ស្នងការ​ខេត្ត​កំពង់ចាម​​កំពុងធ្វើការ​​ស៊ើបអង្កេត​​ករណី​គ្រោះ​​ថ្នាក់​ចរាចរ​ណ៍​លើសម្តេច​​ក្រុមព្រះ​នៅស្រុក​ព្រៃឈរ​​

សមត្ថកិច្ចខេត្តកំពង់ចាម​បានកំពុងតែ​បើកការ​ស៊ើបអង្កេត​ករណីគ្រោះ​ថ្នាក់​ចរាចរណ៍​ ​ដែល​បង្ក​​ឡើង​​ដោយ​រថយន្ត​​ដឹក​ដី ​បើក​វ៉ា​ជែង​​ទៅ​បុក​​រថយន្ត​ក្បួន​​របស់​សម្តេច​​ក្រុមព្រះ ​កាលពី​ថ្ងៃទី​២៥ ​ខែមេសា​ ឆ្នាំ​២០១៥​ ចំណុច​ផ្លូវជាតិ​​លេខ​៧ ​មុខ​ឃ្លាំង​ ហ៊ី​វ គឹម​ហេង​ ស្ថិត​ក្នុង​ភូមិ​អំពិល​ធំ​ ឃុំ​ខ្វិត​ធំ ​ស្រុក​ព្រៃឈរ ​ខេត្តកំពង់ចាម​កន្លងទៅ​ ព្រោះថា​ករណីនេះ​​ត្រូវ​បាន​​សម្តេច​ក្រុម​ព្រះ​បាន​មាន​បន្ទូល​ថា​ជា​ករណី​​គ្រោះថ្នាក់​ចរាចរ​ណ៍មាន​​លក្ខណៈជា​ភេរ​វ​កម្ម​នយោបាយ ។

vgពាក់ព័ន្ធទៅនឹងបញ្ហា​នេះស្នងការ​ខេត្ត​កំពង់ចាម​បាន​​បង្កើត​ក្រុមការងារ​​ពិសេស​មួយ​ ដើម្បី​ធ្វើការ​ស៊ើប​អង្កេត​​ទៅ​លើ​ក​រ​ណី​នេះ​​គ្រប់​ជ្រុងជ្រោយ​ នឹង​រង់ចាំ​សហការ​​ជាមួយ​ប្រតិភូ​​របស់​សម្តេចក្រុមព្រះ​ ដើម្បី​ស្រាវជ្រាវ​​ឈាន​ទៅ​រក​លទ្ធផល​​ពិតប្រាកដ។​​

លោកឧ​ត្ត​ម​សេនីយ៍​ត្រី​ បែន រ័ត្ន ​ស្នងការ​ខេត្តកំពង់​ចាម​ បាន​​មាន​​ប្រសាសន៍​​បញ្ជាក់​ថា​ បញ្ហា​នេះ ​យើង​មិនទាន់​​អាច​សន្និដ្ឋាន​ថា អ្នក​បើកបរ​ឡាន​​ដឹក​ដី​នោះ​​ស្រវឹង​យ៉ាង​​ណាទេ​​ ប៉ុន្តែ​ ​យើង​គ្រាន់តែ​​និយាយ​​តាម​សកម្មភាព​​ជំនាញ គឺ​វា​បើក​​ជែង​ខុស​ទាំង​ស្រុង​ជាប់​ទោស​​ច្រើន​រឿង​​ណាស់ ​ទី​១-​គ្រាន់តែ​​ឃើញ​ក្បូន​ឡាន​​សា​រ៉ែ​ន​មក ​វា​មិន​ជៀស​ ទី​២-​វ៉ា​ជែង​​​បង្ក​គ្រោះថ្នាក់​​ដល់​ក្បួន​​ឡាន​ប្រតិភូ​ទៀត។​

លោកស្នងការ​បានឲ្យដឹងថា​« អីចឹង ​ខ្ញុំ​គិតថា​ វា​ជា​រឿង​ចេតនា​ធ្វើ​ឲ្យ​មាន​​គ្រោះថ្នាក់​ ក៏ប៉ុន្តែ​ត្រង់​ថា​ គ្រោះថ្នាក់​​ទៅលើ​បុគ្គល​ណា​​នោះ​ ខ្ញុំ​មិន​ហ៊ាន​​និយាយ​ទេ។​ ព្រោះ​ផ្លូវ​មាន​​ទទឹង​៩​ម៉ែត្រ​ ហើយ​ឡាន​៣​​កំពុងតែ​​ធ្វើចរាចរ​​ទន្ទឹមគ្នា​ អីចឹង​វា​ប្រឈម​​នឹង​គ្រោះថ្នាក់​ណាស់​ គេ​ហៅថា​ វា​វ៉ា​ឌុប​គ្នា»។​

លោកស្នងការបាន​បន្តថា​«​ឥឡូវ​នេះ​ យើង​បាន​​ចាត់តាំង​​ក្រុមការងារ​​ពិសេស​​មួយ​ហើយ​ ហើយ​គេ​កំពុង​តែ​ដំណើរការ​ធ្វើការ​ ហើយ​យើង​​ក៏​រង់​ចាំ​ក្រុមការងា​រ​របស់​សម្តេច​ក្រុមព្រះ​ដែរ ​នៅ​ពេល​ដែល​​ពួកគាត់​មក​ដល់​ យើង​នឹង​សហការ​គ្នា​​ធ្វើ»។​

លោកបានបន្ថែមថា​ យ៉ាងណាក៏ដោយ​ ​ខាង​កម្លាំង​របស់​​យើង ទោះបី​ពួក​គាត់​មិនចូល​រួម​ក៏​យើង​​ធ្វើ​ដែរ​ តែគ្រាន់​ថា​ បើ​បាន​គាត់​​មកចូលរួម​​យើង​​កាន់​តែ​មាន​ទុន​​ច្រើន​សម្រាប់​​ធ្វើការសើបអង្កេត។ រឿងនេះ​តាំងពី​​ពេល​​កើតហេតុ​មក​ យើង​បាន​ធ្វើ​​គ្រប់​ជ្រុងជ្រោយ​​ទាំងអស់​ គ្រាន់តែ​ថា​លទ្ធផល​​​ឥត​ទាន់​សម្រេច​ ប៉ុន្តែ​វិធី​ដែល​​យើង​កំពុងតែ​ធ្វើ​​ទៅ​គ្រប់​ជ្រុង​ជ្រោយ​ទាំងអស់​ វា​ខុសពី​គ្រោះថ្នាក់​ចរាចរ​ណ៍ធម្មតា​ យើង​ត្រូវ​គិត​ ​ទាំង​​រឿង​​នយោបាយ​ផងដែរ។​ ​

nរបាយការណ៍​របស់ប៉ូលិស​បានឲ្យដឹងថា​ នៅថ្ងៃទី២៥ ​ខែមេសា​ ឆ្នាំ​២០១៥​ វេលាម៉ោងជាង​១២ថ្ងៃត្រង់​ នៅលើកំណាត់ផ្លូវ​ ជាតិលេខ៧​ ចំណុចមុខឃ្លាំង​ ហ៊ីវ គឹមហេង ​ស្ថិតក្នុងឃុំខ្វិតធំ ​ស្រុកព្រៃឈរ មាន​ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង​ រវាងឡាន​បែនដឹកដីពណ៌ស ពាក់ស្លាក​ លេខ ភ្នំពេញ ​បើកក្នុងទិសដៅពីលិច មកកើតហើយបានរេចង្កូត ​មកបុករថយន្តក្បួន​ និងទីតាំង​របស់សម្តេចក្រុមព្រះ​ ម៉ាក ​BMW ពណ៌ប្រផេះ​ ពាក់ស្លាកលេខ ​ភ្នំពេញ ២សេ​។ គ្រោះថ្នាក់​ចរាចរណ៍​​ខាង​លើ​នេះ​បាន​​បណ្ដាល​ឲ្យ​មនុស្ស​​៦​នាក់​រង​ របួស​ធ្ងន់​ស្រាល​ ក្នុង​នោះ​​មាន​​អ្នក​ម្នាង​ អ៊ុក ​ផល្លា​​ផងដែរ​។​ រហូតមកដល់រសៀល​ថ្ងៃទី២៦មេសា​សុខភាព​របស់អ្នកម្នាង ​អ៊ុក ផល្លា​ ព្រះជាយារបស់សម្តេច​ក្រុមព្រះ​នរោត្តម​រណឫទ្ធិ​ បានធូរស្រាលហើយ ​បន្ទាប់ពីបញ្ជូនចេញ​ពីមន្ទីរពេទ្យ​កាល់ម៉ែត​ ដើម្បីបន្តកា​រពិនិត្យវិភាគ​ និងព្យាបាលបន្ត​នៅឯមន្ទីរ​ពេទ្យបំរ៉ុង​រាក់​ ទីក្រុងបាងកក​ ប្រទេសថៃ​ ស្របគ្នាទៅនឹងម្ចាស់រថយន្តដឹកដីបង្ក​គ្រោះថ្នាក់​បានចូលខ្លួន​មកប្រាប់​ពីអត្តសញ្ញាណ​អ្នកបើកបររថយន្ត​ដឹកដី​ ធុនធំ​ ដែលកំពុងតែរត់គេច​ខ្លួនបាត់​ស្រមោលនៅ​ឡើយនោះ។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០១៥

 

 

Google Analytics Alternative