ក្រសួង​ការងារ​ប្រារព្វ​ទិវា​ពិភពលោក​ដើម្បី​សុខភាព​និង​សុវត្ថិភាព​ការងារ

នាយកដ្ឋាន​​ពេទ្យ​ការងារ​នៃ​​ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ និង​គម្រោង​​រោងចក្រ​​កាន់តែ​​ប្រសើរ​​នៅ​កម្ពុជា ​នៃ​អង្គការ​អន្តរជាតិ​ខាង​ការងារ(ILO-BFC)កាលពី​ថ្ងៃទី០៥ខែឧសភា​ឆ្នាំ២០១៥បាន​ប្រារព្វ​ទិវា​ពិភពលោក​ដើម្បី​សុខភាព និង​សុវត្ថិភាព​ការងារ ឆ្នាំ ២០១៥ ក្រោម​ប្រធានបទ ‍‍‍«រួមគ្នា​កសាង​វប្បធម៌ នៃ​ការបង្ការ​សុខភាព និង​សុវត្ថិភាព​ការងារ»នៅ​ក្រុង​បាវិត​ខេត្តស្វាយរៀង ។

gfgfទិវា​ពិភពលោក​នេះ​គឺជា យុទ្ធនាការ​អន្តរជាតិ ដែល​បាន​រៀបចំឡើង​ដោយ​រដ្ឋាភិបាល សមាគម​និយោជក និង​សហជីព នៃ​បណ្តាល​ប្រទេស​នៅលើ​សក​លោក ដើម្បី​រំលឹក​ដល់​កម្មករនិយោជិត ដែល​បាន​បាត់បង់​ជីវិត រងគ្រោះ និង​ជំងឺ​វិជ្ជាជីវៈ​នៅ​កន្លែងធ្វើការ និង​ដើម្បី​លើកកម្ពស់​ការងារ​សម​រម្យ ប្រកបដោយ​សុខភាព និង​សុវត្ថិ​ភាពល្អ។ ប្រទេស​កម្ពុជា​បាន​ប្រារព្វ​ធើ្វ​ទិវា​នេះ​លើកដំបូង​នៅ​ឆ្នាំ ២០០៦ ហើយ​នេះ​ជា​លើក​ទី១០ហើយ ។

លោក ឡេង តុង ប្រធាន​នាយកដ្ឋាន​ពេទ្យ​ការងារ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​រាយ​ការ​ណ៏​ពី​ស្ថានភាព និង​ទំហំ​បញ្ហា​ដែល​ទាក់ទង​ទៅនឹង​គ្រោះថ្នាក់​ការងារ និង​ការ​ស្លាប់បាត់​បង់ជីវិត​របស់​កម្មករ កម្មការិនី​នៅ​កន្លែងធ្វើការ និង​ការធ្វើដំណើរ​មក​កន្លែង​ធើ្វ​ការ។

លោក អ៊ិត សំហេង មាន​ប្រសា​ស​ន៏​ថា ទិវា​ពិភពលោក​ដើម្បី​សុខភាព និង​សុវត្ថិភាព​ការងារ ក្រោម​ប្រធានបទ ‍‍‍«រួមគ្នា​កសាង​វប្បធម៌ នៃ​ការបង្ការ​សុខភាព និង​សុវត្ថិភាព​ការងារ» ជាការ​រំលឹក និង​ផ្សព្វផ្សាយ​ដល់​កម្មករនិយោជិត​ដែល​បាន​រងគ្រោះ និង​បាត់​បង់ជីវិត​នៅ​កន្លែងធ្វើការ ដោយមាន​គោលដៅ​រួម​គឺ «លុបបំបាត់ ឬ​កាត់បន្ថយ​គ្រោះថ្នាក់​នៅ​កន្លែង​ធើ្វ​ការ »។ លោក​រដ្ឋមន្ត្រី​បាន​បន្តថា​តាមរយៈ​ការបង្កើតអោយមាន​ជា​ប្រព័ន្ធគ្រប់គ្រង​ផ្នែក​សុខភាព និង​សុវត្ថិភាព​ការងារ​នៅតាម​សហគ្រាស គ្រឹះស្ថាន យន្តការ​សមស្រប និង​ភាព​ទទួលខុសត្រូវ​ខ្ពស់ ដោយ​ស្របទៅនឹង​ផែនការ​អភិវឌ្ឍ​យុទ្ធសាស្ត្រ​ជាតិ និង​អន្តរជាតិ ដើម្បី​សម្រេច​លើ​គោលនយោបាយ និង​ផែន​ការដែល​បានកំណត់ មានន័យថា នៅតាម​បណ្តា​រោងចក្រ សហគ្រាស ត្រូវតែ​បង្កើតអោយមាន​ប្រព័ន្ធគ្រប់គ្រង​សុខភាព និង​សុវត្ថិភាព​នៅ​កន្លែងធ្វើការ ដូចជា​ការបង្កើត និង​ពង្រឹង​ការអនុវត្ត​គោលនយោបាយ និង​ផែនការ គណៈកម្មការ​សុខភាព និង​សុវត្ថិភាព​នៅ​កន្លែងធ្វើការ និង​បង្កើតអោយមាន​យន្តការ​តាមដាន និង​វាយតម្លៃ​ជាប់​ជាប្រចាំ​លើ​ការអនុវត្ត​គោលនយោបាយ​សុខភាព និង​សុវត្ថិភាព​ការងារ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative