ជំងឺហឺតជាបន្ទុកមួយរបស់ប្រជាជននៅលើពិភពលោក

ជំងឺហឺត​ជាបញ្ហា​សុខភាព​សាធារណៈ​ដ៏ធ្ងន់ធ្ងរ​មួយ​ ដែលបណ្តា​ប្រទេស​ទាំងអស់​នៅលើពិភពលោក​កំពុងប្រឈម​ ហើយអ្នកជំនាញ​បានហៅជំងឺ​នេះជាបន្ទុក​ដ៏ធ្ងន់ធ្ងរមួយ​សម្រាប់វិស័យ​វេជ្ជសាស្រ្ត។

bនៅក្នុងការ​ប្រារពទិវាពិភព លោក ​ប្រឆាំង​នឹងជំងឺហឺត​ ដែលប្រារព្ធ​ធ្វើទ្បើង​នៅ ដើម​សប្តាហ៍នេះ​ លោកសាស្ត្រាចារ្យ​គឹមអាង ប្រធាន​សមាគម​គ្រូពេទ្យ​កម្ពុជា​បានថ្លែងថា​ នៅលើ​ពិភពលោក​មានមនុស្សប្រមាណ៣០០ លាននាក់ ​រងផល ប៉ះ​ពាល់​ពីជំងឺហឺត​។ ​ដោយឡែ​កនៅកម្ពុជា​មានមនុស្ស​ប្រមាណ១០% ​នៃប្រជាជន​សរុប​ក្នុងទូទាំង​ប្រទេស​កើតមាន​ជំងឺហឺត។ ​លោកបានហៅ​ជំងឺនេះថា​​ ជាបន្ទុក​មួយ​ទាំងនៅប្រទេសក្រីក្រ​ និងប្រទេស​អភិវឌ្ឍន៍​រីកចម្រើន​មានកើតជំងឺហឺ​តនេះ​ជាច្រើន។ លោកបន្តថា ​នៅប្រទេស​កម្ពុជាដោយ​ប្រជាពលរដ្ឋ​ដែលមិនសូវ​មានការយល់ដឹង​ពីការថែរទាំ​សុខភាព ពួកគេ​មិនសូវខ្វាយខ្វល់ ​មិនសូវនឹកឃើញ​ពីជំងឺហឺត​ប៉ុន្មានទេ ដែលជា​មូលហេតុ​ធ្វើឱ្យអត្រាស្លាប់​របស់កុមារ​ក្រោមអាយុ៥ឆ្នាំ​នាំមុខគេបណ្តាលមកពី​ជំងឺផ្លូវដង្ហើម។

​ជំងឺហឺត​មានរោគសញ្ញាដូចជា​ ហត់ដូច​ថប់ដង្ហើម ណែនទ្រូង ​ក្អកច្រើន ​ហៀរសំបោរ​ ហត់នៅ​ពេលដែល​ដង្ហើមចេញតឹង ហើយ​នេះបណ្តាល​មកពីរលាក​ផ្លូវដង្ហើម។ រោគសញ្ញា​ជំងឺហឺត​ក្អកឈាម​ ក្អកហត់ខ្លាំង​ ក្អកនៅពេល​ យប់ទៀបភ្លឺ​ ក្អកជាង​ធម្មតា​ជួនកាល​ក្អកឮសូរ​ដង្ហើមងឺតៗ​ ពិបាក​នឹងដកចេញ​ជួនកាលបាត់​ទៅវិញ ជួនកាល​រោគសញ្ញា​នេះក្នុងមួយខែ​កើតមានពីពីរទៅបីដង​ក៏មាន។

ជាទូទៅ​បើរោគសញ្ញា​ជំងឺនេះ​ កើតមានពីបីដង​ក្នុងមួយខែនោះ​ខ្លួនយើង​ត្រូវចាប់អារម្មណ៍​ថាច្បាស់ជា​មានរោគហឺតកើតឡើង​ហើយត្រូវរត់​ទៅរកពិគ្រោះ​ជំងឺជាមួយ​គ្រូពេទ្យជំនាញ។​ ​បើសិន​ជាមាន​សញ្ញាក្អករ៉ាំរ៉ៃ​បានន័យថា​ ទងសួតក៏ខូច​ សួតក៏ខូច ​អ្នកជំងឺហត់​រហូតបើជួយមិនទាន់អាច​ស្លាប់ក៏មាន។

លោកសាស្រ្តាចារ្យគឹម អាង បានបន្តថា កត្តានាំឲ្យមាន​គ្រោះថ្នាក់ចម្បង​ជាងគេ គឺបណ្តាលមក​ពីពពួកសត្វល្អិត​ដែលយើងមើល​មិនឃើញ​នឹងភ្នែក​ទទេគប្បី​យើងត្រូវរស់នៅ​ស្អាត ព្រោះគេ​ហដ្ឋាន ​បន្ទប់​គេងគ្រែ​ដេក​មិន​ស្អាត​ជាមូលហេតុ​ទីមួយ​នាំឱ្យមាន​អាលែហ្សី​ ផ្លូវដង្ហើម ​សួត​ ច្រមុះ​ ដែលត្រូវសម្អាត​ជារៀងរាល់ថ្ងៃ​កុំឱ្យមានធូលី​ដីហុយ​ កុំឱ្យមានភាព​សំណើម​ជាដើមការជក់​បារី ការស្រូប​ផ្សែងបារីពី​គេ ដែលជះឥទ្ធិពល​អាក្រក់​យ៉ាងខ្លាំង​ដល់ជំងឺ​សួតរបស់កុមារ​ ដែលជាកត្តា​ជំរុញជំងឺ​ហឺតដែលប្រុង​នឹងកើ​តមានកាន់​តែធ្ងន់ធ្ងរថែមទៀត៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០១៥

 

Google Analytics Alternative