យោធា​ការពារ​កោះរុង​សន្លឹម​លេខ​៤​ពុលផ្សិត​ក្នុង​អាការៈ​ធ្ងន់ធ្ងរ​

ជនរងគ្រោះ​ចំនួន​៥​នាក់ ​ក្នុង​នោះ​មាន​​ម្នាក់​ជា​ស្ត្រី​​ ​ជា​កង​កម្លាំង​ប្រដាប់​អាវុធ​យោធា​ការពារ​​ដែន​កោះរុង​​សន្លឹម​លេខ​៤​​ កាលពី​រសៀល​ថ្ងៃ​ទី​២៨ ​ខែមេសា​ ឆ្នាំ​២០១៥ ​បានកើត​អាការៈ​​ពុល​ក្នុង​ស្ថាន​ភាព​ធ្ងន់ធ្ងរ ហើយត្រូវ​​បាន​ គេដឹកបញ្ជូន​​តាម​ទូក​ភ្លាមៗ​​មកកាន់​មន្ទីរ​ពេទ្យ​​បង្អែក​ខេត្ត​ព្រះសីហនុ​(​ហៅ​ពេទ្យ​ចំការ​ចេក​)​​ ដើម្បី​ជួយ​សង្គ្រោះ​​បន្ទាន់​ បន្ទាប់ពី​​ជនរងគ្រោះ​ហូប​ផ្សិត​​អាកាស្យា​​លាយឡំ​ជាមួយ​ផ្សិត​​​ផ្សេងៗ​មួយ​ចំនួន​ទៀត​​ដាក់ឆា​ជាមួយ​សាច់​​ជ្រូក​រួចមក​ ។​

bតាមរបាយការណ៍សមត្ថកិច្ច​បានឲ្យដឹងថា ជនរងគ្រោះទាំ​​​ងនោះ​ត្រូវ​បាន​ក្រុម​គ្រូ​ពេទ្យ​​ធ្វើការ​ជួយ​សង្គ្រោះ​យ៉ាង​​យកចិត្តទុកដាក់​បំផុត​​ ដោយ​ក្នុងចំណោម​ជនរង​គ្រោះ​ទាំង​៥​មាន​​ពីរ​នាក់​ពុល​មាន​សភាព​ធ្ងន់ធ្ងរ​​សន្លប់​ស្តូកស្តឹង​ ​បញ្ជូន​ចូល​ក្នុង​បន្ទប់​​សង្គ្រោះ​បន្ទាន់​។​​

ជនរងគ្រោះ​ខាងលើ ​មាន​ទី​១​ឈ្មោះ​ស៊ូ ចិ​ន្ថា​​ភេទ​ប្រុស ​អាយុ​៤៧​ឆ្នាំ​ (​ធ្ងន់ធ្ងរ​)​ទី​២​ ម៉ៅ​ ម៉ាច​ ភេទ​ប្រុស​ អាយុ​៣៥​​ឆ្នាំ​(​ស្រាល​)​ទី​៣ សោម ​ចាន់​រ៉ា​ឌី​ ​ភេទ​ប្រុស ​អាយុ​៣៥​ឆ្នាំ​(​ស្រាល​)​ទី​៤​ ស្រី​ម៉ន​​ ភេទ​ស្រី​អាយុ​៣២​ឆ្នាំ​​(​ធ្ងន់ធ្ងរ​) និង​​ទី​៥​ឈ្មោះ​គីម ​សុភក្រ័​ ភេទ​ប្រុស​​ អាយុ​៣៧​ឆ្នាំ​(​ស្រាល​)​​ជន​រគ្រោះ​ទាំងអស់​​ជា​យោធា​ការពារ​​ដែន​កោះរុង​ស​ន្លឹ​ម​​លេខ​៤​ស្ថិត​​នៅក្នុង​សង្កាត់​​កោះរុង​ក្រុង​ព្រះសីហនុ​ខេត្ត​ព្រះសីហនុ។​

ពាក់ព័ន្ធ​ហេតុការណ៍​​ពុល​ផ្សិត​ខាង​លើ​នេះ​​ ត្រូវ​បាន​លោក​សោម​ចាន់​រ៉ា​ឌី​​ ដែល​មាន​អា​ការៈ​​ពុល​ធូរ​ស្រាល​ជាងគេ​ បាន​និយាយ​រៀប​រាប់​ប្រាប់​ឲ្យ​ដឹង​ថា​ នៅ​ព្រឹក​ថ្ងៃ​កើ​ហេតុ​នេះ​រូប​គាត់​រួម​​នឹង​ទាហាន​​មួយ​ចំនួន​​បាន​ដើរ​ដ​ក​​ផ្សិត​ដើម​​អាកាស្យា​ ​និង​ផ្សិត​​ប្រភេទ​ផ្សេងៗ​​មួយ​ចំនួន​​ទៀត​នៅ​​លើ​ភ្នំ​បាន​​យ៉ាង​ច្រើន​ រួច​ហើយ​យក​ផ្សិត​​ទាំង​នោះ​​មក​ឆា​ជាមួយ​នឹង​សាច់​​ជ្រូក​ហូបបាយ​​ថ្ងៃត្រង់​ ​និង​ខ្លះ​ហូប​​ក្លែម​ស្រា​​យ៉ាង​ឆ្ងាញ់​​ពិសារ ​ដោយ​រូប​គាត់​ជាអ្នក​ធ្វើ​​ចុងភៅ​ដោយផ្ទាល់។ ​លុះ​ក្រោយមក​ បន្ទាប់​ពី​ហូប​ផ្សិត​​បាន​រយៈពេល​​ប្រមាណ​កន្លះ​ម៉ោង​តែ​ប៉ុណ្ណេះ​ ក៏​ស្រាប់តែ​​អ្នក​ដែល​បាន​​ហូប​ផ្សិត​ទាំងនោះ​​អស់កើត​​មាន​អាការៈ​ឈឺ​ក្បាល​វិលមុខ​​.​ខ្លះ​ក្អួត​ចង្អោរ​ ​និង​ខ្លះ​ពុល​​ធ្ងន់ធ្ងរ​រហូត​​សន្លប់​ហើយ​ភ្លាមៗ​​ក៏​បាន​ដឹក​បញ្ជូន​ជនរងគ្រោះ​​មកកាន់​មន្ទីរពេទ្យ​តែម្តង​។​

លោក​ សោម​ ចាន់​រ៉ា​ឌី ​បាន​បន្ត​ទៀតថា ​ការហូប​ផ្សិត​ដូចនេះ​​មិនមែន​​ទើបតែ​ហូប​លើ​ទី​១​នោះ​ទេ​ គឺ​ហូរយៈពេល​​២​ទៅ​៣​ថ្ងៃ​រួច​មក​ហើយ ​ប៉ុន្តែ​កន្លង​មក​មិន​មាន​អាការៈ​​ពុល​នោះ​ទេ ​គឺ​ទើបតែ​ពុល​​ក្នុង​ពេលនេះ​។​

ជុំវិញ​ការ​ពុល​​នេះ​បង​ស្រី ម៉ាច​នាង ​អាយុ​៣៥​ឆ្នាំ​​ជា​ប្រពន្ធ​លោក ​​ម៉ៅ​ ម៉ា​ច​ ​បាន​និយាយ​ថា​ ការ​ពុល​នេះ​ទំនង​​ហូប​​ដោយ​ផ្សិត​(​ភ្លៅក្ងោក​)​ ពីព្រោះ​ផ្សិត​​ភ្លៅក្ងោក​​នេះ​​មាន​ជាតិ​ពុល​ខ្លាំង ​ហើយ​​រូបរាង​​របស់​វា​ស្រដៀងនឹង​ផ្សិត​​(​កញ្ជោ​​)​ពោល​គឺ​កាល​ដែល​ដក​ផ្សិត​​ ប្រហែលជា​​ដក​ដោយ​ផ្សិត​​(​ភ្លៅក្ងោក​)​​មក​ឆាជាមួយ​ហើយ​​មើលទៅ​​ទើប​បាន​ជា​​ពុលដូចនេះ​។​​

គួរ​រំឮក​ឡើងវិញ​​ផង​ដែរ​ថា ​ការ​ពុល​ផ្សិត​​បែបនេះ​​ កាលពី​ជាង​១​ឆ្នាំមុន​ ក៏​ធ្លាប់មាន​​ប្រជាពលរដ្ឋ​ចំនួន​​ប្រមាណ​៧​ ​នាក់​រស់នៅ​​ស្រុក​កោះ​ស្តេច ​ខេត្តកោះកុង ​​ពុល​ដូច​​ផ្សិត​ដូចគ្នា​អីចឹងដែរ​ ហើយ​​ត្រូវ​បាន​​ក្រុម​​គ្រួសារ​បញ្ជូន​​មក​កាន់​មន្ទីរ​ពេទ្យ​បង្អែក​ ​ខេត្ត​ព្រះសីហនុ​​ ដើម្បី​ជួយ​សង្គ្រោះ​ផងដែរ ​ដោយ​អ្នក​​ពុលផ្សិត​ទាំង​នោះ​​បាន​​ធ្វើការ​បញ្ជាក់​​ ថា​ ពូកគេ​បាន​​ហូប​ផ្សិត​​ប្រភេទ​យ៉ាង​​ស្រដៀង​​ដូច​នឹង​ផ្សិត​​(​កញ្ជោ​)​។​

ដើម្បីការពារ​កុំឲ្យមាន​​ហេតុ​ការណ៍​ពុល​ផ្សិត​ដូច​ខាង​​លើនេះ​ទៀត​​ សមត្ថកិច្ចបាន​ណែនាំ​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ​ ​ដែល​និយម​ហូប​​ផ្សិត​មេត្តា​​ធ្វើការ​ពិនិត្យ​​ឲ្យ​បាន​ច្បាស់​​លាស់​មុន​​នឹង​ដក​ផ្សិត​​ដែល​ដុះ​​ក្នុង​​ព្រៃ​យកមក​​បរិភោគ​​ គឺ​ដក​តែ​ផ្សិត​ណា​​ដែល​ស្គាល់​​ច្បាស់​ ហើយ​​ផ្សិត​ណា​មិន​​ស៊ូ​វ​ស្គាល់​គូរ​កុំ​ដក​​យក​មក​​ហូប​ជៀសវាង​មាន​​ការ​ពុល​​ដូច​ករណី​ខាង​លើ​នេះ​តទៅ​ទៀត​។​

បើ​តាម​ការ​បញ្ជាក់​ពីរក្រុម​គ្រូពេទ្យ ​​បាន​ឲ្យ​ដឹង​ថា ​បច្ចុប្បន្ន​ជនរង​គ្រោះ​​ទាំង​៥​នាក់​ខាងលើ​​ បាន​ធូរ​ស្បើយ​ខ្លះៗ​​ហើយ​ពោល​គឺ​រួច​ផុត​ពី​គ្រោះថ្នាក់​​ដល់​អាយុ​ជីវិត​ហើយ​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០១៥

 

Google Analytics Alternative