អភិបាល​ខេត្ត​ បញ្ជា​បិទ​ច្រក​របៀង​ទាំង​អស់​នៅ​តាម​ព្រំដែន​ខ្មែរ​-ថៃទប់ស្កាត់ពលករសំណាកស្រុក

ដើម្បីទប់ស្កាត់បញ្ហាពលករ ចំណាកស្រុកនោះលោក គោ ស៊ុំសារឿត​ អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​កាលពីម្សិលម៉ិញបាន​ដាក់បទ​បញ្ជា​យ៉ាង​តឹង​ឲ្យបិទ​ច្រក ​របៀង​ ​ទាំងអស់​ចាប់​ពី​ពេល​នេះ​ត​ទៅ​។

Untitled3លោក​អភិបាល​​ខេត្ត​បន្ទាយ​មាន​ជ័​យ​​​ បាន​បញ្ជាក់​​ពី​មូលហេតុ​​នៃ​ការ​ប្រកាស​​បិទ​ច្រករបៀងនោះ​ ​គឺមាន​បទ​​បញ្ជា​ពី​ថ្នាក់​លើ​ គឺ​សុំ​ឲ្យ​បិទ​​នូវ​ច្រករបៀង​​ទាំងអស់​​នៅតាម​​ព្រំដែន​ខ្មែ​រ​ ថៃគឺ​​ត្រូវ​បិទ​ឲ្យ​អស់​តែ​ម្តង​។

លោក​បាន​​បន្ត​ថា បើ​ម្ចាស់​​ច្រក​ណាក៏​ដោយ​ឲ្យ​​តែ​ហ៊ាន​​លួច​បើក គឺ​មេ​ច្រក​នោះ​​ជា​ចោរលួច​​ឬ​ប្លន់​ពិត​ប្រាកដ​​ហើយ​ជន​នោះ​អាចមាន​​ការដាក់ទោសទៅតាម​ផ្លូវច្បាប់​ជា​មិនខាន​នោះទេ​។

សូមបញ្ជាក់​ថា​កន្លងមក​​ លោក​ឧ​ត្ត​ម​​សេនីយ៍​ ខេង ​​សុ​ម៉េ​ត​ ​អគ្គ​ស្នង​ការរង​នគរបាល​ជាតិ​​​ធ្លាប់​បាន​ប្រកាស​បិទ​ ​ច្រករបៀង​ដោយ​ព្រមាន​​ដាក់ទោស​​ទៅលើ​អង្គភាព​​ការពារ​ព្រំ​ដែន​​ណា​ហ៊ាន​​លួច​ដាក់​ច្រក​​របៀងខុ​សច្បាប់​នោះ​ត្រូវ​ទទួល​​ទោស​ទៅ​តាម​ផ្លូវ​ច្បាប់ផងដែរ។​

លោក​​បន្ត​ទៀត​ថា ​បុណ្យ​ចូលឆ្នាំ​​ខ្មែរ​បាន​​ បញ្ចប់​មាន​​ពលករ​ខ្មែរ​ជា​ច្រើន​ពាន់​នាក់បាន​​ សំរុក​ចេញ​ទៅ​ប្រទេស​​ថៃ​ដូច​​ទឹក​បាក់​ទំនប់ ដោយ​អ្នក​ខ្លះ​សម្រុក​​ចេញទៅ​តាម​ច្រក​របៀង​ ហើយ​គេ​​សង្កេតឃើញ​​មាន​ទាហាន​ ប៉ូលិស​ ដែលជា​ម្ចាស់​​ច្រករបៀង​នាំគ្នា​ជំរិត​​យកលុយ​​ពី​ជនរងគ្រោះ​យ៉ាង​​ខ្លាំង​ទៀត​ផង ​រួច​ឲ្យ​​ពលករ​ចេញ​​ទៅ​ថៃ​ទាំង​ប្រថុយ​​ជីវិត ​ត្រូវបាន​​ទាហានថៃ​វាយ​​ធ្វើ​​បាប​ឥត​ត្រា​​ប្រណី​រយៈ​​ពេល​កន្លង​មក។ ក្នុងចំណោម​​ច្រ​របៀង​ទាំងនោះ​ មាន​​ច្រ​ករបៀង​​ដែល​គ្រប់គ្រង​​ដោយ​ នគរបាល​​វរៈ​៩១១​អង្គភាព​​នគរបាល​វរៈ​៨៩១​ ​អង្គភាព​​នគរបាល​វរៈ​៨០៧​ វរៈ​៨១៥​​និង​​អង្គភាព​យោធា​វរៈ​៥១៥​​ចំណុះ​កងពលតូច​​លេខ​៥១​ជាដើម​។

ពលរដ្ឋ​ខ្មែរ​​ជាច្រើន​​បាន​ត្អូញ​ត្អែរ​ថា​​ គាត់​ត្រូវ​​សម​ត្ត​កិច្ច​ថៃ​​ជំរិត​ទារប្រាក់​​អស់​៤០០​បាត​​ពេល​ត្រូវ​ចាប់​ បញ្ជូន​មក​ស្រុក​ខ្មែរ​វិញ​។​បើ​ចឹ​ង​​ពលករ​ខ្មែរ​ត្រូវ​រង​គ្រោះ​ពីរ​ជាន់​​ ទីមួយ​អស់​លុយ​​ឲ្យ​សម​ត្ត​កិច្ច​​ព្រំ​ដែន​ខ្មែរ​ពេល​ត្រូវ​លួច​ឆ្លង​ដែន​តាមច្រករបៀង​ចូល​ដី​ថៃ​និង​ទី​ពីរ​អស់​លុយ​ពេល​ថៃ​ចាប់បញ្ជូន​មកវិញ​។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០១៥

 

Google Analytics Alternative