ក្រសួងសង្គមកិច្ចចាត់ទុកគំរោងសេវាកម្មថ្នាក់សហគមន៍សំរាប់មនុស្សចាស់ឆ្លើយតបនឹងតំរូវការរបស់មនុស្សចាស់ពិតប្រាកដ

អនុរដ្ឋមន្ត្រីលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតិសម្បទា បានមានប្រសាសន៍ថាក្រសួងចាត់ទុកគំរោងសេវាកម្មថ្នាក់សហគមន៍សំរាប់មនុស្សចាស់ ផ្តោតលើការថែទាំសុខភាពមនុស្សចាស់ដែលគ្មានទីពឹងនៅតាមសហគមន័ដោយស្ម័គ្រចិត្ត និងអ្នកជំនួយការថែនៅតាមផ្ទះ គឺឆ្លើយតបទៅនឹងតំរូវការរបស់មនុស្ស និងជនចាស់ជរាគ្មានទីពឹងក្រីក្រលំបាកយ៉ាពិតប្រាកដ។

unnamedប៉ុន្តែក្រសួងទទួលស្គាល់ថាមាន​ ការលំបាកក្នុងការស្វែងរក អ្នក ស័្មគ្រចិត្ត ក្រៅពីគ្រួសារមនុស្សចាស់មកជួយថែទាំនៅតាមផ្ទះ។

លោក លីម ឆាយ បានមានប្រសាសន៍បែបនេះនៅក្នុងពិធី​​ បើកសិក្ខាសាលាស្តីពីសេវាថែ ទាំសុខមាលភាពមនុស្សចាស់ថ្នាក់សហគមន៍គំរោងសហប្រតិបត្តិការ រ៉កអាស៊ានកាលពី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥ នៅសណ្ឋាគារហ៊ីម៉ាវ៉ារីភ្នំពេញ។

លោក ទុំ វីរ៉ា ប្រធានស្តីទីមនុស្សចាស់កម្ពុជា ដែលជាអ្នករៀបចំសិក្ខាសាលានេះបានមានប្រសាសន៍ថា សិក្ខាសាលាស្តីពីសេវាថែទាំសុខមាលភាពមនុស្សចាស់ថ្នាក់សហគមន៍គំរោងសហប្រតិបត្តិការរ៉កអាស៊ាន បានប្រារព្វធ្វើឡើងក្នុងគោលបំណងបង្ហាញនូវសកម្មភាព និងលទ្ធផលដែលអង្គការមនុស្សកម្ពុជាបាន អនុវត្តសាកល្បងរយៈពេល ១៦ខែកន្លងមកនៅស្រុកមោងឬស្សី ខេត្តបាត់ដំបង។ ក្រៅពីនេះគោលបំណងមួយទៀត គឺចង់បានអនុសាសន៍ពីអស់លោក លោកស្រី ចំពោះការរៀបចំនូវគំរៅការអនុវត្តសេវាកម្មថ្នាក់សហគមន៍សំរាប់មនុស្សចាស់ បន្ទាប់ពីគំរោងត្រូវបានបញ្ចប់នៅ ថ្ងៃទី៣០ ខែមិថិនាឆ្នាំ២០១៥។ លោកបានបន្តថាអនុសាសន៍របស់អស់លោក លោកស្រីពិតជាមានសារៈសំខាន់ និងមានតំលៃខ្លាំងណាស់សំរាប់អង្គការរបស់យើង ដើម្បីយកទៅរៀបចំចែករំលែក និងបង្ហាញនៅក្នុងសន្និសិទថ្នាក់តំបន់អាស៊ាន ស្តីពីសេវាកម្ម សហគមន៍ ក្នុងបណ្តាប្រទេសអាស៊ានដែលនឹងប្រព្រឹត្តទៅ នៅ ថ្ងៃ ទី២៦ ដល់ថ្ងៃទី២៨ ខែឧសភាឆ្នាំ២០១៥ នៅខេត្តបាត់ដំបង។

លោកបានបន្តថាគំរោងនេះ បានចាប់ផ្តើមពី ថ្ងៃទី១ ខែមករា ឆ្នាំ២០១៤ រហូតដល់ ថ្ងៃទី៣០ ខែមិថិនា ឆ្នាំ២០១៥ មានរយៈពេល១៨ខែ។ ដោយមានការជួយសំរបសំរួល និងផ្តួចផ្តើមពីអង្គការមនុស្សចាស់ប្រទេសកូរ៉េ និងគាំទ្រថវិកាដោយគំរោង សហប្រតិបត្តិការរ៉កអាស៊ាន។

លោក លីម ឆាយ បានមានប្រសាសន៍ឲ្យដឹងទៀតថា ក្រសួងសូមផ្តល់នូវការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីជំនាញក្រសួងសង្គមកិច្ច អាជ្ញធរមូលដ្ឋាន និងអង្គការមនុស្សចាស់កម្ពុជា ដែលគាំទ្រគំរោងសេវាថែទាំសុខមាលភាពមនុស្សចាស់ថ្នាក់សហគមន៍គំរោងសហប្រតិបត្តិការរ៉កអាស៊ាននេះ។ ព្រោះថាគំរោងនេះមានការចាប់អារម្មណ៍ និងគាំទ្រយ៉ាងខ្លាំង ពីអាជ្ញាធរ ប៉ុន្តែទាមទារការចំណាយលើកអ្នកស័គ្ម្រចិត្ត និងសេវាផ្សេងៗសំរាប់មនុស្សចាស់ក្រោពីគំរោងបានបញ្ចប់ដោយមូលនិធិសហប្រតិប្តិការរ៉កអាស៊ាន គឺជាបន្ទុករបស់ក្រសួងស្ថាប័ន និងអាជ្ញាធរត្រូវខិតខំប្រឹងប្រែងធ្វើ។

លោកបានបន្ថែមថា ក្នុងស្មារតីទទួលខុសត្រូវលើវិស័យសុខមាលភាពមនុស្សចាស់ត្រូវចាត់ទុថាសកម្មភាពសេវាថែទាំសុខមាលភាពមនុស្សចាស់ថ្នាក់សហគមន៍ គឺជាអំពើដ៏ល្អជាបុណ្យកុសលដែលបានធ្វើទៅលើអ្នកដ៏ទៃពិសេសការជួយមនុស្សចាស់ គឺដូចជាការជួយខ្លួនឯងអញ្ចឹងដែរ។ អំពើនេះនឹងបន្សល់ទុកដល់កូនចៅជំនាន់ក្រោយរៀនសូត្រយកគំរូតាម។លោកបានបញ្ជាក់ថា នៅពេលដែលយើងឈានដល់វ័យចំណាស់យើងទទួលបាននូវភាពកក់ក្តៅ និងសេចក្តៅសង្ឃឹមពីកូនចៅ និងក្រុមគ្រួសារសបស្នងវិញដែរ។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative