អ្នក​ហូប​បួស​​ជិត​៥​ពាន់​នាក់​​ផ្សព្វ​ផ្សាយ​​គម្ពីរ​កតញ្ញូ​១០០​​និង​រំលឹក​ខួប​២០​ឆ្នាំ​​ការ​សំរេច​​ព្រះ​ធម៌​របស់​​ព្រះ​បរម​អរិយធម្មរាជ​​ទឹក​ថ្លា

សមាគម​អនុត្តរ​ធម៌​ក្រុម​ហ្វា​អ៊ី​កម្ពុជា​កាល​ពីរសៀល​ទី​១៥​ ខែ​ឧសភា​ ឆ្នាំ​២០១៥​ បាន​រៀប​ចំ​ផ្សព្វ​ផ្សាយ​គម្ពីរ​កតញ្ញូ​១០០​ និង​ មហា​ពិធី​ រំលឹក​អំណរ​គុណ​ខួប​ទី​២០​ឆ្នាំ​នៃ​ការ​សម្រេច​ព្រះ​ធម៌​ របស់​ព្រះ​បរម​អរិយ​ធម្មរាជ​ទឹក​ថ្លា​(​ប្រធាន​ទី​លាន​ ហាន​ អ៊ីលីន) នៅ​សាល​មហោ​ស្រព​កោះ​ពេជ្រដើម្បី​ក្រើន​រំលឹក​ដល់​អ្នក​សាង​ធម៌​ធម្មការ​ឲ្យ​គោរព​ប្រតិបត្តិ​តាម​ឱ​វាទ​បូរាណ​នៃ​ការ​ហូប​ទឹក​នឹក​ដល់​ប្រភព​​ដែល​ជា​កត​វេទិតា​នៃ​ជន​ទាំង​ឡាយ​ចេះ​គោរព​ដល់​ចាស់​ទុំ​ និង​វិញ្ញូជន​ទាំង​ឡាយ​។​

1មហា​ពិធី​លើក​នេះ​ ប្រព្រឹត្ត​ទៅក្រោម​អធិបតីភាព​លោក​បណ្ឌិត​ មិន ​ឃិន រដ្ឋមន្ត្រី​ក្រសួង​ធម្មការ​ និង​សាសនា​ និង​លោក​ស្រី​ព្រម​ទាំង​មាន​ការ​ ចូល​រួម​ញាតិធម៌​អនុត្តរធម៌​ប្រមាណ​ជិត​៥​ពាន់​នាក់​មក​ពី​ប្រទេស​ទាំង​ឡាយ​ក្នុង​ពិភព​លោក​​​ដូច​​​ជា​​កោះ​​តៃ​វ៉ាន់​​ ចិន​​ ថៃ​​ វៀតណាម​ ​ហ្វីលីពីន​​ ម៉ាឡេស៊ី​​ និង​​ប្រទេស​​អូស្ត្រាលី​​ផង​ដែរ​។ល។

ឧត្តម​​គ្រូ​ចម្លង​ធម៌​ហាន​បាន​មាន​ប្រសាសន៍​ថា​ ក្រុម​ហ្វា​អ៊ី​មក​ដល់​ព្រះ​រាជា​ណា​ចក្រកម្ពុជា​តាំង​ពី​ឆ្នាំ​១៩៩៣​ រហូត​ដល់​បច្ចុប្បន្ន​ នេះ​មិន​ត្រឹមតែ​នៅ​គ្រប់​ទី​កន្លែង​ទូទាំង​ប្រទេស​បើក​បង្រៀន​ភា​សា​ចិន​ដោយ​ឥត​គិត​ថ្លៃ​ ផ្សព្វផ្សាយ​ការ​សិក្សា​គម្ពីរ​ធម៌​​ និង​​ចែក​​ រំលែក​​ខ្លឹម​នៃ​វប្បធម៌​ចិន​នោះ​ទេ​ ថែម​ទាំង​បាន​ទៅ​ដល់​ទី​ដាច់​ស្រយាល​ទាំង​ឡាយ​ចែក​អង្ករ​ចែក​អំណោយ​ និង​ព្យាបាល​ដោយ​ ឥត​គិត​ថ្លៃ​ជា​ដើម​។ល។

ឧត្តម​គ្រូ​ចម្លង​ធម៌​ហាន​បាន​បន្ថែម​ថា ការ​​ប្រារព្វ​​នូវ​​មហា​ពិធី​រំលឹក​គុណ​មួយ​នេះ​ក្នុង​ន័យ​ចង់​បង្ហាញ​ពី​ការ​គោរព​ និង​មើល​ សំខាន់​ចំពោះ​រាជ​បញ្ជា​ឋានសួគ៌​របស់​សិស្ស​ជំនាន់​ក្រោយ​ទាំង​ឡាយ​ហើយក៏​ជា​មនោសញ្ចេតនា​នឹក​រលឹក​ និង​អំណរ​ ព្រះ​គុណ​ដល់​ព្រះ​បរមអរិយធម្មរាជ​ទឹក​ថ្លា​ផង​ដែរ​។​ ទន្ទឹម​​នឹង​នេះ​លោក​​ក៏​សូមក្រើនរំលឹក ដល់អ្នកទាំងអស់ គ្នាត្រូវបន្តរក្សារ នូវ​ចិត្តធម៌​ អនុ​លោម​ទៅ​​តាម​ព្រះ​ទ័យ​សួគ៌​ ដើម្បី​តបស្នងសងគុណដល់អធិគុណឋានសួគ៌និងគុណធម៌ធម្មគ្រូ ។ ក្រៅ​ពី​ត្រូវ​ជួយ​ជ្រោម​ជ្រែងរាជរដ្ឋា​ភិបាល​ឲ្យ​សម្រេច​គោល​ដៅ​ក្នុង​ការ​អនុវត្ត​គោល​នយោបាយ​បន្ត​បង្រៀន​អប់រំ​វប្បធម៌​ចិន​ ជម្រុញ​ផ្សព្វ​ផ្សាយ​ធម៌​កតញ្ញូ​ស្មា​កាន់​តែត្រូវរែកនូវបេសកកម្ម​ដ៏​ពិសិដ្ឋ​ក្នុង​ការ​យក​ធម៌ចម្លង​គ្រប់​ប្រទេស​ក្នុង​ពិភព​លោក​ ប្រតិ​បត្តិ​ធម៌​ឈាន​ទៅ​ពិភព​លោក​សុខ​សាន្ត​ និង​បន្ត​បញ្ញា​ញាណ​ជា​អមតៈ​។

លោក​ មិន ឃិន បាន​មាន​ប្រសាសន៍​ថា​ការ​ផ្សព្វផ្សាយ​គម្ពីរ​កតញ្ញូ​១០០​ និង​រំលឹក​ខួប​២០ឆ្នាំ​ការ​សំរេច​ព្រះធម៌​របស់​ព្រះ​បរម​ អរិយ​ធម្មរាជ​ទឹក​ថ្លា​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​អប់រំ​ និង​បណ្តុះ​គំនិត​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ ពិសេស​ក្នុង​ស្រទាប់​ យុវជន​យុវនារី​កុមារា​កុមារី​ជំនាន់​ក្រោយ​ឲ្យ​យល់​ដឹង​ និង​ស្គាល់​ច្បាស់​ពី​ពាក្យ​កតញ្ញូ​ដែល​មាន​ន័យ​ថា​«ដឹង​គុណ​ចំពោះ​នរណា​ ម្នាក់​ ដែល​បាន​ធ្វើ​សេចក្តី​ល្អ​មក​លើ​ខ្លួន​ដូច​ជា​មាតា​បិតា​ជា​ដើម​»ដែល​ជា​ប្រភព​ឬស​គល់​ពិត​នៃ​អំពើ​ល្អ​ទាំង​ឡាយ​ទាំង​ពួង​។លោក​រដ្ឋ​មន្ត្រី​បន្ត​ថា​ជាង​នេះ​ទៀត​ពិធី​នេះ​ធ្វើ​ឡើង​ក៏​ជាការ​​ចែក​​រំលែក​នូវ​ចំណេះ​ដឹង​ ចំណេះ​ធ្វើ ​​និង​បទ​ពិសោធន៍​ល្អៗ​ ទាក់​ទិន​ នឹង​ការ​រួម​ចំណែក​របស់​សាសនា​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ជាតិ​ដែល​យើង​ទាំងអស់​គ្នា​ចាត់​ទុក​ថា​ជា​កក្តា​សំខាន់​ឈាន​ឆ្ពោះ​ទៅ​រក​ សុខ​សន្តិភាព​ និង​វិបុលភាព​ ក្នុង​វិស័យ​សដ្ឋកិច្ច​ក៏​ដូចជា​ការ​ពង្រឹង​វប្បធម៌​ សន្តិភាព​ និង​សុខដុមរមនា​ ក្នុង​ប្រទេស​នីមួយៗ​ ក៏​ដូចជា​នៅ​ទូ​ទាំង​ពិភព​លោក​ទាំង​មូល​។

លោក​ មិន ឃិន បាន​បញ្ជាក់​ថា​ ប្រទេស​កម្ពុជា​ចាត់​ទុក​ព្រះ​ពុទ្ធ​សាសនា​ជា​សាសនា​របស់​រដ្ឋ​ដែល​ប្រជាជន​ប្រមាណ​៩០​ភាគ​ រយ​គោរព​ និង​ប្រតិបត្តិ​ ប៉ុន្តែ​រដ្ឋ​បាន​យក​ចិត្ត​ទុក​ដាក់​ដល់​សេរីភាព​ខាង​ជំនឿ​ និង​ប្រតិបត្តិ​ខាង​សាសនា​ក្នុង​លក្ខ​ខណ្ឌ​មិន​ ប៉ះ​ពាល់​ដល់​ជំនឿ​ ​និង​សាសនា​ដ៏ទៃ​ទៀត​។ ​ក្នុង​ន័យ​នេះ​ សេរីភាព​ខាង​ជំនឿ​សាសនា​ត្រូវ​បាន​រាជរដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ ពិត​ប្រាកដ​មែន​មិន​ថា​ព្រះ​ពុទ្ធសាសនា​ ថេរវាទ​ ឬមហាយាន​ ឬឥស្លាមសាសនា​ ឬ​គ្រឹះ​សាសនា​ និង​សាសនា​ដ៏ទៃ​ទៀត​ឡើ​យ​ប្រជាជន​មាន​សិទ្ធ​ជ្រើសរើស​ជំនឿ​សាសនា​ដោយ​សេរី​ដោយ​គ្មាន​ពលរដ្ឋ​ណា​ម្នាក់​ត្រូវ​ចាប់​បង្ខំ​ឲ្យ​ជ្រើស​រើស​សាសនា​ ណា​មួយ​ឡើយ​។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative