អគ្គិសនី​​​កម្ពុជា​​​ភ្ជាប់​​​ចរន្ត​​​អគ្គិសនី​​​​តម្លៃ​​​៦១០​​រៀល​​​ដល់​​​បន្ទប់​​​កម្មករ​​​​បាន​​​ជាង​​៦ម៉ឺន​​​បន្ទប់​​​ហើយ

យោង​​តាម​​​សេចក្តី​​ប្រកាស​​​ព័ត៌មាន​​​របស់​​​អគ្គិសនី​​​កម្ពុជា​​ចុះ​​ថ្ងៃ​ទី ​១២​ខែឧសភា​​ បាន​ឲ្យ​ដឹង​ថា​គិត​​ត្រឹម​​ថ្ងៃ​ទី​ ១១​ខែ​ ឧសភា​ ឆ្នាំ​២០១៥​​ នេះ​ អគ្គិសនី​​កម្ពុជា​បាន​​ត​ភ្ជាប់​​ចរន្ត​អគ្គិសនី​​តម្លៃ​៦១០​រៀល​​​ជូន​​អ្នក​​ជួល​​ផ្ទះ​ និង​​បន្ទប់​​បាន​​​ចំនួន​ ៦៥៨០៦​បន្ទប់​ហើយ​។

2-1យុទ្ធនា​​ការ​ភ្ជាប់​​ចរន្ត​អគ្គិសនី​​តម្លៃ​៦១០​រៀល​ ជូន​​​ដល់​​ជួល​​ផ្ទះ​ បន្ទប់​​ជួល​ដែល​​ប្រើ​ប្រាស់​​ក្រោម​ ៥០​គីឡូ​វ៉ាត់ម៉ោង​ បាន​ចាប់​ផ្តើម​​កាល​ពី​​ល្ងាច​​ថ្ងៃ​ទី​២៩​​ ខែ​ធ្នូ​ ឆ្នាំ​២០១៤​​​ រហូត​មក​ដល់​​ដើម ​ខែ​​មិនា ​​ឆ្នាំ២០១៥​ នៅ​ក្នុង​ជំហាន​ទី​១​នេះ​។

លោក​ កែវ​ រតនៈ​ ប្រតិភូ​រាជ​រដ្ឋាភិ​បាល​ទទួល​បន្ទុក​ជា​អគ្គ​​នាយក​​អគ្គិសនី​​កម្ពុជា​បាន​​ឲ្យ​​ដឹង​​ថា​ អគ្គិសនី​​កម្ពុជា​បាន​​ចាប់​​ផ្តើម​​ជំហាន​​ទី​២​ ក្នុង​​ការ​​ត​​បណ្ដាញ​​អគ្គិសនី​ និង​ដំឡើង​​កុង​ទ័​រ​​ក្នុង​​ជូន​​កម្មករ​ កម្មការិនី​​ទៅ​កាន់​​ខណ្ឌ​​ចំនួន​៦​​ផ្សេង​ទៀត​ចាប់​ពី​​ថ្ងៃ​ទី​០១​ ខែ​មីនា​ ឆ្នាំ​​២០១៥​​។​ ខណ្ឌ​​ដែល​​នឹង​ត្រូវ​ត​បណ្តាញ​​អគ្គិសនី​​នោះ​រួម​មាន​ ខណ្ឌ​​សែន​​សុខ​ ព្រែក​​ព្នៅ​ ពោធិ៍​​សែន​​ជ័យ​ ចំការមន​ ច្បា​រ​អំពៅ​ និង​​ជ្រោយ​ចង្វា​។ ដោយ​ឡែក​​​នៅ​​ក្នុង​​​ខណ្ឌ​​មាន​​ជ័យ​​ និង​​​ខណ្ឌ​​​ឫស្សី​​កែវ​ ដែល​ស្ថិត​នៅ​ក្នុង​ជំហាន​​ទី​១​នោះ​ ក៏​​បាន​​នឹង​កំពុង​​ពង្រីក​​វិសាល​ភាព​​ទៅ​​តំបន់​ដទៃ​ទៀត​​ផង​​ដែរ​។

លោក​​បាន​បញ្ជាក់​​ថា​ និយោជិត​​របស់​​អគ្គិសនី​ដែល​​នឹង​​ចុះ​​បំពេញ​ការងារ​​​ត​​បណ្ដាញ​​នេះ​មាន​​ចំនួន​២៤០​នាក់​ ចែក​ចេញ​ជា​៣០​ក្រុម​ក្នុង​​មួយ​​ក្រុម​​មាន​​គ្នា​៨​​នាក់​។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative