ករណីគ្រោះថ្នាក់​ចរាចរណ៍ថ្ងៃទី១៥ ឧសភា ស្លាប់​មនុស្ស​០៨នាក់​ និងរងរបួស២៩នាក់

ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស​ កាល​ពីថ្ងៃ​ទី១៥​ ខែឧសភា​ ឆ្នាំ២០១៥​ បាន​កើត​ឡើង​មាន​ចំនួន​១៤​លើក​ យប់​៥​លើក​ បណ្តាល​អោយ​មនុស្ស​ស្លាប់​ ០៨នាក់​ (ស្រីម្នាក់)​ របួស​ធ្ងន់​១៧​នាក់​ (ស្រីម្នាក់) ​និង​របួស​ស្រាល​ ១២នាក់​ (ស្រី ០២នាក់)។

9យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​​​សណ្តាប់​ធ្នាប់​​នៃ​អគ្គស្នង​ការ​ដ្ឋាន​នគរ​បាល​​ជាតិ​​បាន​ឲ្យដឹង​ថា​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ទាំង​ ១៤​លើក​នេះ​ បាន​បង្ក​ឲ្យ​ខូច​ខាត​យាន​យន្ត​សរុប​ ២០​គ្រឿង​ ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​ ១២​គ្រឿង​ រថយន្ត​ធុន​តូច​ចំនួន​ ០៦​ គ្រឿង ​រថយន្តធុន​ធំ​ ០២​គ្រឿង​ និង​ថ្មើរ​ជើ​ង ០២​នាក់​។

មូលហេតុដែលបណ្តាលឲ្យមាន​គ្រោះ​ថ្នាក់​រួម​មាន​ ល្មើស​ល្បឿន ​០៧​លើក​ មិន​ប្រកាន់​ស្តាំ​ ១លើក​ មិន​គោរព​សិទ្ធ​ ០៣​លើក​ ប្រជែង​គ្រោះ​ថ្នាក់​ ០២​លើក​ និង​ត្រូវ​ម៉ាស៊ីន​បោក​ស្រូវ​កិន​ ០១លើក​។ ចំពោះ​អ្នក​ជិះ​ម៉ូតូ​ គ្រោះ​ថ្នាក់​ដោយ​មិន​បាន​ពាក់​មួក​ សុវត្ថិភាព​ចំនួន​ ១៧នាក់​ (យប់ ០៤នាក់)។

ចំពោះ ​រថយន្ត​ពិន័យ​សរុប​ចំនួន​ ៥២៧គ្រឿង ​(រថយន្តធុនធំ ២០២គ្រឿង)​ ស្មើនឹង​ ២៩៨ករណី​ ករណី​ល្មើស​ក្រដាស​ស្នាម​ ២៨៧​គ្រឿង​ ស្មើ​នឹង​ ២៩៨​ករណី​ ចំពោះ​ករណី​ល្មើស​បច្ចេកទេស​ ២៤០​គ្រឿង​ ស្មើនឹង​ ២៦០​ករណី​ ដោយ​ឡែក​ម៉ូតូ​ត្រូវ​បាន​ ពិន័យ​សរុប​ចំនួន​ ១,៤៦៧​គ្រឿង​។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative