គ្រោះ​ថ្នាក់​​ចរាចរណ៍​​ ថ្ងៃ​ទី១២​ ឧសភា​​ ​ស្លាប់​​មនុស្ស​​ម្នាក់​ និង​របួសធ្ងន់​​ស្រាល១០នាក់

គ្រោះថ្នាក់​​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​កាលពី​ ថ្ងៃទី១២​ ឧសភា ​បានកើត​ឡើង​ចំនួន០៧​លើក​ យប់០២​លើក បណ្តាល​អោយ​មនុស្ស​​ស្លាប់០១នាក់​(ស្រី) រ​បួសធ្ងន់​ ០៨នាក់​(ស្រី១នាក់) និង​របួស​ស្រាល០២​នាក់(ប្រុស)។

Untitledយោងតាម​​របាយ​ការ​ណ៍​ពី​នាយកដ្ឋាន​​សណ្តាប់​ធ្នាប់​នៃ​​អគ្គស្នងកា​រដ្ឋាន​នគរ​បាល​ជាតិ​​ កាល​ពីថ្ងៃ​ទី១២​ខែឧសភា ​​បានឲ្យដឹងថាក្នុ​ង ចំណោម​​គ្រោះ​ថ្នាក់​ចរាចរណ៍​​ទាំង​០៧​លើក​នេះ​ បាន​​បង្ក​ឲ្យ​ខូចខាត​​យានយន្ត​​សរុប​១០ គ្រឿង ក្នុងនោះ​​មាន​ម៉ូតូ​​ចំនួន ០៦​គ្រឿង ​រថយន្ត​​ធុន​តូច​​ចំនួន០១​គ្រឿង​ រថយន្​ត​ធុន​ធំ១គ្រឿង​ យានផ្សេង​២គ្រឿង ​និងថ្មើរជើង​២នាក់។

ចំពោះ​មូល​ហេតុ​ដែល​បណ្តាល​​ឲ្យ​មាន​គ្រោះ​ថ្នាក់​រួមមាន​ ល្មើស​ល្បឿន​៤លើក មិន​គោរព​សិទ្ធ១លើក​ ប្រជែង​គ្រោះ​ថ្នាក់១​លើក  មិនចេះ​បើក​បរ១លើក​ ចំពោះ​អ្នកជិះ​ម៉ូតូ​​គ្រោះថ្នាក់​​ដោយ​មិ​នបាន​ពាក់មួក​​សុវត្ថិភាព​​ ចំនួន០៤នាក់(យប់០៣នាក់) ។

របាយ​ការណ៍​ដដែល​នោះបាន​បញ្ជាក់ថា ​ចំពោះ​រថយន្ត​​ពិន័យ​សរុប​​ចំនួន៦៥៦គ្រឿង​ (រថយន្ត​ធំ២១៤គ្រឿង) ស្មើ​​​នឹង៦៨៤​ ករណី ​ករណី​​ល្មើស​​ក្រដាស​​ស្នាម៤២១គ្រឿង​ស្មើនឹង​៤៣២ករណី​ ចំពោះ​​ករណី​ល្មើស​​បច្ចេកទេស​២៣៥ ស្មើនឹង​២៥២ករ​ណី ដោយ​ឡែក​​ម៉ូតូ​ត្រូ​វបាន​ពិន័យ​​សរុប ចំនួន១៦២៥គ្រឿង។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០១៥

 

Google Analytics Alternative