កម្ពុជាប្រារព្ធ​​ពិធី​អបអរ​ខួប​​អនុស្សា​វរីយ៍​​លើកទី១២៩ ទិវា​ពល​កម្ម​អន្តរ​ជាតិ ១ឧសភា

ក្រសួងការងារនិង​បណ្តុះបណ្តាល​វិជ្ជាជីវៈ រួមសហការ​ជាមួយក្រុម សហជីពធំៗ​មួយចំនួន បានប្រារព្ធពិធី​អបអរខួប អនុស្សាវរីយ៍​លើកទី១២៩ ទិវាពលកម្ម​អន្តរជាតិ១ ឧសភា ដែលពិធីនេះ បានធ្វើឡើង​ទីស្តីការក្រសួង ក្រោមអធិបតីភាព លោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ ដោយមានការចូលរួម​ពីតំណាងកម្មករ និយោជិក ចូលរួមរាប់ពាន់នាក់។

កម្ពុជាប្រារព្ធ​​ពិធី​អបអរ​ខួប​​អនុស្សា​វរីយ៍​​លើកទី១២៩ ទិវា​ពល​កម្ម​អន្តរ​ជាតិ ១ឧសភា

លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួង​ការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ បានថ្លែងថា ព្រឹត្តិការណ៍​ទិវាពលកម្ម​អន្តរជាតិ១ឧសភា ត្រូវបានប្រារព្ធ ជារៀងរាល់ឆ្នាំ តាំងពីក្រោយ​ថ្ងៃ៧មករា ឆ្នាំ២១៩៧៩។ ឆ្នាំ២០១៤ កន្លងទៅទោះ​ជាសភាពការណ៍​នយោបាយ មិនអំណោយផល ប៉ុន្តែរាជរដ្ឋាភិបាល​បានរៀបចំ​ពិធីមីទ្ទិញថ្នាក់ជាតិ ថ្ងៃទី១ ឧសភានេះដែរ ។ ឆ្នាំនេះ រាជរដ្ឋាភិបាល ក៏បាន ចេញសារាចរណែនាំ និងសារលិខិត ដើម្បីបំផុស លើកទឹកចិត្ត គ្រប់ក្រសួងស្ថាប័នបាក់ព័ន្ធ រោងចក្រសហគ្រាសនានា ត្រៀមរៀបចំកម្មវិធី សំណេះសំណាលជាមួយកម្មករនិយោជិត កម្មវិធីកម្សាន្តសប្បាយពិធីជប់លៀងរាំកម្សាន្ត រៀបចំដំណើរទេស ចរណ៍ រៀបចំឱ្យកម្មករកម្មការិនីឈប់សម្រាកលំហែដែលនាំមកនូវបរិយាកាស សាមគ្គីភាព ភាតរភាព ក្នុងសង្គម។

កម្ពុជាប្រារព្ធ​​ពិធី​អបអរ​ខួប​​អនុស្សា​វរីយ៍​​លើកទី១២៩ ទិវា​ពល​កម្ម​អន្តរ​ជាតិ ១ឧសភា

លោករដ្ឋមន្រ្តី​បានបន្ថែមថា ការប្រារព្ធមីទ្ទិញ​ថ្នាក់ជាតិ ថ្ងៃទី១ឧសភា ឆ្នាំ២០១៥ នាពេលនេះ ស្របពេលដែល​សភាពការណ៍ របស់ប្រទេសជាតិ កំពុងមានការវិវឌ្ឍល្អប្រសើរ។ រាជរដ្ឋាភិបាល​កម្ពុជាក្រោម​ការដឹកនាំ​ដ៏ឈ្លាសវៃនិងប្រកបដោយ​គតិបណ្ឌិតរបស់​សម្តេចអគ្គមហា​សេនាបតីតេជោ​ហ៊ុនសែននាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា​បានបន្តជំនះពុំពារគ្រប់ការលំបាក គ្រប់ឧបសគ្គ ដើម្បីដោះស្រាយបញ្ហាបាតុកម្ម កុបកម្ម រក្សាបានសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងប្រក្រតីភាពនៃជីវភាពនិងបន្តជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកបដោយជោគជ័យ។

នៅក្នុងឪកាសនោះលោកអ៊ិតសំហេងបានអំពាវនាវឲ្យគ្រប់ក្រសួងស្ថាប័នរាជធានីខេត្តសមាគមនិយោជកអង្កការសហជីពនិងកម្មករនិយោជិតតាំងអស់ត្រូវយកឪកាសទិវាពលកម្មអន្តរជាតិ០១ឧសភានវធ្វើាកររៀបចំជាសកម្មភាពវប្បធម៌សិល្បៈនិងការលំហែការកំសាន្តរីរាយតាមលទ្ធភាពនិងស្ថានភាពជាក់ស្តែងរៀងៗខ្លួនដោយចៀសវាងឲ្យបានដាច់ខាតនូវការជឿតាមកាតញុះញុងរបស់ជនខិលខូចឲ្យធ្វើសកម្មភាពខុសច្បាប់នានាដែលនាំឲ្យមានការប៉ះពាល់ដល់ផលប្រយោជន៍របស់បងប្អូនកម្មករនិយោជិតសណ្តាប់ធ្នាប់សាធារណៈនិងបរិយាកាសសប្បាយរីករាយរបស់សង្គមជាតិ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative