សិស្សានុសិស្សជាង៣៨ម៉ឺននាក់បានទទួលអាហារពេលព្រឹកពី WFP

ក្នុងគោលដៅ​លើកកំពស់​សុខភាព និង​ដើម្បីទាក់ទាញ​កុមារឲ្យមកសាលារៀន​ឲ្យបានទៀងទាត់ អង្គការកម្មវិធីស្បៀង​អាហារពិភពលោក​(WFP)បានសហ​ការ​ជាមួយក្រសួងអប់រំ ​យុវជននិងកីទ្បា​ដើម្បីផ្តល់​អាហារពេលព្រឹក​ដល់កុមារ​នៅតាមសាលារៀនគោលដៅ​ចំនួន១៣៣៣កន្លែង។

Untitledយោងតាមរបាយការណ៍​រ​បស់ក្រសួង​អប់រំ យុវជននិងកីទ្បា​ដែលចេញផ្សា​យនៅពេល​ថ្មីៗនេះ​ បានឲ្យគេហទំព័រ​សុខភាពកម្ពុជាដឹងនៅល្ងាច​ថ្ងៃទី៥ ឧសភានេះថា កម្មវិធី​ស្បៀងអាហារនៅតាមសាលា​រៀន បានអនុវត្តនៅ​ក្នុងសាលាបឋ​ម​សិក្សា​ និងថ្នាក់ មតេយ្យសិក្សា​លើខេត្តគោលដៅ​ចំនួន១៥ ក្នុងចំណោម​រាជធានីខេត្តចំនួន២៥​ទូទាំងប្រទេស។ ​កម្មវិធីនេះមាន​ការគាំទ្រ​ពីអង្គការស្បៀង​អាហារ​សហប្រជាជាតិ។​

សាលារៀនចំនួ​ន១.៣៣៣កន្លែង​ និងមានសិស្សចំនួន​៣៨៤.៣៩៤នាក់​​ក្នុង​នោះកុមារី​ចំនួន១៨៨.៣៤៨នាក់​បានទទួលអាហារ​ពេលព្រឹក​ និងសាលារៀន​ចំនួន៣.៣៦៥កន្លែង​ និងមានសិស្ស​៤៣.៧២៧នាក់​ ស្រីចំនួន២៤.០០៨នាក់​បាន​ទទួលអាហារូបករណ៍​ជាស្បៀង និងសាលារៀន​ចំនួន៧២២កន្លែង​ និងមានសិស្សសរុប​ចំនួន៨.៥៥៩នាក់ ​ស្រីចំនួន៤.៧៤៤នាក់បានទទួល​អាហារូបករណ៍​ជា​សាច់ប្រាក់។

របាយការណ៍​ដដែល​បានបន្តថា​ កម្មវិធីនេះគាំទ្រកុមារ​ដែលមកពី​គ្រួសារក្រីក្រ​ និងកុមារ​ជួបប្រទះអសន្តិសុខ​ស្បៀង ទទួល​ការអប់រំ​ប្រកបដោយ​សមធ៌ម។​កម្មវិធី​ស្បៀងអាហារ ​នៅតាមសាលារៀន​ត្រូវបានរៀបចំ​ជាផែនទី​បង្ហាញផ្លូវ​ ដើម្បីធានានិរន្តរភាព​ក្នុងការអនុវត្តន៍​ផងដែរ។

ក្រសួងអប់រំ យុវជន ​និងកីទ្បាក៏​បាន​និងកំពុង​ធ្វើវិសោធនកម្ម​អនុក្រិតស្តីពី​ការផ្តល់​អាហារូបករណ៍​សម្រាប់ថ្នាក់​បឋមសិក្សា និងមធ្យម​សិក្សាចំណេះទូទៅ ​និងបាននិងកំពុង​ដាក់ឆ្លងទីស្តីការគណៈរដ្ឋមន្រ្តី​ផងដែរ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative