ថ្ងៃទី០​១ ​ខែឧសភា ​គ្រោះថ្នាក់​ចរាចរណ៍​ ស្លាប់​៦​នាក់និង ​របួសធ្ងន់​-ស្រាល​១៧​នាក់​

​គ្រោះថ្នាក់​ចរាចរណ៍​​នៅ​ទូទាំង​ប្រទេស​កាលពី​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១៥ បានកើតឡើង​​ចំនួន​១៣​លើក ក្នុង​នោះ​យប់​​០៧​លើក​, បណ្ដាល​ឲ្យ​​មនុស្ស​ស្លាប់​៦​នាក់ (​ស្រី​១​នាក់​) រង​របួស​ធ្ងន់​០៩​នាក់ (​ស្រី​២​នាក់​),​និង​របួសស្រាល​០៨​នាក់ (​ស្រី​២​នាក់​) ។

ថ្ងៃទី០​១ ​ខែឧសភា ​គ្រោះថ្នាក់​ចរាចរណ៍​ ស្លាប់​៦​នាក់និង ​របួសធ្ងន់​-ស្រាល​១៧​នាក់​

បើ​តាម​យោង​​របាយការណ៍​​ពី​នាយក​ដ្ឋាន​​សណ្ដាប់ធ្នាប់​​នៃ​អគ្គស្នងការដ្ឋាន ​នគរ​បាល​ជាតិ​​បានឲ្យដឹងថានៅក្នុង​​ហេតុការណ៍​គ្រោះថ្នាក់​​ចរាចរណ៍​ទាំង​១៣​លើក​​នេះ​បាន​បង្ក​ឲ្យ​ មានការ​ខូចខាត​​យាន​យន្ត​សរុប​២២​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​១៣​គ្រឿង​,​រថយន្ត​ធុន​តូច​ចំនួន​០៣​គ្រឿង​,​ រថយន្ត​ធុន​ធំ​៤​គ្រឿង​, យាន​ផ្សេងៗ​២​គ្រឿង និង​ថ្មើរជើង​១​នាក់​។​

មូលហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៍​រួមមាន ល្មើស​ល្បឿន​៩​លើក​,​ប្រជែង​គ្រោះថ្នាក់​២​លើក​,​កត្តា​យានយន្ត​១​លើក និង​ថ្មើរជើង​ម្នាក់​។ ចំពោះ​អ្នក​ជិះ​ម៉ូតូ​គ្រោះថ្នាក់​ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព​ចំនួន​១៤​ នាក់​(​យប់​០៧​នាក់​)​។​ចំពោះ រថយន្ត​ទាំងអស់​ដែល​ត្រូវ​ផាកពិន័យ​សរុប​ចំនួន​៤៩៤​គ្រឿង (​រថយន្ត​ធំ​១២៩​គ្រឿង​) ស្មើ​និង​៥០០​ករណី ,​ករណី​ល្មើស​ក្រដាស​ស្នាម​៣១៩​គ្រឿង ស្មើនឹង​៣២៥​ករណី ,​ករណី​ល្មើស​បច្ចេកទេស​មាន​១៧៥​គ្រឿង ស្មើ ​និង​១៧៥​ករណី​។ ដោយឡែក​ម៉ូតូ​ត្រូវ​បាន​ពិន័យ​សរុប​ចំនួន​១,៤០៣​គ្រឿង​។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative