គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៥ ខែឧសភា ស្លាប់​ម្នាក់ របួសធ្ងន់​ស្រាល ៩ នាក់

Untitledរបាយការណ៍​​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់​​នៃ​អគ្គស្នងការដ្ឋាន​​នគរ​បាល​ជាតិ​ នៅ​ថ្ងៃទី​៥​ ខែឧសភា ឆ្នាំ​២០១៥​ មាន​គ្រោះថ្នាក់​​ចរាចរណ៍​ នៅ​ទូទាំងប្រទេស​ ចំនួន ៦ ​លើក យប់ ១ លើក​ បណ្តាល​អោយ​​មនុស្ស​ស្លាប់ ១ នាក់ ( ប្រុស ) ​របួសធ្ងន់ ៧​នាក់ ( ស្រី ២ នាក់ ) និង​​របួសស្រាល ​២ នាក់ ( ប្រុស )​។​

ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៦ លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​​យានយន្ត​សរុប ៨ គ្រឿង ក្នុងនោះ មាន​ម៉ូតូ​​ចំនួន ៥ គ្រឿង រថយន្ត​ធុន​តូច​​ចំនួន ១ គ្រឿង រថយន្ត​​​ធុន​ធំ ១ គ្រឿង និង​​យាន​ផ្សេងៗ ១ គ្រឿង​។​​មូលហេតុ ដែល​បណ្តាល​​ឲ្យ​មាន​គ្រោះថ្នាក់ រួមមាន​ ល្មើស​ល្បឿន ២ លើក ប្រជែង​​​គ្រោះថ្នាក់ ១ លើក និង​មិន​​គោរព​សិទ្ធិ ១ លើក​។ ចំពោះ​​អ្នកជិះ​ម៉ូតូ​​គ្រោះថ្នាក់ ដោយ​មិនបាន​​ពាក់មួក​​សុវត្ថិភាព​ចំនួន ៨ នាក់ ( ពេល​ថ្ងៃ )​។​ ចំពោះរថយន្ត​​ពិន័យ​សរុប​ចំនួន ៣៨៦ គ្រឿង ( រថយន្ត​ធំ ៩៣ គ្រឿង ) ស្មើ​នឹង ៣៨៨ ករណី​ ករណី​ល្មើស​​ក្រដាស​ស្នាម ២១៤ គ្រឿង ស្មើ​នឹង ២១៦ ករណី​។ ចំពោះ​ករណី​​ល្មើស​បច្ចេកទេស ១៧២ ស្មើ​នឹង ១៧២ ករណី​ ដោយឡែក​ម៉ូតូ ត្រូវបាន​​ពិន័យ​សរុប​ចំនួន​ ១.៧៣២ គ្រឿង​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative