គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១០​ ឧសភា​ ស្លាប់​៤​នាក់ ​របួសធ្ងន់-​ស្រាល​១៥​នាក់

យោង​​តាម​​របាយ​ការណ៍​​ពី​​នាយក​ដ្ឋាន​​សណ្ដាប់​ធ្នាប់​នៃ​​អគ្គស្នង​ការដ្ឋាន​​នគរ​បាល​​ជាតិ​​កាលពីថ្ងៃទី​១០​ ខែឧសភា​ ឆ្នាំ​២០១៥​ មាន​ករណី​​គ្រោះថ្នាក់​​ចរាចរណ៍​​នៅ​ទូទាំង​​ប្រទេស​​ ចំនួន​​៩​លើក​ ក្នុង​​នោះ​យប់ ​​០៥​​លើក​ ​បណ្ដាល​​ឲ្យ​​មនុស្ស​​ស្លាប់​៤​នាក់​ (​ប្រុស​)​ ​រង​​របួស​​ធ្ងន់​​៨​នាក់​(​ស្រី​១​នាក់​) ​​និង​​របួស​ស្រាល​​៧​នាក់     (​ស្រី​១​នាក់​)។

Untitled1នៅ​ក្នុង​​ហេតុ​ការណ៍​​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​ទាំង​​៩​លើក​​នេះ​ ​បាន​​បង្ក​​ឲ្យ​​មាន​ការ​ខូច​ខាត​​​​ យាន​​យន្ត​​សរុប​​ ១៨​​គ្រឿង​ ក្នុង​​នោះ​​មាន​​ម៉ូតូ​​ចំនួន​៨​គ្រឿង​ ​រថយន្ត​ធុន​តូច​​ចំនួន​​៤​គ្រឿង​​ ​រថយន្ត​​ធុន​ធំ​​៤​គ្រឿង​​ ​និង​យាន​​ផ្សេង​ៗ​២​គ្រឿង។​

របាយ​ការណ៍​​ខាង​បាន​​បន្ត​ថា ​មូល​ហេតុ​​ដែល​បណ្ដាល​​ឲ្យ​កើត​មាន​ករណី​​គ្រោះថ្នាក់​​ចរាចរណ៍​រួមមាន​៖ ​ល្មើស​​ល្បឿន​​៥​លើក​​ប្រជែង​​គ្រោះថ្នាក់​​៣​លើក ​និង​​កត្តា​យាន​យន្ត​​១​លើក។ ​ចំពោះ​​អ្នក​ជិះ​ម៉ូតូ​​គ្រោះថ្នាក់​​ដោយ​​មិន​បាន​​ពាក់មួក​​សុ​វត្ថិភាព​​ចំនួន​​១០​នាក់​(​យប់​៤​នាក់​)។​

ចំពោះ​រថយន្ត​​ទាំងអស់​​ ដែល​​ត្រូវ​​ផាក​ពិន័យ​​សរុប​ចំនួន​​៧០​​គ្រឿង​(​រថយន្ត​​ធំ​៣១​គ្រឿង​)​ ស្មើ​នឹង​៧០​ករណី​ ​ករណី​ល្មើស​​ក្រដាស​​ស្នាម​៤៦​​គ្រឿងស្មើនឹង​​៤៦​ករណី​​ ចំណែក​​ករណី​​ល្មើស​​បច្ចេក​ទេស​ ២៤​គ្រឿង​ស្មើនឹង​២៤​ករណី។​ ដោយ​ឡែក​ម៉ូតូ​ត្រូវ​បាន​ពិន័យ​សរុប​ចំនួន​៧៨គ្រឿង។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០១៥

 

Google Analytics Alternative