុល្លាអាមេរិក​។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative