ក្រសួង​សុខាភិបាល​​យុទ្ឋសាស្រ្ត​គ្រប​ដណ្តប់​ជា​សាកល សម្រាប់​​ឆ្នាំ​២០១៦​ ២០២០

ក្រសួង​សុខា​ភិបាល​បាន​ និង​កំពុង​រៀប​ចំ​ផែន​ការ​យុទ្ឋ​សាស្រ្ត​​គ្រប​ដណ្តប់​ជា​សាកល​រយៈ​ពេល​៥ឆ្នាំ​២០១៦​ ២០២០​ ដើម្បី​ពង្រឹង​​ប្រព័ន្ឋ​សុខា​ភិបាល​ និង​ការផ្តល់​គុ​ណភាព​សេវា​សុខា​​ភិបាល​​ឲ្យ​កាន់​​តែ​ប្រសើរ​ទ្បើង។

009sលោក​ស្រី​សុខ កញ្ញា​ អនុ​ប្រធាន​នាយកដ្ឋាន​ផែន​ការ​ និង​ព៌តមា​ន​សុខា​ភិបាល​នៃ​ក្រសួង​សុខា​ភិបាល​ បាន​ថ្លែង​ឲ្យ​គេហទំព័រ​ សុខ​​ភាព​​​កម្ពុជា​​ដឹង​តាម​ទូរស័ព្ទ​​ នៅ​ព្រឹក​ថ្ងៃ​ទី១៣​ ឧសភា​ កន្លង​មក​ថា​ផែនការ​យុទ្ឋសាស្រ្ត​នេះ​ ផ្តោត​​សំខាន់​លើ​ប្រជាជន​តាម​ រយៈ​ការ​​គ្រប​​ដណ្តប់​សេវា​ប្រកប​ដោយ​​គុណភាព​ ពង្រឹង​សេវា​ឯកជន​ឲ្យ​មាន​​គុណ​ភាព​ និង​សណ្តាប់​ធ្នាប់​ ពង្រឹង​សមត្ថភាព​ មន្រ្តី​សុខា​ភិបាល​តាម​​រយៈ​ការ​បណ្តុះ​បណ្តាល​ក្នុង​ ​និង​ក្រៅ​ប្រទេស​ ពង្រឹង​​ និង​ផ្លាស់ប្តូរ​ផ្នត់​​គំនិត​​ និង​ឥរិយាបទ​ របស់​​គ្រូ​ពេទ្យ​ និង​អ្នក​ជំងឺ​ និង​ពង្រឹង​សិទ្ឋ​នៃ​ការ​​ជាវ​សេវា​ ក្នុង​ទិស​ដៅ​​ផ្លាស់​ប្តូរ​ឥរិយាបទ​របស់​អ្នក​ផ្តល់​សេវា។

លោក​ស្រី​បន្ត​ថា​ “នៅ​ពេល​យើង​មាន​សេវា​ធានា​រ៉ាប់​រង​សុខភាព​ គឺ​គ្រូពេទ្យ​ត្រូវ​តែ​ផ្លាស់​ប្តូរ​ឥរិយាបទ​របស់​ខ្លូន​ព្រោះ​អ្នក​ធ្វើ​ការ នៅ​​ផ្នែក​ធានា​រ៉ាប់រង​នឹង​តាម​ដាន​សកម្មភាព​នៃ​ការ​ព្យាបាល​​តាំងពី​​អ្នក​​ជំងឺ​ចូល​សម្រាក​ព្យាបាល​​ រហូត​​ដល់​អ្នក​ជំងឺ​ជា​សះ​ ស្បើយ​ចេញ​ទៅ​​ផ្ទះ​​វិញ​”។ លោក​ស្រី​បន្ត​ថា​ “គ្រូ​ពេទ្យ​ត្រូវ​ផ្លាស់​ប្តូរ​ឥរិយាបទ​ពី​ការ​ធ្វើ​​ការ​​ធ្វេស​ប្រហែស​មក​ធ្វើ​​​ការ​​ងារ​ដោយ ប្រុង​ប្រយ័ត្ន​”។

លោក​ស្រី​សុខ កញ្ញា​ បាន​បន្ត​ថា​បច្ចុប្បន្ន​នេះ​ ប្រជាជន​ក្រីក្រ​​ទៅ​​រក​សេវា​សុខា​ភិបាល​បាន​ ព្រោះ​​រដ្ឋាភិបាល​ត្រូវ​បង់​ប្រាក់​ជំនួស​​ពូក​គេ​​តាម​រយៈ​​មូល​និធិ​សមធ៌ម​ ចំណែក​អ្នក​មាន​ជីវភាព​ក្បែរ​បន្ទាត់​​នៃ​ភាព​ក្រីក្រ​ ពួក​គេ​ត្រូវ​​ទិញ​សេវា​ធានា​រ៉ាប់រង​បង់​ប្រាក់​ ជា​មុន​។​ ​ចំ​ណែ​ក​កម្មករ​ ឬ​និយោជិក​ឯក​ជន​ គឺ​ពួក​គេ​មាន​បេទ្បា​ជាតិ​របប​សន្តិ​សុខ​សង្គម​ របស់​ក្រសូង​​សង្គម​កិច្ច​ជា​អ្នក​ធានា​ រ៉ាប់រង​នៅ​ពេល​ឈឺ​ ប៉ុន្តែ​សម្រាប់​មន្រ្តី​រាជ​ការ​​របស់​យើង​ គឺ​យើង​បាន​ ​និង​កំពុង​​រៀប​ចំ​​សេវា​ធា​នា​រ៉ាប់​រង​ ដែល​ទាម​​ទារ​​ឲ្យ​មាន​ ការ​គាំ​ទ្រ​ពី​រដ្ឋា​ភិបាល។

​បច្ចុប្បន្ន​នេះ​ក្រ​សួង​ចំនួន​បី​កំពុង​ធ្វើ​ការ​ងារ​នេះ​ ទី១​ ក្រសួង​ស​ង្គម​​កិច្ច​ធ្វើ​ការងារ​​ពាក់​ព័ន្ឋ​ជា​មួយ​មន្រ្តី​រាជការ​ស៊ីវិល​ ទី២​ ក្រសូង​ ការ​ងារ​​ធ្វើ​ការងារ​ពាក់​ព័ន្ឋ​ជា​មួយ​កម្មករ​និយោជិក​ និង​ទី៣​ ក្រសូង​សុខា​​ភិបាល​បាន​នឹង​​កំពុង​អនុវត្តន៍​ និង​ពង្រីក​មូល​​និធិ​​សមធ៌ម​។

លោក​ស្រី​សុខ​ កញ្ញា​​ បាន​បន្ត​ថា​ “ទិស​ដៅ​របស់​យើង​គឺ​ចង់​ពង្រី​ក​ការ​គ្រប​ដណ្តប់​ជា​សាកល​ សម្រាប់​រយៈពេល​៥ឆ្នាំ​ខាង​មុខ​ ២០១៦​ ២០២០​”។ ​លោក​ស្រី​បន្ត​ថា​ “យើង​ជឿ​ជាក់់​ថា​ផែនការ​យុទ្ឋសាស្រ្ត​​នេះ​នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំ​២០១៥​ខាង​មុខ​នេះ​ ព្រោះ​ ផែនការ​នេះ​ នឹង​​ត្រូវ​ដាក់​ឲ្យ​អនុវត្តន៍​នៅ​ឆ្នាំ​២០១៦​”។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative