គ្រោះថ្នាក់​​ចរាចរណ៍​​ថ្ងៃទី​១៧​​ ឧសភា​ ​ស្លាប់​​៣​នាក់​ និង​​របួសធ្ងន់​​ស្រាល​​១១​នាក់​

គ្រោះថ្នាក់​​ចរាចរណ៍​​នៅ​ទូទាំង​ប្រទេសកាល​ពី​ថ្ងៃទី​១៧ ​ខែឧសភា ឆ្នាំ​២០១៥ ​បានកើត​ឡើង​ចំនួន​​៨​លើក​ក្នុង​​នោះ​យប់​៣​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៣​នាក់(​ប្រុស​) រង​របួស​ធ្ងន់​១០​នាក់(​ស្រី​២​នាក់​) និង​របួសស្រាល​ម្នាក់​(​ប្រុស​)។​

1យោង​តាម​របាយការណ៍​​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​នៃ​អគ្គស្នង​ការដ្ឋាន​នគរ​​បាល​​ជាតិ​​បាន​ឲ្យ​ដឹង​ថា​ នៅក្នុង​ករណី​​គ្រោះថ្នាក់​​ចរាចរណ៍​ទាំង​៨​លើក​​នេះ​​បាន​​បង្ក​​ឲ្យ​មានការ​ខូចខាត​​យានយន្ត​សរុប​១១​គ្រឿង​ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​១០​គ្រឿង​​ រថយន្ត​ធុន​ធំ​១​គ្រឿង​ និង​​ថ្មើរជើង​១​នាក់​។​

យោង​តាម​របាយការណ៍​​ដដែល​បន្ត​ថា​មូល​ហេតុ​​ដែល​បណ្ដាល​​ឲ្យ​កើត​មាន​​ហេតុការ​ណ៍​​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន ​៖ ល្មើស​ល្បឿន​​៥​លើក​​ មិន​ប្រកាន់​ស្តាំ​​១​លើក​​ ស្រវឹង​១​លើក​​ បត់​គ្រោះ​ថ្នាក់​១​លើក​។ ចំពោះ​​អ្នក​ជិះ​ម៉ូតូ​​គ្រោះថ្នាក់​​ដោយ​មិនបាន​​ពាក់មួក​សុវត្ថិភាព​ចំនួន​១០​នាក់​(​យប់​០៤​នាក់​)។​

នៅក្នុងថ្ងៃ១៧ ឧសភា នោះដែររថយន្ត​ដែល​ត្រូវ​ផាកពិន័យ​សរុប​ចំនួន១៦៤​គ្រឿង(​រថយន្ត​ធំ​៤៧​គ្រឿង​) ស្មើ​និង​១៦៦​ករណី​ករណី​ល្មើស​ក្រដាស​ស្នាម​១៣៤​គ្រឿងស្មើ​នឹង​១៣៥​ករណី​ ចំណែក​ករណី​ល្មើស​បច្ចេកទេស​៣០​គ្រឿង ស្មើនឹង​៣១​ករណី។ ដោយឡែក​ម៉ូតូ​ត្រូវ​បាន​ពិន័យ​សរុប​ចំនួន​១,២១១​គ្រឿង។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative