មន្ត្រីកាំកុងត្រូល​ឃាត់បាន​ត្រីខកំប៉ុង​ខ្លែងក្លាយ និងទំនិញ​ខូចគុណភាព យកទៅ​កម្ទេច​ចោល

មន្ត្រីកាំកុងត្រូល សហការជាមួយ​មន្ត្រីនគរបាល អន្តោប្រវេសន៍ និងមន្ត្រីគយ ជាច្រើននាក់ បានធ្វើការឃាត់ និងដុតកម្ទេចចោលត្រី ខកំប៉ុងជាច្រើន កំប៉ុង ទំនិញ ខូចគុណភាព និងឆ្អឹងមាន់សាច់មាន់ ជាច្រើនគីឡូក្រាម ។

មន្ត្រីកាំកុងត្រូល​ឃាត់បាន​ត្រីខកំប៉ុង​ខ្លែងក្លាយ និងទំនិញ​ខូចគុណភាព យកទៅ​កម្ទេច​ចោល

ប្រតិបត្តិការណ៍ ដុតកម្ទេច​ចោលដឹកនាំ កម្លាំងដោយ​លោកស៊ាន ស៊ីណាត ប្រធានសាខា កាំកុងត្រូល ខេត្តបន្ទាយមានជ័យ នៅល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥ នៅចំណុច​បរិវេណដើមស្រស់ ស្ថិត នៅភូមិសាមគ្គីមានជ័យ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ទំនិញដែលយក​ទៅដុតកម្ទេច​ចោល រួមមាន កម្ទេចនំ ចំនួន២ដង់ធំ ស្មើរនិង៣០គីឡូក្រាម, ទឹកខ្មេះគ្មាន​ស្លាកសញ្ញា អាសយដ្ឋាន​ត្រឹមត្រូវ ចំនួន១០កេស ស្មើនិង៣០០ដប ស្មើនិង១៥០លីត្រ, សាច់មាន់ ឆ្អឹងមាន់ ប្រហិតខូចគុណភាព ចំនួន៣០០គីឡូក្រាម, ត្រីខ ចំនួន១៥កេះ ស្មើនិង៧៥គីឡូក្រាម, ផ្លែម្តេញត្រាំ ចំនួន៤ កេសស្មើនិង៨០គីឡូក្រាម , ដំណាប់កន្តួច ចំនួន៣កេស ស្មើនិង៦០គីឡូក្រាម ។

មន្ត្រីកាំកុងត្រូល​ឃាត់បាន​ត្រីខកំប៉ុង​ខ្លែងក្លាយ និងទំនិញ​ខូចគុណភាព យកទៅ​កម្ទេច​ចោល

បើតាម​លោកស៊ាន ស៊ីណាត ប្រធានសាខា​កាំកុងត្រូល ខេត្តបន្ទាយមានជ័យ បានមាន​ប្រសាសន៍ថា ទំនិញខាងលើនេះ គឺកម្លាំងមន្ត្រីមាន​សមត្ថកិច្ច បានឃាត់ និងតាម​ប្រមាញ់ រាល់ទំនិញដែល​ខូចគុណភាព បង្កអោយ​ប៉ះពាល់​សុខភាពដល់ពលរដ្ឋ ។

លោកបន្តថា ពួកឈ្មួញបាន​ឃុបឃិត ជាមួយនិង​កម្មករអូសរទះ ហើយ សមត្ថកិច្ចគ្រាន់តែ ធ្វើការណែនាំ និងធ្វើលិខិតកិច្ចសន្យា បញ្ឈប់ការលួចនាំចូលត្រីខ ខ្លែងក្លាយ ទំនិញខូចគុណភាព និងសាច់មាន់ ឆ្អឹងមាន់ ប្រសិនជាលើកក្រោយនៅបំពាន មន្ត្រីសមត្ថកិច្ច និងចាត់ការទៅតាមនីតិវិធីច្បាប់តែម្តង។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative