គ្រោះ​ថ្នាក់​ចរាចរណ៍​ថ្ងៃទី១៣​ ឧសភា​ ស្លាប់​មនុស្ស​ចំនួន​៨​នាក់ ​និង​របួស​ធ្ងន់​ស្រាល​១១​នាក់​

យោង​តាម​​របាយ​ការ​ណ៍​ពី​​នាយកដ្ឋាន​​សណ្តាប់​ធ្នាប់​នៃ​អគ្គ​ស្នង​ការ​ដ្ឋាន​​នគរ​​បាល​​ជាតិ​បាន​ឲ្យ​ដឹង​ថា​ គ្រោះ​ថ្នាក់​​ចរាចរណ៍​នៅ​​ទូ​ទាំង​ប្រទេស​កាល​ពី​ ​ថ្ងៃ​ទី​១៣​​ ខែ​ឧសភា​ ​ឆ្នាំ​​២០១៥​ មាន​​​ចំនួន​​០៩​​លើក​ យប់​​០៥​​លើក​​ បណ្តាល​​ឲ្យ​​មនុស្ស​​ស្លាប់​​ ០៨​​នាក់​​(​ស្រី​១​នាក់​) ​របួស​ធ្ងន់​​ ០៨​នាក់​​(​ប្រុស​)​ ​និង​​របួស​ស្រាល​​០៣​នាក់​​(​ស្រី​១​នាក់​)​។

dapក្នុង​គ្រោះ​ថ្នាក់​​ចរាចរណ៍​​ទាំង ០៩​​លើក​​នេះ​ បាន​​បង្ក​​ឲ្យ​​ខូច​ខាត​​យាន​យន្ត​​សរុប​​១៥គ្រឿង​ ក្នុង​នោះ​​មាន​​ម៉ូតូ​ចំនួន​​០៦​​គ្រឿង​​ រថ​យន្ត​​​ធុន​​តូច​​ចំនួន​​ ០៤​គ្រឿង​។​

របាយ​ការណ៍​ខាង​លើ​បាន​ឲ្យ​ដឹង​ទៀត​ថា​ មូល​​ហេតុ​ដែល​​បណ្តាល​​ឲ្យ​​មាន​​គ្រោះ​ថ្នាក់​​រួម​មាន​ ល្មើស​​ល្បឿន​​២​លើក​ ​​ស្រវឹង​​៤​​លើក​​ មិន​​ប្រកាន់​​ស្តាំ​ ​២​​លើក​ ​និង​​បត់​​គ្រោះ​ថ្នាក់​​១​លើក​។​ ចំពោះ​​អ្នក​ជិះ​​ម៉ូតូ​​គ្រោះ​ថ្នាក់​​ដោយ​​មិន​បាន​​ពាក់​មួក​​សុវត្ថិភាព​​ចំនួន​​ ១៤​​នាក់​​(​យប់​ម្នាក់​)។​

រីឯ​រថយន្ត​​ពិន័យ​​សរុប​​ចំនួន​​ ៥៦០​​គ្រឿង​ ​(​រថ​យន្ត​​ធំ​១៥៩​គ្រឿង​​)​​ ស្មើ​​នឹង​​ ៥៦៥​​ករណី​​ ​ករណី​​ល្មើស​​ក្រដាស​​ស្នាម​​៣៥៦​​គ្រឿង​ស្មើ​នឹង៣៦១​​ករណី​​ ចំពោះ​​ករណី​​ល្មើស​​បច្ចេក​ទេស​​២០៤​ ស្មើនឹង​២០៤   ​ក​រ​ណី​ ដោយ​ឡែក​​ម៉ូតូ​​ត្រូវ​បាន​​ពិន័យ​​សរុប​​ចំនួន​​ ១,៤៧០​​គ្រឿង​​។

សូម​តាម​ដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative