គ្រោះថ្នាក់​ចរាចរណ៍​​ថ្ងៃទី​៣០ ​ខែមេសា ​​ស្លាប់​៦​នាក់ និងរបួសធ្ងន់-​ស្រាល​១៩​នាក់​

គ្រោះថ្នាក់​ចរាចរណ៍​​ថ្ងៃទី​៣០ ​ខែមេសា ​ ​ស្លាប់​៦​នាក់ និងរបួសធ្ងន់-​ស្រាល​១៩​នាក់​យោង​តាម​​របាយការណ៍​​ពី​នាយកដ្ឋាន​​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នង​ការដ្ឋាន​នគរ​បាល​ជាតិ​​បានឲ្យដឹងថា ​គ្រោះថ្នាក់​ចរាចរណ៍​​នៅ​ទូទាំង​ប្រទេស​​កាលពី​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៥ កើតឡើង​​ចំនួន​១២​លើក ក្នុង​នោះ​យប់​​០៨​លើក​, បណ្ដាល​ឲ្យ​មនុស្ស​​ស្លាប់​៦​នាក់ (​ស្រី​១​នាក់​) រង​របួស​​ធ្ងន់​១១​នាក់ (​ស្រី​២​នាក់​),​និង​របួសស្រាល​​០៨​នាក់​(​ប្រុស​)​។​ នៅក្នុង​ហេតុការណ៍​​គ្រោះថ្នាក់​​ចរាចរណ៍​ទាំង​១២​លើក​នេះ​​បាន​បង្ក​ឲ្យ​ មានការ​​ខូចខាត​យាន​យន្ត​​សរុប​១៧​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​​ចំនួន​១១​គ្រឿង​,​រថយន្ត​ធុន​តូច​​ចំនួន​០៥​គ្រឿង​, យាន​ផ្សេងៗ ១​គ្រឿង និង​ថ្មើរជើង​៤​នាក់​។​

របាយការណ៍​​ខាងលើ​ប្រាប់​បន្ត​ថា មូលហេតុ​ដែល​​បណ្ដាល​ឲ្យ​​កើតមាន​​ករណី​គ្រោះថ្នាក់​ចរាចរណ៍​​រួមមាន​ ល្មើស​ល្បឿន​៦​លើក​,​មិន​ប្រកាន់​ស្តាំ​២​លើក​,​បត់​គ្រោះថ្នាក់​២​លើក​,​ មិន​គោរព​សិទ្ធ​១​លើក​ និង​ថ្មើរជើង​ស្រវឹង​១​លើក​។ ចំពោះ​អ្នក​ជិះ​ម៉ូតូ​គ្រោះថ្នាក់​ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព​ចំនួន​១២​ នាក់​(​យប់​១១​នាក់​)​។​ ចំពោះ រថយន្ត​ទាំងអស់​ដែល​ត្រូវ​ផាកពិន័យ​សរុប​ចំនួន ១,០៤៨​គ្រឿង (​រថយន្ត​ធ​៣៦៦​គ្រឿង​) ស្មើ​និង​១,០៥៩​ករណី ,​ករណី​ល្មើស​ក្រដាស​ស្នាម​គ្រឿង​៦៤៤​ស្មើនឹង​៦៤៧​ករណី ,​ករណី​ល្មើស​បច្ចេកទេស​មាន​៤០៤​គ្រឿង ស្មើ​និង​៤១២​ករណី​។ ដោយឡែក​ម៉ូតូ​ត្រូវ​បាន​ពិន័យ​សរុប​ចំនួន​១,៣៩៥​គ្រឿង​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative