គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៦​​​​ខែឧសភា​ ស្លាប់​២​នាក់​និងរបួសធ្ងន់-​ស្រាល​១៦​នាក់

យោង​តាម​​​​របាយការណ៍​​​ពី​នាយកដ្ឋាន​​​សណ្ដាប់ធ្នាប់​ នៃ​អគ្គស្នងការដ្ឋាន​​នគរ​បាល​ជាតិ​​បានឲ្យដឹងថា​ ​​គ្រោះថ្នាក់​​ចរាចរណ៍​នៅ​​ទូទាំង​​ប្រទេស​ កាលពី​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០១៥​ បានកើត​ឡើង​ចំនួន​​១០​លើក​ ក្នុង​នោះ​យប់​៣​​លើក​​​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​២​នាក់ (​ប្រុស​) រង​របួស​ធ្ងន់ ១១​នាក់ (​ស្រី​១​នាក់​) ​និង​របួសស្រាល​៥​នាក់ (​ស្រី​១​នាក់​)។​

Untitledនៅក្នុង​​ហេតុការណ៍​​គ្រោះថ្នាក់​​ចរាចរណ៍​​ទាំង​១០​លើក​​នេះ​បាន​​បង្ក​ឲ្យ​ ​មានការ​ខូចខា​ត​យាន​យន្ត​​សរុប​២០​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​​ចំនួន​១៤​គ្រឿង រថយន្ត​ធុន​តូច​ចំនួន​៤​គ្រឿង ​​រថយន្ត​ធុន​ធំ​២​គ្រឿង។

មូលហេតុ​ដែល​បណ្ដាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន ​៖ ល្មើស​ល្បឿន​២​លើក​​ ប្រជែង​គ្រោះថ្នាក់​១​លើក​ មិន​ប្រកាន់​ស្តាំ​២​លើក ​បត់​គ្រោះ​ថ្នាក់​១​លើក​ស្រវឹង​១​លើក និង​មិន​គោរព​សិទ្ធ​២​លើក។ ចំពោះ​អ្នក​ជិះ​ម៉ូតូ​គ្រោះថ្នាក់​ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព​ចំនួន​១៣​ នាក់​(​យប់​៦​នាក់​)។​

ចំពោះ​រថយន្ត​ទាំងអស់​​ដែល​ត្រូវ​​ផាកពិន័យ​​សរុប​ចំនួន​៤៨​គ្រឿង​ (​រថយន្ត​ធំ​៣៩​គ្រឿង​) ​ស្មើ​និង​៦៤​ករណី​​ករណី​ល្មើស​ក្រដាស​​ស្នាម​២៤​គ្រឿង​ ស្មើនឹង​២៨​ករណី​ ចំណែក​​ករណី​ល្មើស​​បច្ចេកទេស​២៣​ស្មើ​នឹង​៣៦​ករណី​។ ដោយឡែក​ម៉ូតូ​​ត្រូវ​បាន​ពិន័យ​សរុប​ចំនួន​៦៩៨​គ្រឿង។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០១៥

 

Google Analytics Alternative