ថ្នាំមូសបង្កផលប៉ះពាល់ដល់សុខភាព

ថ្នាំមូសដែល​ប្រជាពលរដ្ឋ​ប្រើប្រាស់​ជារឿយៗ​ ត្រូវបានគ្រូពេទ្យ​ជំនាញ​បង្កផលប៉ះពាល់​ដល់សុខភាព​អ្នកប្រើប្រាស់​​ស្ទើរមិន​គួរឲ្យ​ជឿ​ទៀតផង​។

10តាមការស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​ស្រាវជ្រា​វជំងឺហឺត​​សហ​រដ្ឋអាមេរិក​បាន​​បង្ហាញ​ថា​​៥៧ភាគរយ​​នៃអ្នក​ជំងឺ​ហឺត​តែងតែ​​ជួប​​បញ្ហាដកដង្ហើម​ដូចជា​មានប្រតិកម្មសួត​ក្រោយ​​ពេល​ប្រើប្រាស់​ថ្នាំ​បាញ់មូសច្រើន​​ហើយ​អ្នក​ដែល​មិន​មាន​ជំងឺហឺត​ក៏មាន​បញ្ហា​​ផងដែរ​ពេល​ប្រើប្រាស់​​ថ្នាំ​បាញ់​មូស​។ ថ្នាំបាញ់មូស​ក៏​ជ្រាប​ចូល​តាម​ស្បែក​ដែល​ងាយ​​ស្រួល​ក្នុង​កា​រ​ជ្រាប​​ចូល​ក្នុង​ឈាម​​ និង​​បានរាលដាល​ពា​ស​​ពេញ​រាង​កាយ​តាំង​ពីពោះវៀន​ ថ្លើម​ សួត​ តំរងនោម​ ខួរក្បាល​ផងដែរ។

ការស្រាវជ្រាវ​ដដែលបានបង្ហាញថា​ ទោះបីវាមិនទាន់បង្កគ្រោះ​ថ្នាក់​ដល់សរីរាង្គ​​តែស្បែក​ក៏​រង​ប្រតិកម្ម​ចេញ​កន្ទួលរមាស់​ផង ដែរ​។ ​ចំណែកទារក​ទើបនឹងកើត​ និង​កុមារក៏រងរបួស​ខួរក្បាល​ផងដែរប្រ​សិន​ជាត្រូវថ្នាំបាញ់មូស​ និងនាំឲ្យមានភាព​ច្របូក​ ច្របល់​ និងបាត់​បង់សមត្ថភាព​ផ្ចង់​អារម្មណ៍​​របស់​កុមារ​ផង​ដែរ​។

តាមការសិក្សាស្រាវជ្រាវ​ផ្សេងទៀតបានបង្ហាញថា​ ថ្នាំបាញ់មូ​សអាច​បណ្តាលឲ្យបាត់បង់​ជីវិត​ប្រសិន​ជា​ប្រើ​ប្រាស់​​វាមិនបាន​ ត្រឹមត្រូវព្រោះថ្នាំបាញ់​មូសមានឥទ្ឋិពល​លើប្រព័ន្ឋប្រាសាទ​​មជ្ឈឹម​ប្រព័ន្ឋ​ សសៃឈាមបេះដូង​ និងប្រព័ន្ឋដង្ហើមផងដែរ​។

ដើម្បីកំចាត់​មូស​គេអាច​អនុវត្តន៍នូវ​​វិធីសាស្រ្ត​សាមញ្ញមួយ​ចំនួនដូចជា​ទី១ ប្រើប្រាស់ទឹកថ្នាំ​ខ្ពុរមាត់លី​ស្ទើរីនក្នុង​បំពង់បាញ់​ សម្រា​ប់​​បាញ់​ស្រោចផ្កាយ​ក​មកបាញ់​​លើតុកៅអី​ជាដើម​ ព្រោះ​​ទឹក​ខ្ពុរ​មាត់​​លីស្ទឺរីន​មានឥទ្ឋិពល​បណ្តេញមូស​ ដោយសារទឹក ខ្ពុរមាត់លី​ស្ទឺរីន​​មានសារធាតុម្យ៉ាង​ដែល​អាច​បណ្តេញ​មូស​បាន​​ ទី២ ប្រើប្រាស់​យក​ខ្ទឹមសយកមកបុកឲ្យម៉ដ្ឋ​រហូតដល់​ហូរទឹក​ហើយ​យក​មក​​លា​ប​​លើស្បែក​ព្រោះខ្ទឹមស​មានឥទ្ឋិពល​បណ្តេញ​មូសផងដែរ​ ទី៣ ​​ការ​ទទួលទាន​វីតាមីនB1​ B12​ និង​ VitaminC ​ព្រោះមូស​មិនត្រូវគ្នា​​នឹង​វីតាមីន​ទាំងនេះទេ​ និងទី៤​ ដាំរុក្ខជាតិបណ្តេញ​មូសដូចជា​ ស្លឹក​គ្រៃ​ ខ្ទឹមស​ និង​ដើមក្រូចឆ្មារ​ ជាដើម​។

តើមូសចូលចិត្តអ្វី​ ការសិក្សាស្រាវជ្រាវ​ដដែល​បានបញ្ជាក់ថា​មូសចូលចិត្តក្លិន​ទឹកអប់ ​ជេល​ ថ្នាំ​លាប​សក់​ សាប៊ូក្រអូម​ជាដើម​។ នៅក្នុងករណីត្រូវ​បាញ់សម្លាប់មូស​ត្រូវអនុវត្តន៍គោលការណ៍​ដូចជា​មិន​ប្រើ​ប្រាស់​ថ្នាំបាញ់​មូសលើ​ស្នាមដាច់រលាត់​ មិនបាញ់​ នៅក្នុង​បន្ទប់​​បិទជិត​តែត្រូវការបើក​បង្អូច​មិន​បាញ់​ថ្នាំ​​នៅកន្លែង​ទុកដាក់​អាហារ​ និងមិនបាញ់ក្នុងបន្ទប់​ដែលមានកុមារ​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative