ឆ្មបជាកំលាំងចលករដ៏សំខាន់ក្នុងការផ្តល់សេវាថែទាំអ្នកជំងឺប្រកបដោយគុណភាព

លោក​សាស្រ្តា​ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ក្នុងឱកាសទិវាគិលានុបដ្ឋាកអន្តរជាតិកាលពី ថ្ងៃទី ៧ ខែឧសភាឆ្នាំ២០១៥ នៅមជ្ឍមណ្ឌល សហប្រតិបត្តិការណ៍កម្ពុជា‑ជប៉ុន(CJCC)ឲ្យដឹងថា គិលានុបដ្ឋាកគឺ ជាកំលាំងចលកររបស់ក្រសួងសុខាភិបាលដែលជាអ្នកជំរុញឲ្យមានប្រសិទ្ធភាពប្រសិទ្ធផលក្នុងការផ្តល់ សេវាថែទាំប្រកបដោយគុណភាពនិងលើកកំពស់សុខភាពអ្នកជំងឺនិងប្រជាពលរដ្ឋ។

Untitled2លោកសាស្ត្រាចារ្យបានបន្តថាគិលានុបដ្ឋាកគឺជាកំលាំងពលកម្មធំជាងគេដែលមានចំនួន ៥៥%ភាគរយ នៅក្នុងប្រព័ន្ធសុខាភិបាលនៃព្រះរាជាណា ចក្រកម្ពុជា។ គិលានុបដ្ឋាកបានកំពង់យកចិត្តទុកដាក់យ៉ាងខ្លាំង ពីការផ្តល់សេវាសុខាភិបាល រួមមាន ហិរញ្ញវត្ថុប្រសិទ្ធភាពតម្លៃសេវាការគ្រប់គ្រងធនធាននិងការប្រើប្រាស់ការថែទាំសុខភាព។ លោកសាស្ត្រាចារ្យបានបន្ថែមថា«ការទទួលខុសត្រូវរបស់គិលា នុបដ្ឋាកលើពហុកិច្ចការក្នុងការអនុវត្តការងារប្រចាំថ្ងៃដែលនាំឲ្យសម្រេចនូវផ្លែផ្កាទាំងប្រសិទ្ធភាពប្រសិទ្ធផលនៅក្នុងប្រព័ន្ធសុខាភិបាលទាំងមូល។ ជាពិសេសគិលានុបដ្ឋាកគឺជាអ្នកដែលធ្វើឲ្យមានតុល្យភាពគុណភាពខ្ពស់បំផុតការប្រើប្រាស់សេវាសុខាភិបាលនិងតម្លៃសេវា»។ លោកសាស្ត្រាចារ្យបានឲ្យដឹងថាទាំងនេះគឺជាគ្រឹះដ៏រឹងមាំសម្រាប់អ្នករៀបចំគោល នយោបាយដើម្បីផ្តោតលើតួនាទីរបស់គិលានុបដ្ឋាកក្នុងការផ្តេល់សេវាឲ្យមានប្រសិទ្ធភាពប្រសិទ្ធភាពតម្លៃរបស់ប្រព័ន្ធសុខាភិបាលដែលជាចំណុចអាទិភាពព្រោះថាគិលានុបដ្ឋាកជាអ្នកដែលធ្វើឲ្យសម្រេចបាននូវសមភាពការគ្របដណ្តប់ការផ្តល់សេវាសុខាភិបាលជាសកលនិងលើកកំពស់សុខភាពពិភពលោក។

ទិវាគិលានុបដ្ឋាកអន្តរជាតិឆ្នាំ២០១៥បានកំណត់យកប្រធានបទ“គិលានុបដ្ឋាកជាកំលាំងសម្រាប់កែលំអរៈប្រសិទ្ធភាពនៃការថែទាំនិងប្រសិទ្ធភាពតម្លៃសេវា”ដែលឆ្លុះបញ្ចាំងពីការតាំងចិត្តរបស់គិលានុបដ្ឋាកលើសកម្មភាពរបស់ខ្លួនក្នុងការពង្រឹងនិងលើកកំពស់ប្រព័ន្ធសុខាភិបាលនៅក្នុងព្រះរាជាណាចក្រកម្ពុជានិងនៅក្នុងពិភពលោក។ទាំងនេះជាអនុភាពនៃការចូលរួមរបស់គិលានុបដ្ឋាកដែលធ្វើឲ្យមានការទទួលស្គាល់ជាវិជ្ជាជីវៈស្នាដៃថែទាំសុខភាពនៅទីក្រុងសហគមន៍ និងជនបទដាច់ស្រយាលដែល។         លោកសាស្ត្រាចារ្យធាគ្រុយបានបញ្ជាក់ថា«ដោយឡែកប្រព័ន្ធសុខាភិបាលពិភពលោកមិនអាចទទួលជោគជ័យបានបើគ្មានគិលានុបដ្ឋាកនិងបើគ្មានការការចូលរួមយ៉ាងសកម្មរបស់គិលានុបដ្ឋាកក្នុងគ្រប់កំរិតនៃប្រព័ន្ធសុខាភិបាលព្រោះគិលានុបដ្ឋាកគឺជាអ្នកដែលបាននៅជាប់ជាមួយអតិថិជនក្នុងគ្រប់កំរិតនៃគ្រឹះស្ថានថែទាំសុខភាពគ្រប់ស្រទាប់សង្គម។គិលានុបដ្ឋាកពិតជាអ្នកដែលធ្វើឲ្យការកាត់បន្ថយតម្លៃសេវានិងលើកកំពស់គុណភាពនៃការថែទាំយ៉ាងពិតប្រាកដ»។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative