បេក្ខជន១២រូបបន្តប្រកួតដណ្តើមពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជាប្រចាំឆ្នាំ២០១៥

គណៈកម្មការពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា (Cambodian Youth Enterprenuer Award) កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៥ បានរៀបចំសន្និសិទមួយនៅសណ្ឋាគារសុខាភ្នំពេញ ប្រកាសលទ្ធផលបេក្ខជនទំាង១២រូបដែលត្រូវបន្តការប្រកួតដណ្តើមពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជាប្រចាំឆ្នាំ២០១៥  សម្រាប់រង្វាន់៤ប្រភេទរួមមាន សហគ្រិនផ្នែកបច្ចេកវិទ្យា សហគ្រិនសង្គម សហគ្រិនស្រ្តីហើយនិងរង្វាន់ធំជាងគេនោះគឺ សហគ្រិនប្រចំាឆ្នាំ។

Untitledបេក្ខជនចុងក្រោយទំាងនេះត្រូវបានជ្រើសរើស ដោយគណៈ កម្មការចម្រុះរួមមាន ថ្នាក់ដឹកនំាផ្នែកអាជីកម្មកំពូលៗ ទំាងក្នុងស្រុកនិងក្រៅស្រុក រួមទំាងមានការពិនិត្យមើលលើហិរញ្ញវត្តុ និង ការអនុវត្តអាជីវកម្មដោយ KPMG ដែលជា  ក្រុមហ៊ុនគណនេយ្យ និងដៃគួរក្នុងកម្មវិធីនេះ។ បេក្ខជនទំាងអស់ដែលដំណាងឲ្យ ឧស្សាហ៍កម្ម ជាច្រើនផ្នែកខុសៗគ្នា ដូចជាតម្បាញ និង សិប្បកម្ម កសិកម្មក៏ដូចជាអាជីវកម្ម ល្បីមួយចំនួនទៀត ដូចជា កាហ្វេ ផលិតកម្មភាពយន្ត និង បច្ចេកវិទ្យា។បេក្ខជនពានរង្វាន់បច្ចេកវិទ្យារួមមានក្រុមហ៊ុនផ្តល់សេកម្មGPSក្រុមហ៊ុនបច្ចេកវិទ្យាសំណង់ និង ក្រុមហ៊ុនmobile app និងអ្នកផលិត game ផងដែរ។ អ្នកទំាងអស់សុទ្ធទទួលបានជោគជ័យ បន្ទាប់ពីបានបង្កើតអាជីវកម្មរបស់ខ្លួនក្នុងប្រទេសកម្ពុជាដោយមានសហគ្រិនវ័យក្មេងកម្ពុជា។

អាជីវកម្មត្រូវបានដាក់ពិន្ទុដោយកត្តាជាច្រើនរួមមាន ភាពច្នៃប្រឌិតនិងការបង្កើតថ្មី ផលប៉ះពាល់លើទីផ្សារ ការពង្រីកផ្នែកអាជីវកម្ម វិធីសាស្ត្រថ្មីៗ និងការហ៊ានប្រថុយប្រថាន។ បេក្ខជនចុងក្រោយ ត្រូវបានជ្រើសរើសពីបេក្ខជនជាច្រើនផ្សេងទៀត ដោយផ្អែកលើវិធីសាស្រ្ត នៃការបង្កើតថ្មី ក្នុងឧស្សាហ៍កម្ម របស់ពួកគេរៀងៗខ្លួន។

គណៈកម្មការពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា(YEAC)  រួមមានដូចជា លោក សុខ ស៊ីផាណា ឧកញ្ញា សុខ ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុនG Gear និងជាប្រធានរបស់ YEAC លោកគួច ផេង ប្រធាន JCI Cambodia and ​ប្រធាន​ AGL Logisticsលោកស្រី សេង តក្កនារី ប្រធាន​​Sentosa Silk និង IPP of CWEA លោក Stephen Paterson ទីប្រឹក្សា​សាកល​វិទ្យាល័យជាតិគ្រប់គ្រង និង លោកJoshua Morrisដៃគូ​របស់​​Emerging Markets Investmentsក្រុមហ៊ុនដែលផ្តល់ដើមទុនរាប់លានដុល្លារ​ដល់សហគ្រាសតូចនិងមធ្យមដើម្បី​ដំណើរការប្រកបដោយតម្លាភាពក្នុងប្រទេសកម្ពុជា ឡាវ និង​ភូមា។ រួមទាំងគណកម្មាការចំនួន ៥ រូបទៀតដែលសុទ្ធសឹងមកពីស្ថាបន័ផ្សេងៗគ្នា។

គួរបញ្ជាក់ថា សម្រាប់អ្នកឈ្នះនៅក្នុងកម្មវិធីនេះនឹងត្រូវបានប្រកាស ក្នុងពិធីជប់លៀង នៅសណ្ឋាគារសុខា ថ្ងៃទី៣០ខែឧសភាឆ្នាំ២០១៥ដែលមានការចូលរួមពីសំណាក់ថ្នាក់ដឹកនំាអាជីវកម្ម សហគ្រិនដែលពោពេញដោយក្តីស្រមៃ និងមន្រ្តីរដ្ឋាភិបាល ស្ថាប័នផ្សេងៗទៀត បានគំាទ្រសហគ្រិនភាពក្នុងប្រទេសកម្ពុជា។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០១៥

 

Google Analytics Alternative