មពជ ពង្រីក​សេវា​ពិគ្រោះ​ព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម​ និងលើសឈាម​​

ក្នុងគោលដៅផ្តល់សេវា ពិគ្រោះយោបល់ និងព្យាបាលអ្នកជំងឺ ទឹកនោមផ្អែម និងលើស សម្ពាធឈាម អង្គការ មណ្ឌលព៌តមានជំងឺ​(មពជ) បានពង្រីកសេវាព្យាបាលដល់ស្រុក ចំនួន១៤ លើរាជធានីខេត្តចំនួន៨ក្នុងចំណោម រាជធានីខេត្តចំនួន២៥។

រូបភាព សហការី

រូបភាព សហការី

លោកវេជ្ជបណ្ឌិតម៉ូរីតរ៍វ៉ាន់ប៉ែលត៍ (MAURITS VANPELT) នា​យក អង្គការមណ្ឌលព៌តមានជំងឺបាន ថ្លែងឲ្យគេហទំព័រសុខភាព​កម្ពុជា ដឹង នៅព្រឹកថ្ងៃទី១៣ ឧសភានេះ ថារហូតមកទល់ពេលនេះ​លោក បានពង្រីកសេវាអប់រំមិត្តអប់រំមិត្ត និងផ្តល់សេវាពិគ្រោះ និង ព្យាបាល អ្នកជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាមលើស្រុក​ចំនួន​១៤ និងរាជធានីខេត្តចំនួន ៨ ដែលរួមមានរាជធានីភ្នំពេញ តាកែវ កំពង់ស្ពឺ កំពង់ធំ បន្ទាយ មានជ័យ កំពង់ចាម កំពត និង​ត្រៀមបើកដំណើរការ ស្រុក រមាសហែកខេត្តស្វាយរៀងនៅពេល​ឆាប់ៗ​នេះ។

លោកបន្តថា គិតមកទល់ពេលនេះអង្គការមានមិត្តអប់រំមិត្ត​ចំនួន១៦០នាក់ និងមានប្រជាជនដែល មានជំងឺលើសសម្ពាធឈាម និងទឹកនោមផ្អែម ២១០០០នាក់ បានចុះឈ្មោះជាមួយបណ្តាញ​មិត្ត អប់រំមិត្តក្នុងនោះអ្នកជំងឺ ១៣០០០នាក់បាន និងកំពុងប្រើប្រាស់​សេវារបស់យើង។ លោកបន្តថា បច្ចុប្បន្នអង្គការបានជួលវេជ្ជបណ្ឌិត​ជំនាញពីរាជធានីភ្នំពេញ ចុះជួបអប់រំ និងផ្តល់សេវាពិគ្រោះ យោបល់​ជាមួយអ្នកជំងឺនៅតាមមូលដ្ឋានជាប្រចាំផងដែរ ហើយគ្រូពេទ្យនៅ​មូលដ្ឋាន ក៏បានចូលរួម ដកស្រង់បទពិសោធន៍ និងចំណេះដឹងដើម្បីអាចធ្វើការងារនេះនៅថ្នាក់មូលដ្ឋានរបស់ខ្លួនដោយខ្លួន ឯង នាពេល​អនាគតផង ដែរ។

លោកវេជ្ជបណ្ឌិត MAURITS VANPELT បានបន្តថាអ្វីជាបញ្ហា​នាពេលបច្ចុប្បន្ននេះ គឺប្រព័ន្ឋហិរញ្ញ ប្បទានរបស់ក្រសួង សុខាភិបា​លមិនទាន់បានបញ្ជូលជំងឺរុំាំរ៉ៃនៅក្នុងកម្មវិធីរបស់ខ្លួន នៅទ្បើយទេ ហើយប្រព័ន្ឋមូលនិធិសមធ៌ម របស់ក្រសួង សុខាភិបាល ក៏មិនទាន់​បាន​ដាក់បញ្ចូលបញ្ហាជំងឺមិនឆ្លង ឲ្យស្ថិតក្រោមការគ្របដណ្តប់នៃ​សេវាមូលនិធិសមធ៌មនៅទ្បើយ ផងដែរ ដែលធ្វើឲ្យអ្នកជំងឺរុំាំរ៉ៃក្រីក្រ ត្រូវចំណាយប្រាក់ច្រើន ដើម្បីទិញឳសថយកមកព្យាបាល​ជំងឺរបស់​ពួកគេ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០១៥

 

Google Analytics Alternative