ឆ្នាំនេះមិនមានប្រលងបាក់ឌុបលើកទី២ទេលើកលែងតែមានឧបសគ្គណាមួយកើតឡើង

លោកហង់ជួនណារ៉ុន​​រដ្ឋមន្ត្រីក្រសួងអប់រំ​យុវជននិងកីឡា​បានមានប្រសាសន៍ថា​ការប្រលង​សញ្ញាប័ត្រមធ្យម​សិក្សាទុតិយភូមិ​(បាក់ឌុប)នៅឆ្នាំនេះ​គឺក្រសួងរៀបចំ​ធ្វើដូចឆ្នាំមុនៗ​អញ្ចឹងដែរមិនមានការ​ផ្លាស់ប្តូរទេ។

Untitled1ប៉ុន្តែផ្លាស់ប្តូរខ្លះ​គឺឆ្នាំនេះមិនមាន​ការប្រលងលើកទី២ទេ​លើកលែងតែមាន​ឧបសគ្គណាមួយ​ដែលយើងមើល​មិនឃើញកើតឡើង​នៅពេលប្រលង។

លោករដ្ឋមន្ត្រី​បានលើកឡើងបែបនេះ​កាលពីថ្ងៃទី០៥​ខែឧសភា​ឆ្នាំ២០១៥​នៅក្នុងពិធីសម្ពោធ​៖អគារ​ថ្មី​​នៅក្នុង​​សាលា​អន្តរជាតិ​​ណត​ប្រី​ដ​​ (NORTHBRIDGE INTERNATIONAL SCHOOLCAMBODIA)​ស្ថិតនៅតាមបណ្តោយ​ផ្លូវ២០០៤​ឬផ្លូវសឡា។

ជា​រៀងរាល់ឆ្នាំ​​ក្រសួង​អប់រំ​​យុវជន​និង​​កីឡា​តែងតែ​​ធ្វើការ​រៀបចំ​កា​រប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​បាក់​ឌុប​នៅ​ដើមខែ​សីហា​​ប៉ុន្តែ​សម្រាប់​​ឆ្នាំ​សិក្សា២០១៤-២០១៥​ នេះ​ក្រសួង​​បាន​ផ្លាស់ប្តូរ​​ការ​បរិ​ច្ឆ​ទ​នៃ ការប្រលង​​ទៅ​ថ្ងៃទី២៤ ខែសីហា​ឆ្នាំ២០១៥​ខាងមុខនេះវិញ ។​កាលសម័យ​ប្រឡង​​មធ្យមសិក្សា​​ទុតិយភូមិ​​កាលពី​ឆ្នាំ២០១៤​កន្លង​ទៅបាន​ប្រព្រឹត្តិ​ នៅ​​ថ្ងៃទី៤ ខែសីហា​​ហើយ​ការប្រឡង​​លើក​ទី២​ធ្វើឡើង​នៅ​​ថ្ងៃទី១៣​ខែតុលា​ឆ្នាំ​២០១៤។

ពាក់ព័ន្ធ​នឹងមូលហេតុ​នៃការលុបចោល​ការប្រលង​លើកទី២នេះ​លោកហង់ជួនណារ៉ុន​បានពន្យល់ថា​ការលុបចោល​ប្រលងបាក់ឌុប​លើកទី២​នេះដោយសារតែ​វាធ្វើឲ្យប៉ះពាល់ដល់​ការសិក្សារបស់សិស្ស​ពោលគឺសិស្ស​ខាតពេលសិក្សាដូចជា​ការបើកបវេសនកាល​មានការយឺតយ៉ាវជាដើម។​ម្យ៉ាងទៀតបើយើង​មិនប្រលងលើកទី២ទេ​វាក៏មិនធ្វើឲ្យ​ប៉ះពាល់អ្វីដែរ។​លោករដ្ឋមន្ត្រី​បញ្ជាក់ថាមិមមែនមកពី​បញ្ហាថវិកា​ទើបនាំឲ្យលុប​ការប្រលងលើកទី២​នោះទេ។

លោករដ្ឋមន្ត្រី​ថា«ការមិនមាន​ប្រលងលើកទី២​នេះនឹងជួយជំរុញ​ឲ្យសិស្សខិតខំរៀ​នពីដើមឆ្នាំទៅហើយ​បើសិស្សខំរៀន​នោះលទ្ធផល​នឹងបានល្អប្រសើរជាងឆ្នាំមុនតែ​បើលទ្ធផលមានប្រហាក់ប្រហែល​នឹងឆ្នាំមុនប្រលង​លើកទី១ក្រសួង​នឹងពិចារណាជាក្រោយ​តើប្រលងលើកទី២ឬអត់»។

កាលសម័យ​​ប្រឡង​មធ្យមសិក្សា​​ទុតិយភូមិ​​កាលពី​ឆ្នាំ២០១៤​កន្លង​ទៅបាន​​ប្រព្រឹត្តិ​ នៅ​ថ្ងៃទី៤ ខែសីហា​​ហើយ​ការប្រឡង​លើក​ទី២​ធ្វើឡើង​នៅ​ថ្ងៃទី១៣​ខែតុលា​​ឆ្នាំ២០១៤​ដោយ មាន​បេក្ខជន​​ប្រឡង​ជាប់​ចំនួន៣៣៩៩៧នាក់​ស្មើ៤០ភាគរយ​នៃបេក្ខជនសរុប។​ប៉ុន្តែសំរាប់ឆ្នាំនេះ​ក្រសួង​មិនមាន​ការប្រលងលើកទី២​ដូចឆ្នាំ២០១៤​នោះទេ។
លោក រស់ សា​លីន​ អ្នកនាំពាក្យ​ក្រសួង​​អប់រំ យុវជន​ និង​កីឡា​​បាន​ឲ្យ​ដឹងថា​​នៅ​ឆ្នាំនេះ ក្រសួង​​បានរៀបចំ​​សេចក្តីណែនាំ​​ជាទូទៅ​​ជូន​ដល់​គ្រប់​សិស្សានុសិស្ស​​ដែល​ត្រូវ​​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ ​ដល់​លោកគ្រូ​ អ្នកគ្រូ​​អ្នកគ្រប់គ្រង​​តាម​សាលា​​ទាំងអស់ ដើម្បី​​ជ្រាប​​ជា​ព័​ត៌មាន​​ឲ្យ​ដឹង​ច្បាស់​ទាំងអស់គ្នា​​ត្រៀម​ទាំង​​កិច្ចដំណើរការ និង​បច្ចេកទេស​​និង​ការ ត្រៀមខ្លួន​របស់​​សិស្សានុសិស្ស​ ដើម្បី​​ធ្វើយ៉ាងណា​​ឲ្យ​ដំណើរ​ការប្រឡង​​បានល្អ​ប្រសើរ ដូច​ឆ្នាំ​​កន្លងទៅ​ដែល​បានធ្វើ​​ក្នុងនេះ​ទាំង​កាលបរិច្ឆេទ​​នៃ​កា​ប្រឡង​​ទាំង​ដំណើរ​ការ និង​ទាំង​វិធី​​ចូលរួម។ លោក​បាន​​បន្តថា​ការជូន​ព័ត៌មាន​​ជាមុន​​គឺ​ធ្វើ​នៅ​តាម​មន្ទីរ​​ទាំងអស់​២៥រាជធានី-ខេត្ត​​ផ្សព្វផ្សាយ​ក្នុង​​គេហទំព័រ​​ក្នុង​បណ្តាញ​ប្រព័ន្ធសង្គម វិទ្យុ ទូរទស្សន៍​​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​​ជ្រួតជ្រាប​ច្បាស់​ទាំង​​អ្នកចូលរួម​អនុវត្ត​​ទាំង​អ្នក​ចូល ប្រឡង​​បាន​ត្រៀមខ្លួន​កាន់តែ​​ប្រសើរ​ជាង​មុន​​ដោយសារ​កម្មវិធី​​កំណែទម្រង់​នៃ​វិស័យ​អប់រំ​នេះ​​ទាមទារ​ឲ្យ​មាន​ការ​ចូលរួម​​បានដឹង​ឮ​ទាំងអស់គ្នា។ លោ​កប​ន្តែ​ម​ថា​​ឆ្នាំនេះ​សិស្សានុសិស្ស​​ត្រៀមខ្លួន​បានល្អ​តាំងពី​​ដើមឆ្នាំ មានការ​សិក្សា​​សកម្ម​ជាង​មុន​ គឺ អវត្តមាន​មាន​ចំនួន​​តិច​បំផុត ស្ទើរ​គ្មាន ហើយ​​នៅតាម​មន្ទីរ​​ក៏បាន​រាយការណ៍​​មក​ក្រសួង​រាល់​ខែ​ដែរ​ថា​ ឆ្នាំនេះ​សិស្ស​​ខិត​ខំរៀន​បានជា​ប់លាប់ ​និង​គោរព​វិន័យ​​បានល្អ​ច្រើន។

លោក​បាន​​បញ្ជាក់ថា​ ការប្រឡង​ឆ្នាំនេះ​ នៅតែមាន​វិធានការ​​រឹតបន្តឹង​​នឹង​វិន័យ​ម៉ឺងម៉ាត់​ដដែល​​ក្នុង​ការប្រឡង ​និង​បើកឱកាស​ឲ្យ​​មានការ​ចូលរួម​​តាមដាន ឃ្លាំមើល​​ពី គ្រប់​មជ្ឈដ្ឋាន ពិសេស​​មានការ​អង្កេត​ការណ៍​ពី​​អង្គភាព​ប្រឆាំង​​អំពើពុករលួយ និង​បណ្ដា​អង្គការ​សង្គម​ស៊ីវិល​ពាក់ព័ន្ធ​​បន្ថែមទៀត។

អ្នកនាំពាក្យរូបនោះ​ ក៏បាន​អំពាវនាវ​ឲ្យ​​សិស្ស​ថ្នាក់​ទី១២​និង​សិស្ស​ប្រឡង​ធ្លាក់​ឆ្នាំ​សិក្សា​​កន្លងទៅ​​ត្រូវ​បង្កើន​ការខិតខំ​​ប្រឹងប្រែង​សិក្សា​​រៀនសូត្រ ហើយ​តាមដាន​​ឲ្យ​បាន​ជាប់​នូវ​ដំណឹង​នានា​ ដែល​ក្រសួង​ចេញ​ផ្សាយ​ពាក់ព័ន្ធ​​នឹង​ការប្រឡង​​នោះ ដើម្បី​ធានា​ការត្រៀម​ ខ្លួន​បាន​មុន​ ប្រកបដោយ​​ភាពជឿជាក់​ ខណៈដែល​រយៈពេល​​នៃ​ការសិក្សា​រៀនសូត្រ​​នៅសល់​ច្រើន​ខែ​​ទៀត មុន​សម័យ កាល​ នៃ​ការប្រឡង​ចូលមក​ដល់​​នោះ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative