គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី៧ឧសភាស្លាប់មនុស្ស ៣នាក់ និង របួសធ្ងន់ស្រាល០៩នាក់

តាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិកាលពី ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៥ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសបានកើតឡើងចំនួន០៩លើក យប់០៤លើក បណ្តាលអោយមនុស្សស្លាប់ ៣នាក់ (ប្រុស) របួសធ្ងន់ ០៨នាក់(ប្រុស) និងរបួសស្រាល០១នាក់ (ប្រុស) ។

Untitled1ក្នុងគ្រោះថ្នាក់​ចរាចរណ៍ទាំង ០៩លើក​នេះ​ បាន​បង្កឲ្យ​ខូច ខាត​យានយន្ត​សរុប​​ ១២គ្រឿង​ ក្នុងនោះ​មានម៉ូតូ​ចំនួន០៨ គ្រឿង​ រថយន្ត​ធុនតូច​ចំនួន​០២គ្រឿង​ និងរថយន្តធុន​ធំ ០២​គ្រឿង ។

មូលហេតុ​ដែលបណ្តាល​ឲ្យមាន​គ្រោះថ្នាក់​រួមមាន ល្មើសល្បឿន ០៦លើក ​ប្រជែង​គ្រោះថ្នាក់​០១លើក ​មិនប្រកាន់ស្តាំ ០១លើក ​និង​មិនគោរពសិទ្ធ​ ០១លើក​។ ចំពោះ​អ្នកជិះម៉ូតូ​គ្រោះថ្នាក់​ដោយមិន​បានពាក់មួ​កសុវត្ថិភាព​ចំនួន ០៨នាក់ ​(យប់៤នាក់)។

របាយ​ការណ៍​ដដែល​បានឲ្យដឹងថា​ ចំពោះ​រថយន្ត​ពិន័យ​សរុបចំនួន ​៦៧៤គ្រឿង(រថយន្តធំ ១៧២ គ្រឿង) ស្មើនឹង ៦៨៤ករណី ករណី​ល្មើស​ក្រដាស​ស្នាម​ ៤១៩គ្រឿង ស្មើនឹង៤២៩ករណី ចំពោះករណីល្មើសបច្ចេកទេស ២៥៥​​ស្មើនឹង២៥៥ករណី ដោយ ឡែក ម៉ូតូត្រូវ​បានពិន័យ​សរុប​ចំនួន ១,៤៨៩គ្រឿង ។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative