អគ្គិសនី​​​​​​​កម្ពុជាគ្រោងសាងសង់​ខ្សែបណ្ដាញ​ពី​ខេត្តបាត់ដំបង​ទៅខេត្ត​សៀមរាប និងជុំវិញ​ភ្នំពេញ

ដើម្បី​ធានា​កា​រ​ផ្គត់ផ្គង់​​អគ្គិសនី​​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​នោះ ​អគ្គិសនី​​កម្ពុជា​គ្រោង​​ចំណាយ​ថវិកា​​ជិត១៦៨លាន​ដុល្លារ​ សម្រាប់​​សាងសង់​ខ្សែ​បណ្ដាញ​អគ្គិសនី ​ពី​ខេត្តបាត់ដំបង​​ទៅកាន់​ខេត្តសៀមរាប​និងនៅ​ជុំវិញរាជធានីភ្នំពេញ។​

bnគម្រោងនេះ​​ធ្វើឡើងបន្ទាប់ពី​មាន​ខ្យល់​កន្ត្រាក់ ​ដែល​បាន​​​ធ្វើ​ឲ្យ​បាក់​​បង្គោល​អគ្គីសនី​​ជាច្រើន​បង្គោល​ នៅ​​ខេត្ត​សៀម​រាប​ ​រយៈពេល​ប៉ុន្មាន​​ថ្ងៃ​​កន្លងមកនេះ។ បង្គោល​អគ្គិស​នី​​ចំនួន​​២៧​ដើម​​ដែល​​បាន​បាក់​ដួល​នៅ​​ខេត្ត​សៀម​រាប​ ដោយ​​ខ្យល់​កន្ត្រាក់​ កាលពី​ថ្ងៃ​ទី​២២​ ​ខែមេសា អគ្គិសនី​​កម្ពុជា​បានធ្វើ​ការជួស​ជុល​ឡើងវិញ ​ដោយ​ចំណាយ​ទឹក​ប្រាក់​អស់​​ប្រមាណ​ជាង​២០ម៉ឺន​ដុល្លារ។

លោក ប្រាំង ជលសា​ អគ្គនាយករង​ទទួល​បន្ទុក​ផែនការ​ និង​បច្ចេកទេស​​អគ្គិសនី​កម្ពុជា​ បាន​ឲ្យ​ដឹងថា​ អគ្គិសនី​កម្ពុជា​គ្រោង​​ចំណាយ​ថវិកា​​​ជិត​​១៦៨​លាន​​ដុល្លារ​​​ដែលជា​ឥណទាន​​របស់​ប្រទេស​ចិន​ ក្នុង​គម្រោង​​សាង​សង់​​ខ្សែ​បញ្ជូន​តង់​ស្យុង​​ខ្ពស់​ចំនួន​ពីរ​ខ្សែ​ គឺ​ខ្សែ​ទី១ ត​ភ្ជាប់​ពី​​ខេត្ត​បាត់ដំបង់​​​ទៅ​ខេត្តសៀមរាប​ និង​ឆ្ពោះទៅ​ខេត្តកំពង់ចាម។ ចំណែ​ក​​ខ្សែ​​ទី២គឺ​ការតភ្ជាប់​​នៅ​ជុំវិញ​រាជធានី​ ភ្នំពេញ។​
លោក​បាន​បន្តថា​ គម្រោង​នេះ​នឹង​​ចាប់ផ្ដើម​​ដំណើរការឆាប់ៗនេះ​ ប្រសិន​ជា​គ្មាន​ការ​ជំទាស់​​ពី​ប្រជាពលរដ្ឋ​នោះ។​

គិត​មក​ដល់​​ដើ​ម​ឆ្នាំ​២០១៥​​នេះ​បណ្តាញ​ខ្សែ​​បញ្ជូន​មេ​ ​និងខ្សែ​បញ្ជូន​​រង ​របស់​អគ្គិសនី​​កម្ពុជា​​ បាន​គ្រប​ដណ្តប់​ជាង​​៦០%​ នៅ​ក្នុ​ង​ភូមិ​ជាង​​១​ម៉ឺន​៤​​ពាន់នៅ​ទូទាំងប្រទេស​។​

លោក វិចទ័រ ហ្សូនា​ អគ្គនាយក​នៃ​​អគ្គ​នាយកដ្ឋាន​​ថាមពល​ ក្រសួងរ៉ែ និង​ថាមពល​ ​បានមានប្រសាសន៍​កន្លងមកថា​ ​ទិស​ដៅ​អទិភាព​​របស់​អគ្គិសនី​​កម្ពុជា​ គឺ​ការ​ខិតខំ​​ជម្រុញ​ខ្សែ​​បញ្ជូន​អគ្គិស​នី​ទៅ​ដល់​ជន​​បទ​ធ្វើយ៉ាង​ណា​​ក្នុង​ ឆ្នាំ​២០២០​ ​កម្ពុជា​មាន​ខ្សែ​​បញ្ជូន​ឲ្យ​បាន​​១០០​%  ​និង​គ្រប​ដណ្តប់​​គ្រប់​​ភូមិ-​ឃុំ ​​ទាំង​អស់​នៅ​ទូទាំង​​ព្រះ​រាជាណា​ចក្រ​កម្ពុជា​​។ លោកបាន​​មាន​​ប្រសាសន៍​ឲ្យ​ដឹងទៀ​ត​ថា​​ បច្ចុប្បន្ន​អគ្គិសនី​​កម្ពុជា​មាន​ខ្សែ​បញ្ជូន​គ្រប​​ដណ្តប់​បាន​​១៣​ខេត្ត​​ -ក្រុង​ហើយ​​ ក្នុង​ការ​បញ្ជូន​​ខ្សែ​បណ្តាញ​មេ​ ​និង​ខ្សែ​​បណ្តាញ​រង​​ ក្នុង​នោះ​សម្រាប់​​គម្រោង​​ ឆ្នាំ​២០១៥ ​អគ្គិសនី​កម្ពុជា​​កំពុង​​តភ្ជាប់​ខ្សែ​បញ្ជូន​​ពី​ភ្នំពេញ​​ កាត់​តាម​ខេត្ត​ព្រៃវែង​​ទៅ​ខេត្ត​ស្វាយ​រៀង​​ និង​​គម្រោង​ថ្មី​មួយ​ទៀត​​ គ្រោង​តភ្ជាប់​ខ្សែ​បញ្ជូន​​ ពី​ខេត្ត​សៀមរាប​​ឆ្លង​កាត់​​ខេត្ត​កំពង់ធំ​ទៅ​ដល់​ខេត្ត​កំពង់​ចាម​។​

ក្នុង​ការ​តភ្ជាប់​​បណ្តាញ​ថ្មី​នេះ​​ លោកវិចទ័រហ្សូនា​​បាន​លើក​ឡើង​ថា​ តា​​ម​ល្បឿ​ន​​នៃ​ការ​សាង​សង់​ ​សម្រាប់​ខ្សែ​បញ្ជូន​​ពី​ភ្នំពេញ​​ទៅ​ស្វាយ​រៀង​ ​គ្រោង​នឹង​បញ្ចប់​នៅ​​ដើម​ឆ្នាំ​២០១៦​ ​នឹង​អាច​ធ្វើកា​រ​ចែក​ចាយ​​បាន​តាម​ខ្សែ​​បញ្ជូន​រង​ផ្សេង​ៗ​ ​ទៅ​តាម​ភូមិ​ស្រុក​មួយ​​ចំនួន​នៅ​ទីនោះ​ ​។ ស​ម្រាប់​ខ្សែ​​បញ្ជូន​ ​ពី​ខេត្ត​សៀមរាប​​ ឆ្លង​កាត់​ខេត្ត​កំពង់​ធំ​  ទៅ​ដល់​ខេត្ត​កំពង់​ចាម​​នោះ​​ គ្រោង​បញ្ច​ប់​នៅ​ចុង​ឆ្នាំ​២០១៧​ ​ឬ​ដើម​ឆ្នាំ​២០១៨​​ខាងមុខនេះ។​

លោក​ វិចទ័រ​ ហ្សូនាបានបញ្ជាក់ថា​ ក្រោយពី​ខ្សែប​ញ្ជូន​​ទាំង​ពីរ​បាន​​ដំណើរ​ការ​​នោះ​កម្ពុជា​​នឹង​អាច​ធ្វើ​ការ​​​ដណ្តប់​បាន​ជាប់​​២០​ខេត្ត​-ក្រុ​ង ​ដែល​​ជាបណ្តាញ​​ជាតិ​មួយ​ចាក់​​ស្រេះនៅ​ទូទាំង​​ប្រទេស​​ ហើយ​តាម​រយៈ​​អគ្គិសនី​នេះ​ ​នឹង​ផ្តល់​ផល​ប្រយោជន៍​​ច្រើន​យ៉ាង​​ ដល់​ប្រជាពល​រដ្ឋ​កម្ពុជា​​ដូចជា​ការ​ចូល​​រួម​ចំណែក​​ក្នុង​ការ​បង្កើន​មុខរបរ​ ​ការ​ប្រើប្រាស់​​ថាមពល​​អគ្គិសនី​ ​ដែល​ទទួល​បាន​​ពី​បណ្តាញ​ផ្គត់​ផ្គង់​ ​អគ្គិសនី​កម្ពុជា​ និង​ការ​​បង្កើន​​សមត្ថភាព​​ផ្គត់​ផ្គង់​ថាមពល​​អគ្គិសនី​ ​ប្រកប​ដោយ​ស្ថេរភាព​​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០១៥

 

Google Analytics Alternative