នគរបាលចុះ​ប​ង្រា្ក​ប​​ឱសថ​គ្មាន​ក្លែងក្លាយ​ នាំចូល​តាមព្រលាន​យន្ត​ហោះ​ ​ជិត២តោន

ឱសថ​ក្លែងក្លាយ​ចំនួន​៤០២កេស​ស្មើនឹងជិត​២តោន​ ត្រូវបាន​នគរបាល​​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ចក្រសួងមហាផ្ទៃ ​ចុះបង្ក្រាប​បាន ​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ នៅវេលា​ម៉ោ​ង ​ប្រមាណ​១០​ព្រឹក​​​ថ្ងៃទី ២៨មេសា​​ កន្លងទៅនេះ។​

IMG_0361បន្ទាប់មក​សមត្ថកិច្ចបាន​បន្ត​ទៅ​ឆែក​​ផ្ទះ​ជនល្មើស​ នៅផ្ទះ​លេខ១៥ ផ្លូវ​​លេខ៨ ក្នុង​បុរី​ពិភពថ្មី​សំរោង​អណ្តែត​ ស្ថិតនៅ​ភូមិ​ជ្រេស​ សង្កាត់​ភ្នំពេញ​​ថ្មី ខណ្ឌ​សែន​សុខ។​

ក្នុង​ប្រតិបត្តិការ​ចុះបង្ក្រាបនេះ ​ដោយមាន​ការបញ្ជា​​ផ្ទាល់​ពី​លោក​ឧ​ត្ត​ម​​សេនីយ៍​​ឯក​ ជា ​សុ​មេធី​ ​អគ្គស្នងការ​​ង​​ និង​​ជា​​ប្រធាន​នាយកដ្ឋាន​ ប្រឆាំង​​បទល្មើស​សេដ្ឋកិច្ច​​ក្រសួងមហាផ្ទៃ​ និង​ដឹកនាំកម្លាំង​ផ្ទាល់​ ដោយ​លោក​ ឧ​ត្ត​ម​សេនីយ៍ ឡុង​ ស្រេង​ អនុប្រធាន​​នាយកដ្ឋាន​ប្រឆាំងបទល្មើស​​សេដ្ឋកិច្ចក្រសួងមហាផ្ទៃ ​លោក តុ​ប ឈុន ​ឡុង​ ព្រះរាជអ​ជ្ញា​រ​រង​អម​​សាលាដំបូង​រាជ​ធានី​ភ្នំពេញ ​និងអជ្ញាធរ​មូលដ្ឋាន​​ចូលរួម​ផងដែរ។​

លោក ឡុង ស្រេង ​បានអោយ​ថឹ​ង​ថា​ មុន​និង​ឈានដល់ការចុះ​បង្ក្រាប​នេះ​ គឺមាន​ការតាមដាន​​ដោយកម្លាំង​របស់លោក​ផ្ទាល់។  លោក​បន្តថា​ ក្នុង​ការចុះបង្ក្រាប​នេះ​ លោក​រិ​ប​អូស​បាន​ ថ្នាំ​ចំនួន៥ប្រភេទ​ ស្មើ​នឹង៤០២​ កេស​ និង​ឃាត់ខ្លួន​​មនុស្ស២នាក់។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៥

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Google Analytics Alternative