អាជ្ញាធរ​ថៃ ចាប់​បញ្ជូនពលករកម្ពុជាជាង៣០០នាក់​ត្រឡប់​មក​ប្រទេស​វិញ​

អាជ្ញាធរ​ថៃ​​ ចាប់​​បញ្ជូន​​ពលករ​កម្ពុជា​ជាង​​៣០០​នាក់​​ អោយ​វិល​​ត្រឡប់​​មក​ស្រុក​កំណើត​វិញ​​ កាលពីរ​សៀល​ថ្ងៃទី០៧ខែឧសភា​ឆ្នាំ២០១៥​ តាម​​បណ្ដា​​ច្រក​របៀង​មួយ​ចំនួន​​ក្នុង​ស្រុក​​សំពៅ​​លូន​ ខេត្ត​បាត់ដំបង​ ​ខណៈ​ដែល​​កងទ័ព​ថៃ​​កំពុង​ធ្វើការ​ពង្រឹង​​សន្តិសុខ​ផ្ទៃក្នុង​​របស់​ខ្លួន​នោះ ។​

Untitledតាម​សេចក្តី​​រាយ​ការ​​ណ៍ពី​មន្ត្រីយោធា​ដែល​ស្ថិត​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​ កម្ពុជា ថៃ ក្នុងស្រុក​សំពៅ​លូន​បាន​អោយ​ដឹង​ថា នៅ​តាម​ច្រករបៀង​ មួយចំនួន​ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ព្រំដែន​ថៃ​ដូចជា​ ច្រករបៀង​៦៣​ហៅ​ច្រក​​អង់​តែ​ន ត្រង់​ចំនុច​​ភូមិ​ពោធិ​ជ្រៃ ឃុំ​​សិរី​មាន​ជ័យ ​មាន​ប្រជា​ពលរដ្ឋ​​ជាច្រើន​​ដែល​កំពុង​សំ​រុក​​ចេញ​ទៅ​ធ្វើការ​​នៅក្នុង​​ប្រទេស​ថៃ ត្រូវ​បាន​​អាជ្ញាធរ​​ថៃ​រារាំង​ និង​ចាប់​​បញ្ជូន​អោយ​វិល​​ត្រឡប់​មក​ក្នុង​​ទឹកដី​របស់​ខ្លួន​វិញ ​ក្នុង​នោះ​​មាន​ស្រី ​មាន​ប្រុស ព្រមទាំង​កុមារ​​ជាច្រើន​​នាក់​ផង​ដែរ​​ដែល​សរុប​មាន​ចំ​នួន​៣០៣​នាក់ ក្នុង​នោះ​កុមារ​ដែល​មាន​ចំនួន៧៤​នាក់​។​

ការ​ឆ្លង​ដែន​​ទៅ​ធ្វើ​ការ​​នៅ​ប្រទេស​​ថៃ​របស់​​ពលករ​ខ្មែរ​ គេ​សង្កេត​​ឃើញថា ​មាន​សន្ទុះ​ខ្លាំងក្លា​​ចាប់តាំងពី​​ក្រោយ​ថ្ងៃ​​ចូលឆ្នាំ​ខ្មែរ​មក​ម្ល៉េះ ព្រោះ​​នៅមុន​​ថ្ងៃ​ចូល​ឆ្នាំ​​ពួកគេ​​ទាំងអស់គ្នា​​បាន​ត្រឡប់​​មក​កម្ពុជា​វិញ​​ ក្នុង​គោល​​បំណង​ជួប​ជុំ​ក្រុម​គ្រួសារ ​សាច់ញាតិ និង​​បងប្អូន​​នៅ​ឯ​ស្រុក​កំណើត​។​ លុះ​​នៅ​ក្រោយ​​ពេល​ចូល​ឆ្នាំ ទើប​ពួក​គេ​នាំគ្នា​​សម្រុក​វិល​ចូល​​ទៅ​ក្នុង​ទឹកដី​​ថៃ​វិ​ញ​ដោយ​ក្នុង​នោះ​ ​ខ្លះ​ក៏​មាន​ច្បាប់​​ត្រឹមត្រូវ​ ​រីឯ​ខ្លះ​ទៀត​​គឺជា​ពលករ​​ខុសច្បាប់​ផ​ង​ដែរ ដូច្នេះ​ហើយ​បាន​ជា​ពួក​គេ​នាំគ្នា​​ចេញចូល​​តាម​ច្រករបៀង​​បែបនេះ​​ដើម្បី​គេច​​អំពី​​ការរារាំង​របស់​​ទាហាន​ថៃ​ និង​អាជ្ញាធរ​ដែន​ដី​របស់​ពួកគេ​។​

ការរិត​បន្តឹង​នេះ​ដោយសារ​នៅ​ថ្ងៃ​ទី​8​ឧសភា​នេះ ​លោក​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ថៃ​​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ច្រក​ក្លង​​ លឹក​(​អូរជ្រៅ​) ដូច្នេះ​ហើយ​បាន​ជា​ពួកគេ​​ធ្វើការ​រឹត​​បន្តឹង​ទៅលើ​​សន្តិសុខ​​តាម​ខ្សែបន្ទា​ត់​ ព្រំដែន ដើម្បី​​រក្សា​នូវ​សណ្ដាប់​​ធ្នាប់​តាម​​ខ្សែបន្ទាត់​។ ​ម្យ៉ាងវិញទៀត ភាគី​ថៃ​​បាន​ស្នើ​​សុំ​អោយ​ប្រ​ជាពលរដ្ឋ​​ទាំងអស់​ដែល​​វិល​ត្រឡប់​មកវិញ​ ត្រូវធ្វើ​យ៉ាងណា​​គឺ​ការ​​ចេញ​ចូល​​ត្រូវ​មាន​លិខិត​​ស្របច្បាប់​របស់​គ្រប់រូប ​។​

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០១៥

 

 

Google Analytics Alternative