គ្រោះ​ថ្នាក់​​ចរាចរណ៍​​ថ្ងៃ​ទី​១៤​​ ឧសភា​ ​ស្លាប់​​មនុស្ស​​១២​​នាក់​ ​​និង​របួស​ធ្ងន់​​ស្រាល​​៣៤​​នាក់​​

គ្រោះ​ថ្នាក់​​ចរាចរណ៍​​នៅ​​ទូទាំង​​ប្រទេស​កាល​ពី​​ ថ្ងៃ​ទី​១៤​​ ខែឧសភា ​​ឆ្នាំ​២០១៥​​​ មាន​បាន​កើត​ឡើង​ចំនួន​​១៩​​លើក​​ យប់​​១១​​លើក​​បណ្តាល​​អោយ​​មនុស្ស​​ស្លាប់​​១២​​នាក់​​(​ស្រី​១​នាក់​)​​ របួស​ធ្ងន់​​១៨​​នាក់​​(​ប្រុស​)​ និង​​របួស​ស្រាល​​១៦​​នាក់​​(​ស្រី​៥​នាក់​)​​។​

1យោង​តាម​​របាយ​ការណ៍​​ពី​​នាយកដ្ឋាន​​សណ្ដាប់​ធ្នាប់​​នៃ​​អគ្គ​ស្នង​ការ​ដ្ឋាន​​នគរ​​បាល​​ជាតិ​ បាន​ឲ្យ​ដឹង​ថា​ក្នុង​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ទាំង​​១៩​​លើក​​នេះ ​​បាន​​បង្ក​​ឲ្យ​​ខូច​ខាត​​យាន​យន្ត​​សរុប​​២៣​​គ្រឿង​ ក្នុង​​នោះ​​មាន​​ម៉ូតូ​​ចំនួន​​១៩​​គ្រឿង​​​​ រថយន្ត​​ធុន​​តូច​​ចំនួន​​០៩​​គ្រឿង ​​រថយន្ត​​ធុន​​ធំ​​២​​គ្រឿង​​ និង​​យាន​​ផ្សេង​ៗ​​៣​​គ្រឿង​​។​ ​មូល​​ហេតុ​​ដែល​​បណ្តាល​​ឲ្យ​​មាន​​គ្រោះ​ថ្នាក់​​ រួម​មាន​​ល្មើស​​ល្បឿន​​៧​​លើក​​ ស្រវឹង​​៤​​លើក​​​មិន​​ប្រកាន់​​ស្តាំ​​១​​លើក ​​​មិន​​គោរព​​សិទ្ធ​២​​លើក​​​ បត់​​គ្រោះ​ថ្នាក់​​២​​លើក ​​និង​​កត្តា​​យាន​យន្ត​​២​​លើក​​។​​ ចំពោះ​​អ្នក​ជិះ​​ម៉ូតូ​​គ្រោះ​ថ្នាក់​​ដោយ​​មិន​បាន​​ពាក់​មួក​​សុវត្ថិភាព​​ចំនួន​​២៦​​នាក់​​(​យប់​១១​នាក់​)​។​

ចំពោះ​រថយន្ត​​ពិន័យ​​សរុប​​ចំនួន​​៥៥៣​​គ្រឿង​​(​រថយន្ត​ធំ​១៦១​គ្រឿង​)​​ ស្មើ​​នឹង​​៥៥៩​​ករណី​​​ ករណី​ល្មើស​​ក្រដាស​​ស្នាម​​២៨៨​​គ្រឿង​​ស្មើ​នឹង​​២៩៤​​ករណី​​​ ចំពោះ​​ករណី​​ល្មើស​​បច្ចេក​ទេស​​២៦៥​​ ស្មើ​នឹង​២៦៥​ករ​ណី​​ ដោយ​ឡែក​​ម៉ូតូ​ ​ត្រូវ​​បាន​​ពិន័យ​​សរុប​​ចំនួន​​១,៣៦៦​​គ្រឿង​​។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០១៥

 

Google Analytics Alternative