កម្ពុជាបានប្រារពទិវាឆ្មបជាតិនៅព្រឹក​ថ្ងៃទី៦ឧសភា

ក្នុងគោល​​ដៅ​​បង្កើន​​ការយល់ដឹង​​​ និងផ្តល់សារៈសំខាន់​​​​ដល់ ឆ្មប​​ មជ្ឈមណ្ឌល​ជាតិ​​ កាំពារ​មា​តានិងទារក​​​​ នៃក្រសួងសុខាភិបាល​​ បានប្រារពទិវាឆ្មបជាតិ នៅសណ្ឋាគារ​ភ្នំពេញនាព្រឹក​ថ្ងៃទី៦ ឧសភា​។

Untitledសម្តេច​​កិត្តិព្រឹទ្ឋ​បណ្ឌិត ​​​ប៊ុន រ៉ានី​ ហ៊ុន សែន​ ​ប្រធាន​កា​ក​បាត​​ក្រហម​​កម្ពុជា​ ឥស្សរជន​​​ឆ្នើមថ្នាក់ជាតិ​នៃផែនការ​​សកម្មភាព​​​រួម អគ្គលេខាធិកា​រ​អង្គការសហប្រជាជាតិ​​ដើម្បីសុខភាព​ស្រ្តី ​និងកុមារ ​បានផ្ញើរសារ​​លិខិត​​ជូនជនរួមជាតិ​​ដោយបានសម្តែង​ការ​កោតសរសើរ​ ​ដល់ថ្នាក់ដឹកនាំ​​ក្រសួងសុខាភិបាល​និ​ងឆ្មបទាំងអស់​ដែល​បានបំពេញ​​ការងាររបស់ខ្លួន​រហូតទទួល​បាន​ជោគជ័យ​​យ៉ាងត្រចះត្រចង់​ដោយកាត់​បន្ថយ​អត្រា​ស្លាប់របស់មាតា ទារក​និងកុមារ ដែល​ធ្វើ​ឲ្យកម្ពុជា​​សម្រេ​ច​បាន​គោលដៅអភិវឌ្ឈន៍​​សហសវត្សរ៍ទី៤ និងទី៥។

ក្នុងសារ​លិខិត​ដដែល សម្តេច​កិត្តិព្រឹទ្ឋ​បណ្ឌិត ប៊ុន រ៉ានី ​ហ៊ុន សែន​​បានអំពាវនាវ​ឲ្យស្ថាប័ន​ពាក់ព័ន្ឋ ពិសេសក្រសួង​សុខាភិបាល​ អ្នក​ធ្វើការងា​រ​ក្នុងវិស័យសុខាភិបាល​​ទាំងអស់ ទាំងផ្នែករ​ដ្ឋ ​​និងឯកជ​ន ឲ្យយកចិត្ត​​ទុកដាក់ប​ន្ថែមទៀត​​លើការងា​រ របស់ខ្លួន​​ដើម្បី​កាត់បន្ថយអត្រា​ស្លាប់របស់មា​តា ​ទារកនិងកុមារនៅកម្ពុជា​។

ទិវា​ឆ្មបជាតិ​ ដែលប្រារព​ធ្វើនៅ​សណ្ឋាគារ​ភ្នំពេញ រៀបចំដោយ​​មជ្ឈមណ្ឌ​លជាតិគាំពារ​មាតា និងទារក​ និងក្រសួងសុខាភិបាល​ដែលនឹងមានការ​អញ្ជើញចូលរួមពី​ លោកវេជ្ជបណ្ឌិត​ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួង​សុខាភិបាលជាអធិបតី។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០១៥

      

 

Google Analytics Alternative