គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី១១​ ឧសភា​ស្លាប់​មនុស្ស​០៨នាក់​ និង​របួស​ធ្ងន់​ស្រាល​១៩នាក់

យោងតាម​របាយ​ការណ៍​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិនៅ​ ថ្ងៃទី១១ ខែឧសភា​ ឆ្នាំ២០១៥ នេះមាន ​គ្រោះថ្នាក់​ចរាចរណ៍នៅ​ទូទាំងប្រទេស​ចំនួន១៥លើក យប់០៨លើកបណ្តាលអោយ​មនុស្ស​ស្លាប់០៨នាក់ (ស្រី២នាក់) របួសធ្ងន់ ១២នាក់(ស្រី២នាក់) និង​របួសស្រាល​ ០៧នាក់(ស្រី២នាក់)។  

1234ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១៥លើក​នេះ បាន​បង្ក​ឲ្យ​ខូច ខាត​យានយន្ត​សរុប ២៧គ្រឿងក្នុងនោះ​មាន​ម៉ូតូ​ចំនួន១៤ គ្រឿង  រថយន្ត​ធុន​តូច​ចំនួន ០៩គ្រឿង រថយន្ត​ធុន​ធំ ២គ្រឿង យានផ្សេង២គ្រឿង និងថ្មើរជើងម្នាក់។

មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​រួមមាន ល្មើស​ល្បឿន ៣លើក មិន​ប្រកាន់​ស្តាំ១លើក ស្រវឹង៤លើក បត់គ្រោះថ្នាក់ ២លើក មិន​គោរព​សិទ្ធ​២លើក ប្រជែងគ្រោះ​ថ្នាក់១លើក បើកងងុយដេក១លើក និង​ធ្លាក់ពីលើរថយន្ត១លើក។ ចំពោះ​អ្នកជិះ​ម៉ូតូ​គ្រោះថ្នាក់​ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព​ ចំនួន​១៧នាក់​(យប់១២នាក់)។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative