ក្រសួង​ការងារ​​រៀប​ចំ​ការប្រកួត​ជ្រើសរើស​កម្មការិនី​​សម្រស់​ឯក​​ប្រចាំឆ្នាំ២០១៥​ជា​លើកដំបូង​

ក្រសួង​ការងារ​​និង​បណ្តុះបណ្តាល​​វិជ្ជាជីវៈ​​បានរៀបចំ​ការ​ប្រកួត​ជ្រើសរើស កម្មការិនី​សម្រស់​ឯក​​ប្រចាំឆ្នាំ២០១៥​ជា​លើកដំបូង​​ដោយមាន​ក​ម្មការី​​មកពី​រោងចក្រ​នានា​ចំនួន៥៨រូប​​ចូលរួម​ប្រកួតប្រជែង។ ការរៀបចំពិធីនេះដើម្បី​ចូលរួម​អបអរសាទរ​ទិវា​ពលកម្ម​អន្តរជាតិ០១ឧសភា​លើក​ទី១២៩ក៏ដូចជាការលើកទឹកចិត្ត​និង​លើកកម្ពស់​សិទ្ធិ​របស់​ក​ម្ម​ការិនី​របស់​កម្ពុជា​។

ក្រសួង​ការងារ​​រៀប​ចំ​ការប្រកួត​ជ្រើសរើស​កម្មការិនី​​សម្រស់​ឯក​​ប្រចាំឆ្នាំ២០១៥​ជា​លើកដំបូង​

ការប្រកួតនេះ​មានការចូលរួម​ដោយផ្ទាល់ពីលោក​ អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ និងមន្ត្រីក្រសួងជាច្រើទៀតផងដែរ។

គណៈកម្មការរៀបចំ​ការប្រលងបាន​ប្រាប់គេហទំព័រ​សុខភាពកម្ពុជាឲ្យដឹងថាឆ្លងតាម​ការប្រកួតប្រជែង​ផ្នែក​សម្រស់កាយវិការ បូករួម​និង​ការ​វិនិច្ឆយ​លើ​លក្ខណៈ សម្បត្តិ​មួយចំនួនទៀត​នោះ ពានរង្វាន់​ជ័យលាភី​កម្មការិនី​សម្រស់​ឯក​ប្រចាំឆ្នាំ២០១៥បាន​ទៅលើ​កញ្ញា ថ្លុ​ង សុគន្ធា​រី មកពី​រោងចក្រ CHC ក្នុង​រាជធានី ភ្នំពេញបន្ទាប់ពី​បាន​ឆ្លងកាត់​ការប្រកួតប្រជែង​ជាមួយ​កម្មការិនី​ប្រមាណ ៩៩នាក់​មកពី​តាម​បណ្តា​រោងចក្រ​នានា ដែល សុទ្ធសឹង​មាន​សម្រស់​ស្រស់​សោភា។ កម្មការិនី​សម្រាប់​ឯក ថ្លុ​ង សុគន្ធា​រី ទទួលបាន​រង្វាន់​ជា​ទឹកប្រាក់​លើកទឹកចិត្ត ហើយនឹង​ទទួលបាន​ឱកាស​ថត​ជា​ខ្សែ​វី​ឌី​អូ​អប់រំខ្លីៗ ដើម្បី​លើកកម្ពស់​វិស័យ​ការងារ និង​សិទ្ធិ​របស់​កម្មការិនី ថែម​ទៀតផង។

គណៈកម្មការបានបន្តថាម្ចាស់​ជ័យលាភី ថ្លុ​ង សុគន្ធា​រី ទទួលបាន​ថវិកា ៤លាន​រៀល​ពី​ក្រសួង​ការងារ, ៣០០ដុល្លារ ពី​សមាគម​រោងចក្រ កាត់ដេរ (GMAC) និង ៣០ម៉ឺន​រៀល ពី​គណៈកម្មការ Gender របស់​ក្រសួង​ការងារ។ចំណាត់ថ្នាក់​លេខ២ បាន​ទៅលើ​កញ្ញា ឈឹម សុនី​តា មកពី​រោងចក្រ Artnture ទទួលបាន​ប្រាក់រង្វាន់ ៣លាន រៀល​ពី​ក្រសួង​ការងារ, ២០០ដុល្លារ​ពី GMAC និង ២០ម៉ឺន​រៀល​ពី​គណៈកម្មការ Gender។

ចំណាត់ថ្នាក់​លេខ៣ បាន​ទៅលើ​កញ្ញា សូ​រ្រ ស្រី​ល័ក្ខណ៍ មកពី​រោងចក្រ យី​ង​ដុង ទទួលបាន​ប្រាក់ ២លាន​រៀល ពី​ក្រសួង​ការងារ, ១០០ដុល្លារ​ពី GMAC និង ១០ម៉ឺន​រៀល ពី​គណៈកម្មការ Gender។ចំណាត់ថ្នាក់​លេខ៤ និង​លេខ៥ ទទួលបាន​ថវិកា​ស្មើគ្នា ៤០ម៉ឺន​រៀល​ពី​ក្រសួង ២០ដុល្លារ​ពី GMAC និង ១២ម៉ឺន រៀល​ពី ក្រុមហ៊ុន​ទឹកបរិសុទ្ធ Gold Star។ សម្រាប់​កម្មការិនី មិនបាន​ជាប់​ការប្រកួតប្រជែង​នេះ ក៏​ទទួលបាន​រង្វាន់ លើកទឹកចិត្ត​មួយចំនួន​ផងដែរ។ការប្រកួតប្រជែង​ជ្រើសរើស​កម្មការិនី​មាន​សម្រស់​ឯក​មិន​ត្រឹមតែ​ជាការ​ចូលរួម​អបអរសាទរ​ទិវា​ពលកម្ម​អន្តរជាតិ តែប៉ុណ្ណោះ តែ​ជាការ​លើកទឹកចិត្ត​ដល់​កម្មការិនី​ឲ្យ​មាន​ក្លាហាន​ក្នុងការ​បង្ហាញ​នូវ​សម្រស់ ដែលមាន​ពី​ធម្មជាតិ របស់​ពួកគេ ហើយក៏​ជា​លើកកម្ពស់​សិទ្ធិ​របស់​ក​ម្ម​ការិនី​ផងដែរ។

លោក ហេង សួរ អ្នក នាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានប្រាប់គេហទំព័រសុខភាពកម្ពុជា ឲ្យ​ដឹង​ ថា សម្រាប់​កម្មការិនី ដែល​ប្រកួតប្រជែង​ទទួល​ចំណាត់ថ្នាក់​ពី​លេខ១ ដល់ លេខ ៥ ពួកគាត់​ក៏​នឹង​ទទួលបាន​ឱកាស​ពី​ក្រសួង​ការងារ ដើម្បី​ថត​ជា​ខ្សែ​វី​ឌី​អូ​អប់រំខ្លីៗផងដែរ។ វី​ឌី​អូ​អប់រំ​នោះ ពាក់ព័ន្ធ​ការលើកកម្ពស់​សិទ្ធិសេរីភាព​របស់​កម្មករ ក​ម្មា​រិ​នី​ក្នុង​វិស័យ​ការងារ ក៏ដូចជា​ផ្សព្វផ្សាយ​ចំណេះដឹង​លើ ច្បាប់​ការងារ​ផងដែរ។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative