ករណីពុលនំបញ្ចុកនៅស្រុកបាធាយ ខេត្តកំពង់ចាមកើនឡើងដល់៨៥នាក់ហើយ

លោកវេជ្ជបណ្ឌិត លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រាប់គេហទំព័រសុខភាពកម្ពុជាឲ្យដឹងថា គិតត្រឹមម៉ោង៣និង៣០នាទីថ្ងៃទី០៨ ខែឧសភានេះ អ្នកភូមិនៅក្នុងស្រុកបាធាយ ចំនួន៨៥នាក់ បានពុលនំបញ្ចុកហើយត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកបាធាយខេត្តកំពង់ចាម។

Untitledបើតាមមន្ត្រីប៉ូលិសស្រុកបាធាយ បានអោយដឹងថាការ ពុលនោះបានកើតមាននៅក្នុងភូមិទំនប់ឃុំទំនប់ហើយភាគច្រើននៃអ្នកពុលទាំងនោះ គឺស្ត្រីបន្ទាប់ពីអ្នកភូមិទាំងនោះបាន ទិញនំបញ្ចុកពីផ្សារក្នុងតំបន់នោះយកមក បរិភោគជាលក្ខណៈគ្រួសារនៅតាមផ្ទះហើយក៏កើតមានរឿងដូច្នេះតែម្តង។

មន្ត្រីដដែលនោះបានបន្តថា  ពួកអ្នកភូមិទាំងនោះពុំមាននរណាម្នាក់គ្រោះថ្នាក់បាត់បង់ជីវិតនោះទេ ពួកគេបានកំពុងត្រូវបានបញ្ជូនទៅសង្គ្រោះនៅក្នុងមន្ទីរពេទ្យបង្អែកស្រុក បាធាយ។ លោកអនុសេនីយ៍ឯក រម្យ រតនា បានអោយដឹងថា ប៉ូលិសកំពុងតែស៊ើបអង្កេតរកមូលហេតុនៃការពុលនោះហើយ៕

ពាក់ព័ន្ធបញ្ហានេះដែរ លោកវេជ្ជបណ្ឌិត លីសុវណ្ណ បានបញ្ជាក់ថារហូតមកដល់ពេលនេះនៅមិនទាន់ដឹង ថាអ្នកភូមិនោះពុលដោយសារនំបញ្ចុកឬយ៉ាងណានោះទេ ដោយរងចាំការយកនំបញ្ចុកទាំងនោះមកពិសោធន៍ជាមុនសិន។ តែយ៉ាងណាក៏ដោយជាជំហានដំបូងលោកថាអាចបណ្តាលមកពីនំបញ្ចុកដែល ទិញមកពីផ្សារដោយសារតែនំបញ្ចុកទាំងនោះធ្វើមិនមានអនាម័យត្រឹមត្រូវ។​ ដូចនេះលោកិសំណូមពរដល់ម្ចាស់សិប្បកម្មផលិតនំបញ្ចុកសូមពិនិត្យមើលបញ្ហាអនាម័យនេះផងដើម្បីការពារដល់សុខភាពរបស់ប្រជាពលរដ្ឋយើង។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative