គ្រោះថ្នាក់​ចរាចរណ៍​​​​ថ្ងៃទី​២៨​ ខែមេសា​​ ស្លា​ប់​៨​នាក់​​ និងរបួសធ្ងន់-​​ស្រាល​៥១​នាក់​

យោង​តាម​របាយការណ៍​​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​​ជាតិ​បានឲ្យដឹងថា ​​គ្រោះថ្នាក់​​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​កាល​ពី​ថ្ងៃទី​២៨ ខែមេសា ​ឆ្នាំ​២០១៥ ​កើត​ឡើង​ចំនួន​១៩​លើក ក្នុង​នោះ​យប់​០៨​លើក​, បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៨​នាក់​(​ស្រី​២​នាក់​) រង​របួស​ធ្ងន់១៩​នាក់ (​ស្រី​៩​នាក់​), ​និង​របួសស្រាល​៣២​នាក់(​ស្រី​១២​នាក់​)​។​

IMG_2174នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១៩​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យាន​យន្ត​សរុប​៣៤​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​២២​គ្រឿង​,​រថយន្ត​ធុន​តូច​ចំនួន​០៩​គ្រឿង​,​ រថយន្ត​ធុន​ធំ​២​គ្រឿង​,​យាន​ផ្សេងៗ​១​គ្រឿង ​និង​ថ្មើរជើង​៣​នាក់​។​

របាយការណ៍​ខាងលើបាន​បន្ត​ថា មូលហេតុ​ដែល​បណ្ដាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​នោះ​រួមមាន ល្មើស​ល្បឿន​៨​លើក​,​ ប្រជែង​គ្រោះថ្នាក់​២​លើក​, ​មិន​ប្រកាន់​ស្តាំ​១​លើក​, ​បត់​គ្រោះថ្នាក់​៤​លើក​,​មិន​គោរព​សិទ្ធ​៤​លើក​។ ចំពោះ​អ្នក​ជិះ​ម៉ូតូ​គ្រោះថ្នាក់​ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព​ចំនួន​២១​នាក់​(​យប់​០៧​នាក់​)​។​

ចំពោះ រថយន្ត​ទាំងអស់​ដែល​ត្រូវ​ផាកពិន័យ​សរុប​ចំនួន​៥២៤​គ្រឿង​(​រថយន្ត​ធ​១៧៤​ គ្រឿង​)​ស្មើ​នឹង​៥៥៧​ករណី ,​ករណី​ល្មើស​ក្រដាស​ស្នាម​គ្រឿង​២៩៧​ស្មើនឹង​៣០៧​ករណី, ​ចំពោះ​ករណី​ល្មើស​បច្ចេកទេស​មាន​២២៧​គ្រឿង ស្មើ​នឹង​២៥១​ករណី​។ ដោយឡែក​ម៉ូតូ​ត្រូវ​បាន​ពិន័យ​សរុប​ចំនួន​១,២៥៥​គ្រឿង​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០១៥

 

Google Analytics Alternative