សម្តេចតេជោ ស្នើឲ្យភាគីកូរ៉េជួយក្នុងការ លុបបំបាត់ជំងឺគ្រុនចាញ់នៅឆ្នាំ២០២៥

សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើសុំឲ្យភាគីកូរ៉េ ជួយកម្ពុជាក្នុងក្រប​ខ័ណ្ឌតំបន់មេគង្គ ដើម្បីលុបបំបាត់ជំងឺគ្រុន ចាញ់ឲ្យអស់ពីកម្ពុជានៅ​ឆ្នាំ២០២៥ខាងមុខ។

ថ្លែងក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់នូវអាគារចក្ខុរោគមិត្ត​ភាពកម្ពុជា កូរ៉េ នាព្រឹក ថ្ងៃទី១៣ ឧសភា នេះសម្តេចតេជោ បានឲ្យ Untitledរដ្ឋា​ភិ​បាលកូរ៉េ ជួយកម្ពុជានៅក្នុង ក្របខ័ណ្ឌក​ម្ពុជាកូរ៉េ ឬក្រប ខ័ណ្ឌមេគង្គ​កូរ៉េ ឬក៏ក្នុងក្រប ខ័ណ្ឌកួរ៉េដើម្បីលុបបំបាត់ជំងឺ គ្រុនចាញ់ឲ្យអស់នៅ​កម្ពុជា នាឆ្នាំ ២០២៥ខាងមុខ សម្តេច បានស្នើឲ្យលោកវេជ្ជបណ្ឌិត ​ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសូង សុខាភិបាល  និងលោកឧបនា យករដ្ឋ​មន្រ្តី​​ ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិជំរុញឲ្យកិច្ច សហប្រតិ បត្តិការនេះឲ្យបានឆាប់សម្រាប់កិច្ច​សហប្រតិបត្តិការរវាងរដ្ឋាភិបាលកូរ៉េ និងកម្ពុជាដើម្បី ដោះស្រាយ​បញ្ហាលុបបំបាត់ ជំងឺនេះ។

ក្នុងផែនការជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ២០១១ ២០២៥ សម្តេច​អគ្គមហា​សេនាបតីតេជោហ៊ុន សែន បានចុះហត្ថលេ​ខា គាំទ្រ និងបាន​ដាក់ចេញនូវផែនការយុទ្ឋសាស្រ្តនេះតាមរយៈការចែកមុង​ជ្រលក់​ថ្នាំ​ និងការចុះអប់រំដល់ប្រជាពលរដ្ឋរស់នៅ តំបន់គ្រុនចាញ់​នៅទូទាំ​ងប្រទេស ហើយជាលទ្ឋ ផលកម្ពុជាបានកាត់បន្ថយអត្រាឈឺ និងស្លា​ប់ក្នុងរង្វង់ពី៦០ ទៅ៧០ភាគរយ ប្រចាំឆ្នាំដែលធ្វើឲ្យ កម្ពុជាអាច​សម្រេចបាននូវផែនការជាតិលុបបំបាត់ជំងឺគ្រុនចាញ់​របស់​ខ្លួន។

ជំងឺគ្រុនចាញ់ ជាជំងឺមួយដែលបណ្តាលឲ្យប្រជាជននៅលើពិភពលោក រាប់លាននាក់បានឈឺ និង ស្លាប់។ ភ្នាក់ងារ ចំលងជំងឺនេះ គឺពពួកមូសដែកគោលញី ជាមូសដែលផ្ទុកមេរោគគ្រុមនចាញ់ និង​អាចចម្លងមកមនុស្សបាននៅពេល វាខាំមនុស្ស។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០១៥

 

 

Google Analytics Alternative