ឆ្នាំ​២០១៥​នេះ​​អង្គការ​ PSK​ គ្រោង​​ចែក​​ស្រោម​អនាម័យ​​ចំនួន​១១​លាន​​ស្រោម​​ទប់​ស្កាត់​​ជំងឺ​អេដស៍

ក្នុង​​ឆ្នាំ​២០១៥​នេះ​​ អង្គការ​​ខ្មែរ​​បម្រើ​​សុខភាព​ប្រជាជន​​ហៅថា​ PSK​ គ្រោង​​ចែក​​ស្រោម​​អនាម័​យ​​ចំនួន​១១លាន​​ស្រោម​ ​ដើម្បី​​រួម​ចំណែក​​បង្ការ​​ទប់​ស្កាត់​​ការ​រីក​​រាល​ដាល​​នៃ​​ការ​ចម្លង​​មេ​រោគ​​នៅ​ក្នុង​​ប្រទេស​​កម្ពុជា​។

2លោក​​ នូ​ ​សុវណ្ណ​ ​ប្រធាន​​ផ្នែក​​ទំនាក់​ទំនង​​នៃ​​អង្គការ​​ខ្មែរ​​បំរើ​​សុខភាព​​ប្រជាជន​​ បាន​​ប្រាប់​​គេហទំព័រ​​សុខ​ភាព​​កម្ពុ​ជា​​ឲ្យ​​ដឹង​ថា​ ស្រោម​អនាម័យ​​ចំនួន​១១​លាន​​ស្រោម ​​ដែល​​គ្រោង​​នឹង​​ចែក​​នៅ​​ឆ្នាំ​នេះ​​ គឺ​​សំរាប់​​ចែក​ជូន​​ដល់​ដៃ​​ក្រុម​​ងាយ​​រងគ្រោះ​នៃ​​ការ​ឆ្លង​​ជំងឺ​អេដស៍​ ដូច​ជា​​ស្ត្រី​​បម្រើ​សេវា​​កម្សាន្ត​​សប្បាយ​ ក្រុម​​បុរស​​ស្រឡាញ់​​បុរស​ ក្រុម​​ស្រី​​ស្រស់​ និង​ក្រុម​​អ្នក​ប្រើ​ប្រាស់​​គ្រឿង​ ញៀន​​ដោយ​​ការ​ចាក់​​ម្ជុ​រ​​ស៊ឺ​​រាំង​​ជា​ដើម​ ដើម្បី​​និរន្តរភាព​​នៃ​​ការ​ផ្គត់​ផ្គង់​​ស្រោម​អនាម័យ​​នៅ​​កម្ពុជា​​ឲ្យ​​បាន​ល្អ​ចូល​រួម​​ជួយ​​ទប់​ស្កាត់​​ការ​រីក​​រាល​ដាល​​ជំងឺ​ផ្សេង​។

លោក​បាន​​បន្ត​ថា​ក្រៅ​ពី​​ផ្តោត​ទៅ​លើ​​ក្រុម​​គោល​ដៅ​​ប្រឈម​មុខ​​ខ្ពស់​​ទាំង​នេះ​​ យើង​​ក៏​នឹង​​ចែក​ជូន​​ស្រោម​អនាម័យ​​នៅ​​ពេ​ស​​ពេញ​​ប្រទេស​​ដែរ​​ក្នុង​​គោល​បំណង​ការពារ​​មេរោគ​​អេដស៍​ កាមរោគ​ និង​​ការ​​មាន​​ផ្ទៃពោះ​​ដែល​​មិន​​ចង់​បាន​​ហើយ​​ការ​ចែក​​ស្រោម​អនាម័យ​​ដល់​​ក្រុម​​ងាយ​​រង​គ្រោះ​​ព្រោះ​​ក្រុម​​ងាយ​​រង​គ្រោះ​​ពិបាក​ស្វែង​រក​​ស្រោម​អនាម័យ​ និង​​ខ្វះ​​ការ​យល់​ដឹង​​ប្រសិទ្ធភាព​នៃ​​ស្រោម​អនាម័យ​​សម្រាប់​​ការ​​ការ​ពារ​​ការ​ចម្លង​​មេ​រោគ​។

លោក​​បាន​​ពន្យល់​ថា​​ ការ​ប្រើ​ប្រាស់​​ស្រោម​អនាម័យ​​បាន​ត្រឹម​ត្រូវ​​តាម​​ការ​ណែ​នាំ​​ គឺ​​វា​​អាច​ជួយ​​បង្ការ​​ការពារ​​មេរោគ​​អេដស៍​​​ មេ​រោគ​​បង្ក​ជំងឺ​ ឆ្លង​​នានា​ និង​​ការ​​ពន្យារ​កំណើត​។

លោក ​ជួប​ សុខ​​ចំរើន​ អនុ​ប្រធាន​​អង្គការខា​​ណា​​ក៏​បាន​​ឲ្យ​​ដឹង​​ដែរ​​ថា​ អង្គការ​​បាន​​សាកល្បង​​នូវ​កម្មវិធី​​ផ្តល់​​ស្រោម​អនាម័យ​ដល់​​ក្រុម​​គោលដៅ​ ឬ​​ក្រុម​ងាយ​​រងគ្រោះ​បាន​​ពិភាក្សា​​សម្រាប់​​ការ​ដំឡើ​ង​​នូវ​​ទូ​​ម៉ាស៊ីន​​ដក​​ស្រោម​អនាម័យ​​នៅ​​ទីតាំង​​ក្រុង​ភ្នំពេញ​ និង​​ខេត្ត​សៀមរាប​​ ដើម្បី​​ផ្គត់ផ្គង់​​ស្រោម​អនាម័យ​​តាម​​តម្រូវ​ការ​​នៅ​​ទីតាំង​ គោលដៅ​។

លោក វណ្ណ ម៉ាន់​សេង អនុប្រធាន​មជ្ឈមណ្ឌល​​ជាតិ​​ប្រយុទ្ធ​ និង​​ជំងឺ​ឆ្លង​​អេដស៍​ សើ​​ស្បែក​ និង​​កាមរោគ​​បាន​​លើក​ឡើង​ថា​ ​ជា​មួយ​នឹង​​យុទ្ធ​សាស្ត្រ​​ចែក​​ស្រោម​អនាម័យ​ និង​​ដើម្បី​​ទប់​ស្កាត់​​ការ​រីក​រាល​ដាល​​នៃ​ការចម្លង​​មេរោគ​​នៅ​កម្ពុជា​នេះ​​ មជ្ឈមណ្ឌល​​ជាតិ​ និង​​ក្រសួង​សុខាភិបាល​​រួម​ជា​មួយ​អ្នក​ពាក់​ព័ន្ធ​​មាន​​យុទ្ធ​វិធី​​ជំរុញ​​ខ្លាំង​​ក្លា​​ការ​ងារ​ បង្ការ​ថែទាំ​ និង​​ព្យាបាល​។

តាម​របាយការណ៍​រប​ស់​អាជ្ញាធរ​ជាតិ​​ប្រយុទ្ធ​​នឹង​​ជំងឺ​អេដស៍​​បាន​បង្ហាញ​​ថា​ អត្រា​ឆ្លង​​មេរោគ​​អេដស៍​​ជាទូទៅ​​នៅ​​កម្ពុជា​​មាន​ការ​​ធ្លាក់​​ចុះ​មក​​នៅ​០,៦​ភាគរយ​។ ប៉ុន្តែ​​ក៏​មាន​​ការ​ចម្លង​​ខ្លាំង​​ដែរ​នៅ​ក្នុង​​ចំណោម​​ស្ត្រី​​ធ្វើ​ការ​ងារ​​នៅ​​កន្លែង​​កម្សាន្ត​​សប្បាយ​​រហូត​ដល់​ ៤​ភាគរយ​ ក្រុម​​បុរស​​ស្រឡាញ់​បុរស​​មាន​២,១​ភាគរយ​ ​និង​​អ្នក​ប្រើ​ប្រាស់​​គ្រឿង​ញៀន​២៤,៨​ភាគរយ​​ នៅ​​ទូទាំង​ប្រទេស​​មាន​​ពលរ​ដ្ឋ​​ប្រហែល​ ០,០៧ភាគរយ​​រស់​នៅ​ និង​​ឆ្លង​​ជំងឺ​អេដស៍​។

លោក​​ នូ ​សុវណ្ណ​ បាន​បញ្ជាក់ថា ​ក្រៅ​ការចែក​ស្រោម​ប្រភេទ Number​ One​ និង​​OK​ដោយ​​ឥត​​គិ​តថ្លៃ​នេះ​​អង្គការ​​ ក៏​មាន​​ផែនការ​​លក់​​តាម​​ទីផ្សារ​​ចំពោះ​​ប្រជាពល​រដ្ឋ​​ទូទៅ​​ក្នុង​តម្លៃ​​ទាប​​ផង​ដែរ​។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative