ក្រសួង​អប់រំ​ផ្តល់ថ្នាំ​ទំលាក់ព្រូន​ដល់កុមារ​ជាង២.៤លាននាក់

ក្នុងគោលដៅ​កាត់បន្ថយ​ជំងឺព្រូន និងលើកកំពស់​សុខភាពកុមារ​ក្រសួងអប់​រំ យុវជន និងកីទ្បា​បានផ្តល់ថ្នាំ​ទំលាក់ព្រូន​ដល់កុមារ​ជាង២.៤លាននាក់​នៅទូទាំងប្រទេស។

ក្រសួង​អប់រំ​ផ្តល់ថ្នាំ​ទំលាក់ព្រូន​ដល់កុមារ​ជាង២.៤លាននាក់

យោងតាម​របាយការណ៍​របស់ក្រសួង​អប់រំ យុវជន និងកីទ្បាដែល​បានចេញ​ផ្សាយកាលពី​ពេលថ្មីៗនេះ បានឲ្យគេហទំព័រ​សុខភាពកម្ពុជា​ដឹងកាលពី​ពេ​ល​ថ្មីៗនេះ​ថា ក្រសួង​អប់រំបានផ្តល់ថ្នាំទំលាក់ព្រូន ដល់កុមារទូទាំងប្រទេសលើកទី១ចំនួន១.៤០០.៥៧០នាក់ និងលើកទី២ចំនួន១.០៦៩.១៧៥នាក់ ក្រោម​កិច្ចសហការពីក្រសួងសុខាភិបាល ដែលមជ្ឈមណ្ឌលជាតិប្រយុទ្ឋជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្តជាអ្នកធ្វើការងារនេះផ្ទាល់ ជាមួយនាយកដ្ឋានសុខភាពសិក្សានៃក្រសួងអប់រំ។

របាយការណ៍ដដែលបានឲ្យដឹងថា ក្រសួងអប់រំ យុវជន និងកីទ្បាក៏បាន​ចែកសម្ភារៈសិក្សា ដែលមានសារអប់រំបង្កាដង្កូវព្រូន ក្រោមគំរោងកុមារឆ្លាត​ដល់់សិស្សបឋមសិក្សាចំនួន១៨ខេត្ត និងផ្សព្វផ្សាយសារាចរណែនាំស្តីពីការហាម​ឃាត់ពិសារបារី នៅកន្លែងធ្វើការនិងទីសាធារណៈ។

ក្រសួង​អប់រំ​ផ្តល់ថ្នាំ​ទំលាក់ព្រូន​ដល់កុមារ​ជាង២.៤លាននាក់

របាយការណ៍នេះ​បញ្ជាក់ថា​ “ប្រការនេះធានា​សុខភាព និងធានាសុវត្ថិភាព​​ដល់សិស្សក្នុង​ការសិក្សា​បានជាប់លាប់ ទៀងទាត់និងជួយ​ដល់ការលូតលាស់​កាយសប្បទា និងសតិបញ្ញាកុមារ”។

ក្រសួងអប់រំក៏បានបំប៉នមន្រ្តីអប់រំ និងមន្រ្តីក្រសួងសុខាភិបាលចំនួន១៤៤៨នាក់ ស្រ្តី៤១ភាគរយលើការងារបង្ការដង្កូវព្រូន នៅខេត្តព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី តាកែវ និងរាជធានីភ្នំពេញ ហើយសាលាបឋមសិក្សាចំនួន១៤កន្លែងនៅរាជធានីភ្នំពេញ កំពត កំពង់ឆ្នាំង កំពង់ធំ តាកែវ និងខេត្តព្រះវិហារបានអនុវត្តន៍កម្មវិធីលាងសំអាតដៃ និងដុសសំអាតមាត់ធ្មេញផងដែរ។

លើសពីនេះក្រសួងក៏បានតម្រង់ទិសស្តីពី ការអនុវត្តន៍គំរោងអនាម័យគំរូតាម​សាលារៀន ដល់នាយក នាយិកា គ្រូបឋមសិក្សា និងអ្នកពាក់ព័ន្ឋក្នុងសហគមន៍ នៅខេត្តកំពង់ឆ្នាំង កំពង់ធំ កំពត តាកែវ និងរាជធានីភ្នំពេញ ដោយមានសិស្សចូលរួមចំនួន២៩៥២នាក់ ក្នុងនោះក្មេងស្រីចំនូន៤៧ភាគរយ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative