ក្រុមស័្មគ្រចិត្ត​ណាហ្គា​វើល​បេះដូង​សប្បុរស​ឧបត្ថម្ភ​​សៀវ​ភៅ​ដល់​​បណ្ណាល័យ​​សាលា​​អនុវិទ្យា​ល័យ​​ហ៊ុន​​សែន​​ព្រៃ​វែង​​

ក្រុមស័្មគ្រ​ចិត្តណា​ហ្គាវើល​បេះដូង​សប្បុរស​ កាលពីពេល​ថ្មីៗ​នេះ​បាន​ឧបត្ថម្ភ​សៀវភៅ​បណ្ណាល័យ២០០ក្បាល​ ដល់សាលា​អនុវិទ្យាល័យ​ហ៊ុន​សែនព្រៃវែង​ ក្នុងខណ្ឌ​ដង្កោ រាជធានីភ្នំពេញ។

dfdសៀវភៅដែល​បានឧបត្ថម្ភមាន​ច្រើនប្រភេទ​ដូចជា​ ​អក្សរ​សាស្រ្ត​​ខ្មែរ​ច្បាប់​ចំណេះដឹងទូ​ទៅសីលធម៌-​ពលរដ្ឋវិទ្យាការអភិវឌ្ឍខ្លួន​ ការច្នៃប្រឌិត​​​ សៀវ​ភៅ​​រឿង​​សៀវ​ភៅអង់គ្លេស​សេដ្ឋកិច្ច​ វចនានុក្រមអង់គ្លេស-ខ្មែរ និង​ទស្សនាវដ្តី​ជាភាសាខ្មែរ និងភាសាអង់​គ្លេសផងដែរ។​ លោក​គ្រូអ្នក​គ្រូ ​និង​សិស្សា​នុសិស្ស​ទាំងអស់​ មានសេចក្តី​សោមនស្សរីករាយ​យ៉ាងខ្លាំង​ដែលបាន​ទទួលសៀវភៅ​សម្រាប់​បណ្ណាល័យ​ពីណាហ្គាវើល​បេះដូង​សប្បុរស។​

លោក James Ma នាយកផ្នែក​ទំនាក់ទំនង​បុគ្គលិក​ និងការងារ​សង្គម​ណាហ្គាវើ ដែលបានដឹកនាំក្រុមការងារ​ឧបត្ថម្ភសៀវ​ភៅបានឱ្យ​ដឹងថា​“នេះមិនមែន​ជាលើកទីមួយទេ ដែល​យើង​បាន​ឧបត្ថម្ភ​សៀវភៅ​បណ្ណា​ល័យទៅ​ដល់​សាលា​អនុវិទ្យាល័យ និងសាលាបឋម​សិក្សានៅ​តាមបណ្តា​ខេត្ត​ និងរាជធានី​ភ្នំពេញ។​ គោលបំណង​នៃការ​ឧបត្ថម្ភនេះ​គឺដើម្បីផ្តល់​សៀវភៅ​អានដល់​សាលារៀន​នៅតាមបណ្តាខេត្ត ​និងដើម្បី​លើកស្ទួយ​វប្បធម៌នៃ​ការអាន​សៀវភៅ​ដល់កុ​មារ​កម្ពុជា។​ អស់រយៈ​ពេល​២០​ឆ្នាំមក​ហើយ​ ក្រុមហ៊ុន​ណាហ្គា​វើល​តែង​តែយក​ចិត្តទុក​ដាក់​ចំពោះ​ការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស​នៅកម្ពុជា។​ ជាក់ស្តែង​ ក្រុមហ៊ុន​ណាហ្គា​វើល​បាន​បង្កើត​កម្មវិធី​ជាច្រើន​ក្នុងការ​ត្រួស​ត្រាយផ្លូវ ដើម្បីគាំ​ទ្រដល់​សកម្មភាព​អប់រំនៅ​តាម​បណ្តាសាលារៀន។​ បណ្ណាល័យ​គឺជាកម្មវិធី​មួយក្នុង​ចំណោមកម្ម​ទាំង​នោះ ដែលយើង​ផ្តោតអារម្មណ៍។​ តាមរយៈ​កម្មវិធី​នេះ​ យើង​សង្ឃឹម​ថា សិស្សានុសិស្ស និងលោកគ្រូ​អ្នក​គ្រូ​នឹងអាច​មាន​សៀវភៅ​សម្រាប់​អាន និងសិក្សាស្រាវជ្រាវ”។​ គាត់បាន​បន្ថែមទៀតថា ​“ក្នុងឱកាសប្រារព្ធខួប​អនុស្សាវរីយ៍លើក​ទី២០ របស់ក្រុមហ៊ុន​ណាហ្គាវើល​ យើងបាន​រៀបចំកម្មវិធីអប់រំ​ជាច្រើន ដែលនឹងផ្តល់​ប្រយោជន៍ដល់​ការអភិវឌ្ឍន៍​ប្រទេសកម្ពុជា​ទាំងមូល​ក៏ដូចជា​សម្រាប់​កុមារកម្ពុជាផងដែរ”។​​

លោក​ សុង ​តុញ​ នាយកសាលា​អនុវិទ្យាល័យ​ហ៊ុនសែន​ព្រៃវែង មានប្រសាសន៍ថា​ “បណ្តាល័យរបស់​បានបង្កើត​យូឆ្នាំមកហើយ ​ប៉ុន្តែយើង​មានសៀវភៅតិច​តួច​សម្រាប់​ឱ្យសិស្សអាន។​ យើងបានស្នើរសុំទៅ​ស្ថាប័នផ្សេងៗ​ទៀតដែរ តែគ្មានចម្លើយ។ ក្រុមហ៊ុនណាហ្គាវើល​បានមក​ទីនេះ និងបាន​ឧបត្ថម្ភសៀវ​ភៅ​សម្រាប់បណ្ណា​ល័យរបស់យើង។​ បណ្តា​ល័យគឺមាន​សារៈ​សំខាន់ណាស់​ សម្រាប់សិស្សា​នុសិស្ស ​និងលោកគ្រូ​អ្នកគ្រូធ្វើការសិក្សាស្រាវជ្រាវ​ ពីព្រោះវា​គឺជាបណ្តុំនៃ​ចំណេះដឹង​ និង​ព័ត៌មាន។​ ដោយមានការឧបត្ថម្ភ​ពីក្រុមហ៊ុនណាហ្គាវើល ​សាលារបស់​យើងនឹងមាន​សៀវភៅ​អានបន្ថែម​​ទៀត​​សម្រាប់​​សិស្សា​នុសិស្ស​ ​និង​លោកគ្រូអ្នកគ្រូ”។​ លោកបាន​បន្ថែមទៀតថា​”តាំងនាមឱ្យ​សិស្សា​នុសិស្ស​ និងលោក​គ្រូអ្នកគ្រូ​ ខ្ញុំសូមថ្លែង​អំណរគុណ​ដល់ក្រុម​ហ៊ុន​ណាហ្គា​វើល​ និងបុគ្គលិក​ទាំងអស់​យ៉ាងជ្រាល​ជ្រៅ​សម្រាប់ការឧបត្ថម្ភសម្ភា​រសិក្សា​ និងសៀវភៅ​បណ្ណាល័យ។​ ម្យ៉ាងវិញទៀត​ ក្រុមហ៊ុន​ណាហ្គាវើល​បានលើក​ទឹកចិត្ត​ដល់សិស្សា​នុសិស្សទាំងអស់​ឱ្យខិត​ខំប្រឹង​ប្រែងរៀន​សូត្រ​ដើម្បី​អនាគតកម្ពុជា”​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៥

Google Analytics Alternative