គ្រោះថ្នាក់​ចរាចរណ៍ ថ្ងៃទី​៨ ខែឧសភា ស្លាប់​៩​នាក់និងរបួស៤៦នាក់

តាម​​របាយ​ការ​ណ៏ពី​​នាយកដ្ឋាន​​​សណ្ដាប់​ធ្នាប់​​​នៃ​អគ្គស្នងការដ្ឋាន​​នគរ​បាល​​ជាតិ កាលពី​ថ្ងៃទី​៨ ​ខែឧសភា​ ​ឆ្នាំ​២០១៥​  មាន​គ្រោះថ្នាក់​​ចរាចរណ៍​នៅ​ទូ​ទាំង​​ប្រទេស​ចំនួន​​ ១៥​លើក ​យប់​០៥​លើក​ ​បណ្តាល​អោយ​​មនុស្ស​ស្លាប់​​ ៩​នាក់​(​ប្រុស​) របួសធ្ងន់ ១៥​នាក់​​(​ស្រី​៩​នាក់​) និង​របួសស្រាល​៣១​នាក់​(​ស្រី​៣១)​។​

Untitled1ក្នុង​​គ្រោះថ្នាក់​​ចរាចរណ៍​​ទាំង ១៥​លើក​​នេះ​ បាន​បង្ក​​ឲ្យ​ខូចខាត​​យានយន្ត​​សរុប​២២គ្រឿង ​ក្នុងនោះ​មាន​ ​ម៉ូតូ​​ចំនួន​១២​គ្រឿង​ ​​រថយន្ត​​ធុន​តូច​​ចំនួន​០៦​​គ្រឿង​  រថយន្ត​ធុន​ធំ​៣​គ្រឿង​ យាន​ផ្សេងៗ ​១​គ្រឿង ​និង​ថ្មើរជើង​៣​នាក់​។​ ​មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់ ​រួមមាន​ល្មើស​ល្បឿន​៧​លើក​ មិន​ប្រកាន់​ស្តាំ​១​លើក​ ស្រវឹង​៣​លើក​ ​កត្តា​យានយន្ត​១​លើក ​និង​មិន​គោរព​សិទ្ធ​៣​លើក​។

ចំពោះ​អ្នក​ជិះ​ម៉ូតូ​គ្រោះថ្នាក់ ​ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព ចំនួន​១៦​នាក់​(​យប់​៦​នាក់​)។ ​រថយន្ត​ពិន័យ​សរុប​ចំនួន​៥០៨​គ្រឿង​(​រថយន្ត​ធំ​១៣៣​គ្រឿង​)​ស្មើ​និង​៥១៧​ករណី​ ករណី​ល្មើស​ក្រដាស​ស្នាម​៣០៥​គ្រឿង ស្មើនឹង​៣១៤​ករណី​ ចំពោះ​ករណី​ល្មើស​បច្ចេកទេស​២០៣​ស្មើនឹង​២០៣​ករណី​ ដោយឡែក​ម៉ូតូ ​ត្រូវ​បាន​ពិន័យ​សរុប​ចំនួន​២,០០២​គ្រឿង​។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០១៥

 

Google Analytics Alternative