គ្រោះថ្នាក់​ចរាចរណ៍​​ថ្ងៃទី​២៧​​ មេសា​ ​ស្លាប់​០៨​នាក់ និង​របួសធ្ងន់​​ស្រាល​៣៥​នាក់

គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​​កាលពី​ថ្ងៃទី២៧ មេសាឆ្នាំ​២០១៥​បានកើតឡើង​​ចំនួន១៧​លើក​ ក្នុងនោះ ​យប់១០​លើក​, ​បណ្តាល​ឱ្យ​​មនុស្ស​​​​ស្លាប់០៨​នាក់​(​ស្រី​២នាក់​) ​រង​របួស​ធ្ងន់២២​នាក់​ (​ស្រី​៧​នាក់​),​ និង​របួសស្រាល១៣​នាក់(​ស្រី​៣នាក់​)​។​

IMG_2594យោងតាមនាយកដ្ឋាន​សណ្តាប់ធ្នាប់នៃ​អគ្គស្នងការនគរបាល​ជាតិបាលជាតិបានឲ្យដឹងថា នៅក្នុង​ហេតុការណ៍​​គ្រោះថ្នាក់​ចរាចរណ៍​ទាំង១៧​​លើក​នោះ ​បាន​បង្ក​ឲ្យ​មានការ​ខូចខាត​​យានយន្ត​សរុប​​ចំនួន​៣២​គ្រឿង​​ ក្នុងនោះ​ ​មាន​ម៉ូតូ​ចំនួន២២​គ្រឿង​,​ រថយន្ត​ធុន​តូច​ចំនួន០៧​គ្រឿង​, និង​យាន្តផ្សេងៗ ០៣​គ្រឿង​។​​

របាយការណ៍ដដែលបន្តថា ​មូល​ហេតុដែល​​បណ្តាល​ឲ្យ​​កើតមាន​ករណី​​គ្រោះថ្នាក់​ចរាចរណ៍​ គឺ​បណ្តាល​មកពី​ល្មើស​ល្បឿន០៧​លើក​,​ ប្រជែង​​គ្រោះថ្នាក់០៥លើក​,​ មិន​ប្រកាន់​ស្តាំ០១​លើក​ និង​បត់​គ្រោះថ្នាក់ ​០១លើក​និងមិនគោរព០២លើក។ ​ចំពោះ​អ្នក​ជិះ​ម៉ូតូ​គ្រោះថ្នាក់​​ដោយ​មិនបាន​​ពាក់​មួក​​សុវត្ថិភាព​ចំនួន ​២៣នាក់(​យប់​១៤​នាក់​) ។​

ចំពោះ រថយន្ត​​ទាំងអស់​​ដែល​ត្រូវ​ផាក​ពិន័យ​​សរុប​ចំនួន ៦៨២​​គ្រឿង​ ស្មើ​​នឹង៧២០​ករណី,​ ករណី​ល្មើស​ក្រដាស​​ស្នាម​២៦៥​គ្រឿង​ ស្មើនឹង​២៩១​​ករណី, ​ចំពោះ​ករណី​ល្មើស​​បច្ចេកទេស​មាន​៤១៧​គ្រឿង​ ស្មើ​នឹង​៤២៩​​ករណី​ដោយ​ឡែក​ម៉ូតូ​ត្រូវបាន​​ពិន័យ​សរុប​ចំនួន​១១៦១​គ្រឿង។​​

រាជធានី‑ខេត្ត​ដែលមានគ្រោះថ្នាក់​ចរាចរណ៍ច្រើន​ជាងគេ រួមមាន ខេត្ត​តាកែវ កើតឡើង​៥លើក ស្លាប់​២​នាក់​ ​របួស១០នាក់ ខេត្តពោធិសាត់​កើត​ឡើង២លើក ស្លាប់ម្នាក់របួស៣នាក់ រាជធានីភ្នំពេញកើតឡើង២លើក​ស្លាប់២នាក់ ខេត្តព្រៃវែងកើតឡើង១​លើកស្លាប់​ម្នាក់ របួស៥នាក់ខេត្ត​កំពង់ឆ្នាំងកើតឡើង១​លើក ស្លាប់ម្នាក់របួស៤នាក់ ខេត្តកណ្តាលកើត​ឡើង១លើកស្លាប់ម្នាក់ និងខេត្តកំពតកើតឡើង​២លើករបួស៥នាក់។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០១៥

 

Google Analytics Alternative