គ្រោះថ្នាក់​ចរាចរណ៍​​ថ្ងៃទី​២៩ ​​ខែមេសា​​ ស្លាប់​៥​នាក់​ ​របួសធ្ងន់-​ស្រាល​​១៧​នាក់​​

យោង​តាម​របាយការណ៍​​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​ នៃ​អគ្គស្នងការដ្ឋាន​​នគរបាល​ជាតិ​បានឲ្យដឹងថា ​​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​កាលពី​ថ្ងៃទី​២៩ ​ខែ​មេសា ឆ្នាំ​២០១៥ ​កើតឡើង​ចំនួន​១០​លើក​ ក្នុង​នោះ​​យប់​៦​លើក​, ​បណ្ដាល​ឲ្យ​​មនុស្ស​ស្លាប់​៥​នាក់​ (​ប្រុស​) រង​របួស​ធ្ងន់១០​​នាក់ (​ស្រី​៤​នាក់​),​ និង​របួសស្រាល​៧​នាក់ (​ស្រី​២​នាក់​)​។​

fan2នៅក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ទាំង​​១០​លើក​​នេះ​ បាន​បង្ក​ឲ្យ​​ មានការ​ខូចខាត​​យានយន្ត​សរុប​១៦​គ្រឿង​ ក្នុង​នោះ​​មាន​ម៉ូតូ​ចំនួន​៧​​គ្រឿង​,​ រថយន្ត​ធុន​តូច​ចំនួន​៤​គ្រឿង​,​​ រថយន្ត​ធុន​ធំ២​គ្រឿង​,​ យាន​ផ្សេងៗ​​១​គ្រឿង និង​​ថ្មើរជើង​២​នាក់​។​​

របាយការណ៍​ខាងលើ​បានបន្ត​ថា​ មូលហេតុ​ដែល​បណ្ដាល​​ឲ្យ​កើតមាន​​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ ក្នុង​នោះ​រួមមាន ​ល្មើស​ល្បឿន​៤​លើក​,​ ប្រជែង​គ្រោះថ្នាក់​២​លើក​,​ បត់​គ្រោះថ្នាក់​២​លើក​, ​មិន​គោរព​សិទ្ធ​១​លើ​ក និង​បើកបរ​ងងុយដេក​១​លើក​។ ​ចំពោះ​អ្នក​ជិះ​ម៉ូតូ​គ្រោះថ្នាក់​​ដោយ​មិន​បាន​ពាក់មួក​​សុវត្ថិភាព​​ចំនួន​១០​នាក់(​យប់​០៥​នាក់​)​។​​

ចំពោះ រថយន្ត​ទាំងអស់​​ដែល​ត្រូវ​ផាកពិន័យ​​សរុប​ចំនួន​៦២២​​គ្រឿង​(​​រថយន្ត​ធ​១៩១​គ្រឿង​)​ ស្មើ​នឹង​៣៧០​ករណី, ​ករណី​ល្មើស​​ក្រដាស​ស្នាម​​គ្រឿង​៣៩៣ ស្មើ​នឹង​ ៣៩៣​ករណី, ​ករណី​ល្មើស​បច្ចេកទេស​​មាន​២៥២​​គ្រឿង ស្មើ​នឹង​២៥២​ករណី​។ ​ដោយឡែក​ម៉ូតូ​ត្រូវ​​បាន​ពិន័យ​​សរុប​ចំនួន​​១,១៥៧​គ្រឿង​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៥

 

Google Analytics Alternative