គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៤ ​ ឧសភា​ ​ស្លាប់​៥​នាក់និង ​របួសធ្ងន់​ស្រាល​២២​នាក់​

យោងតាម​​របាយ​ការណ៍​ពី​នាយកដ្ឋាន​​សណ្តាប់ធ្នាប់​ នៃ​អគ្គស្នង​ការដ្ឋាន​នគរ​បាល​ជាតិ​​បាន​ឲ្យ​ដឹង​​ថា ​គ្រោះថ្នាក់​​ចរាចរណ៍ ​នៅ​ទូទាំង​ប្រទេស​​កាលពី​ថ្ងៃទី​៤ ​ខែឧសភា ឆ្នាំ​២០១៥ បានកើតឡើងចំនួន​១៣​លើក ក្នុង​នោះ​យប់​០៩​លើក​ បណ្តាលឲ្យ​មនុស្ស​ស្លាប់​៥​នាក់​(​ស្រី​១​នាក់​) រងរបួស​ធ្ងន់ ១០​នាក់​(​ស្រី​២​នាក់​) ​និង​របួសស្រាល​១២​នាក់​(​ស្រី​៣​នាក់​)​។

a3នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ ទាំង ១៣​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប​២២​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​១៤​គ្រឿង​,​រថយន្ត​ធុន​តូច​ចំនួន​០៤​គ្រឿង​,​រថយន្ត​ធុន​ធំ​៤​គ្រឿង​,​និង​ថ្មើរជើង​៣​នាក់​។

មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន​៤​លើក​,​ប្រជែង​គ្រោះថ្នាក់​៣​លើក​,​មិន​ប្រកាន់​ស្តាំ​១​លើក​,​ស្រវឹង​២​លើក​,​បត់​គ្រោះថ្នាក់​១​លើក​,​ប្រើប្រាស់ ​ទូរស័ព្ទដៃ​១​លើក​និង​មិន​គោរព​សិទ្ធ​១​លើក។ ចំពោះ​អ្នកជិះ​ម៉ូតូ​គ្រោះថ្នាក់​ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព​ចំនួន​១៩​ នាក់​(​យប់​០៦​នាក់​) ។​

ចំពោះរថយន្ត​ទាំងអស់​ដែល​ត្រូវ​ផាកពិន័យ​សរុប​ចំនួន ៣៩៧​គ្រឿង​(​រថយន្ត​ធំ​១៧៦​គ្រឿង​) ស្មើ​និង​៤២៦​ករណី​,​ករណី​ល្មើស​ក្រដាស​ស្នាម​១៨៩​គ្រឿង ស្មើនឹង​១៩៣​ករណី​,​ករណី​ល្មើស​បច្ចេកទេស ២០៨ ស្មើនឹង ២៣៣​ករណី។ ដោយឡែក​ម៉ូតូ​ត្រូវ​បាន​ពិន័យ​សរុប​ចំនួន​១.៥២៦​គ្រឿង​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative